យុវជន២ក្រុមដេញកាប់គ្នាដូចក្នុងរឿងចិនហុងកុង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៤នាក់ ម៉ូតូ២គ្រឿង!

Advertisements
យុវជន២ក្រុមដេញកាប់គ្នាដូចក្នុងរឿងចិនហុងកុង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៤នាក់ ម៉ូតូ២គ្រឿង ------------ រាជធានីភ្នំពេញ ៖ យុវជនឈាមរាវ២ក្រុមប្រដាប់ដោយដាវសាមូរ៉ៃ និងកាំភ្លើងច្នៃ បានដេញកាប់គ្នាពេញដងផ្លូវផ្អើលសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនបាន៤នាក់ និងម៉ូតូ២គ្រឿង ។ ហេតុការណ៍ដេញកាប់គ្នានេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១០៩ ស្ថិតនៅម្តុំផ្សារឌុយម៉ិច សង្កាត់មរនោម្យ ខណ្ឌ៧មករា ។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនឈាមរាវដែលដេញកាប់គ្នាហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៤នាក់មាន ១-ឈ្មោះ ម៉ា ដុំដី ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនសាលាសន្ធរម៉ុក ស្នាក់នៅសង្កាក់ផ្សារដេប៉ូ១ ខណ្ឌទួលគោក, ២-ឈ្មោះ ចាន់ សេដ្ថរាជ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ៣-ឈ្មោះ ហួត សុខមាន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់ផ្ទះលេខB55 ខណ្ឌឫស្សីកែវ និង ៤-ឈ្មោះ សុខ រក្សា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ ចំណែក១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BU-6886 ជាម៉ូតូរបស់ឈ្មោះ ម៉ា ដុំដី ឯ១គ្រឿងទៀតម៉ាក Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-7856 ជាម៉ូតូរបស់ឈ្មោះ ហួត សុខមាន ។ តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២ក្រុមប្រហែលជា៤-៥ម៉ូតូ មានគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាមូរ៉ៃគ្រប់ដៃ ព្រមទាំងមានកាំភ្លើងច្នៃ១ដើមផងនោះ បានជិះម៉ូតូដេញកាប់គ្នានៅម្តុំផ្សារឌុយម៉ិចដូចនៅក្នុងរឿងភាគចិនហុងកុងអ៊ីចឹង បង្កឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះ ខណៈនោះសមត្ថកិច្ចកំពុងតែល្បាតនៅក្នុងមូលដ្ឋានក៏បានប្រទះឃើញ ក៏បានជិះដេញចាប់បានម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១១០ ជិះដោយយុវជន២នាក់ នៅចំណុចផ្លូវលេខ១១៨ ដោយសារយុវជនទាំង២នាក់នោះភ័យស្លន់ស្លោជិះទៅបុកម៉ូតូរ៉ឺម៉កកង់៣ រីឯយុវជនមួយក្រុមទៀតត្រូវសមត្ថកិច្ចឃាត់បានម៉ូតូ១គ្រឿង ម៉ាក Nex ជិះ២នាក់ នៅផ្លូវលេខ១០៧ ព្រមទាំងដកហូតបានដាវសាមូរ៉ៃ១ កាំបិតប៉័ងតោ១ និងកាំភ្លើងខ្លីច្នៃ១ដើមផងដែរ ។ ក្រោយពេលចាប់ខ្លួន យុវជនឈាមរាវទាំង៤នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment