ក្រុម​រដ្ឋ​ឥស្លាម ISIS ដាក់​មីន​ស្ទើរ​គ្រប់​ផ្លូវ​នៅ​ Ramadi មុន​ពេល​ចាក់​ចេញ​ពី​ទីក្រុង

Advertisements
ពីរ​សប្ដាហ៍​ក្រោយ​ប្រកាស​ជ័យ​ជម្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម ISIS នៅ​ក្នុង​ទីក្រុង Ramadi ក្រុម​កង​កម្លាំង​ពិសេស​របស់​ប្រទេស អ៊ីរ៉ាក់ បាន​រុញ​ច្រាន​ក្រុម​ភេរវជន​ទៅ​កាន់​តំបន់​ជាយ​ក្រុង​ភាគ​ខាង​កើត ប៉ុន្តែ​គ្រាប់​មីន និង គ្រាប់​បែក​ ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​ ពាសពេញ​ផ្លូវ​ ដែល​កត្តា​រារាំង​មួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ ក្នុង​ការ​កសាង​ទីក្រុង​ឡើង​វិញ។ ទីក្រុង Ramadi ដែល​ជា​ទីក្រុង​ធំ​បំផុត​មួយ ត្រូវ​បាន​ដណ្តើម​យក​មក​វិញ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ត្រូវ​បាន​គេ​មើល​ឃើញ​និង​សរសើរ​ថា​ជា​ជោគជ័យ​ដ៏​ធំ​របស់​កង​កម្លាំង​អ៊ីរ៉ាក់ បន្ទាប់​ពី​ទីក្រុង​នេះ​ បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​ ក្រុម​រដ្ឋ​ឥស្លាម​អស់​រយៈ​ពេល ១៨ ខែ​មក។ ប៉ុន្តែ​កម្រិត​អត្រា​ប្រជាជន​នៅ​មាន​ក្រិត​តិចតួច​នៅ​ឡើយ​ក្នុង​ទីក្រុង​នេះ​ព្រោះ​ពួក​ពលរដ្ឋ​ក្នុង​ក្រុង​នេះ​មួយ​ភាគ​ធំ​បាន​ចាកចេញ​មុន​ពេល​ធ្លាក់​ក្នុង​ដៃ​ក្នុង​រដ្ឋ​ឥស្លាម ហើយ​ពេល​នេះ​រដ្ឋាភិបាល​អ៊ីរ៉ាក់​កំពុង​រៀប​ចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​ជា​បណ្តោះ​អាសន្ន​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង។ ប៉ុន្តែ​បញ្ហា​ដ៏​ធំ​គឺ​ ស្ទើរ​តែ​គ្រប់​ផ្លូវ​ទាំង​អស់​ នៅ​ក្នុង​ទីក្រុង គឺ​សុទ្ធ​ទៅ​ដោយ​មីន និង គ្រាប់​បែក​បង្កៃ​ ដែល​ក្រុង​​រដ្ឋ​ឥស្លាម​បាន​ដាក់​មុន​ពេល​ចាកចេញ​ទៅ ហើយ​នេះ​ជា​ហេតុ​ត្រូវ​ឲ្យ​មាន​ប្រតិបត្តិការ​ដ៏​ធំ​ពី​ក្រុង​អ្នក​ជំនាញ​ដើម្បី​ដោះ​។ ចំណែក​កម្ម​វិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​ កំពុង​រង​ចាំ​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ដើម្បី​ចូល​ទៅ​អភិវឌ្ឍ​ទីក្រុង​ឡើង​វិញ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment