Samsung អាច​នឹង​បន្ថែម​មុខងារ Live Photo សម្រាប់​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ខ្លួន​

Advertisements
ក្រុមហ៊ុន Samsung អាច​នឹង​បន្ថែម​នូវ​លក្ខណៈពិសេស Live Photo របស់ iPhone សម្រាប់​ទូរស័ព្ទ​ជំនាន់​ថ្មី Galaxy S7 ដោយ​យោងតាម​របាយការណ៍​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android Geeks ។​

​កម្មវិធី Live Photo គឺជា​មុខងារ​ពិសេស​មួយ​ដែល​បានដាក់​ដំណើរការ​ជាមួយនឹង​ទូរស័ព្ទ​ទំនើប iPhone 6s និង 6s plus ដែល​វា​ដំណើរការ​ដោយ​ការចាប់យក​រូបភាព មុននឹង​បន្ទាប់​ពេល​អ្នក​បាន​ចុច​ប៊ូ​តុង​ដើម្បី​ផ្តិត​យក​រូបភាព ហើយ​វា​បាន​ផ្តល់នូវ​រូប​ភាពជា​លក្ខណៈ GIF ។ ក្រុមហ៊ុន Apple បាន​សរសើរ​ពី​គុណសម្បត្តិ នៅពេលដែល​ធ្វើ​ការថត​យក​នូវរ​រូបភាព​កុមារ​សម្រាប់​ជា​សក្តានុពល​នៃ​មុខងារ Live Photo ។​

កំណែ​ទម្រ​ងរ​បស់ Samsung ដែល​ពុំទាន់​មានការ​បញ្ជាក់​អះអាង​ពី​ក្រុមហ៊ុន​ផ្ទាល់​នៅឡើយ​នោះ អាច​នឹងមាន​ឈ្មោះថា Timeless Photo ឬ Vivid Photo ដោយ​យោងតាម​របាយការណ៍​។​

ទោះបីជា​មុខងារ​ពិសេស Live Photo បង្កើតឡើង​ដោយ​ពុំមាន​ការថត​សម្លេង​ក៏ដោយ ប៉ុន្តែ​វា​នៅតែមាន​លក្ខណៈពិសេស​ដែល​អាចធ្វើ​ការទាញយក​រូប​ភាពជា​លក្ខណៈ GIF ដែល​អាច​ចែករំលែក​ទៅកាន់ Facebook,Twitter នឹង​បណ្តាញ​សង្គម​ដទៃ​ជាច្រើន​ទៀត​។ ក្រុមហ៊ុន Facebook តម្រូវ​ឲ្យ​មានការ​បន្ថែម​នូវ​មុខងារ Live Photo ផងដែរ​បន្ទាប់ពី​ក្រុមហ៊ុន Apple បានធ្វើការ​ចេញលក់​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់ខ្លួន iPhone 6s និង 6s plus ។​

យោងតាម​របាយការណ៍​ទូរស័ព្ទ​ជំនាន់​ថ្មី Samsung Galaxy S7 នឹង​ចេញ​កំណែ​ទម្រ​ង​ជាច្រើន​ស៊េរី​ដែលមាន​ដូចជា Edge, Note និង Galaxy ហើយ​កាលបរិច្ឆេទ​ចេញលក់​អាច​នឹង​ប្រព្រឹត្ត​ទៅក្នុង​ខែមីនា ខាងមុខនេះ​។​

ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment