បរិស្ថានចិនយ៉ាប់ដល់ថ្នាក់ត្រូវប្រើម៉ាស៊ីនបាញ់សម្អាតខ្យល់ ?
បើទោះបីប្រទេសចិនជាប្រទេសអភិវឌ្ឍន៍ជឿនលឿនមានសេដ្ឋកិច្ចខ្ពស់នឹងកើនឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីនេះក៏ពិតមែន តែបើយើងងាកទៅមើលផលប៉ះពាល់ដែលដល់បរិស្ថានធម្មជាតិវិញនោះ ប្រហែលជាអ្នកនឹងស្មានមិនដល់ថា បរិយាកាសចិនធ្លាក់ដុនដាបដល់កម្រិតនេះនោះទេ ពោលគឺដល់ថ្នាក់ត្រូវប្រើប្រាស់ម៉ាស៊ីនបាញ់ចំហាយទឹក ដើម្បីជម្រុះធូលីកង្វះក្នុងខ្យល់ ។
ម៉ាស៊ីនកម្ចាត់ផ្សែងអ័ព្ទ&ធូលីនេះជាម៉ូដែលចុងក្រោយគេ ដែលមានតម្លៃដល់ទៅ ៩៣,០០០ដុល្លារក្នុងមួយដើម វាអាចបាច់ចំហាយទឹកទៅក្នុងខ្យល់ដើម្បីចាប់យកសារធាតុកង្វះ និង ធូលីបានមួយចំនួនដែលប៉ះពាល់ដល់ផ្លូវដង្ហើមរបស់មនុស្ស ជាពិសេសសម្រាប់ក្រុមអ្នករុករករ៉ែជាដើម ។
បើទោះបីវាអាចបំបាត់ធូលីដីនិងអ័ព្ទបានក៏ពិតមែន ក៏ប៉ុន្តែចំពោះសារធាតុតូចៗដែលប៉ះពាល់ខ្លាំងដល់សុខភាពប្រជាជន គឺ ម៉ាស៊ីននេះមិនមានសមត្ថភាពកម្ចាត់ទប់ទល់នោះទេ ដែលវាជាបញ្ហាប្រឈមរហូតដល់ប្រជាជនចិនខ្លះសុខចិត្តទិញខ្យល់បរិសុទ្ធពីកាណាដាមកប្រើប្រាស់ តែយ៉ាងណាមិញយ៉ាងហោចណាស់ក៏វាអាចជួយកាត់បន្ថយបានមួយផ្នែក និងជាសញ្ញាណល្អមួយសម្រាប់ការស្រាវជ្រាវរកឧបករណ៍ថ្មីៗទៀតសម្រាប់កម្ចាត់សារធាតុពុលផ្សេងនាពេលខាងមុខ ។

0 comments:
Post a Comment