រឿង​ ៥ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​យល់ ហើយ មនុស្ស​ធម្មតា មិន​ដែល​យល់

Advertisements
១) អ្វីៗ​គ្រប់​យ៉ាង​គឺ​ចេញ​ពី​គំនិត​មនុស្ស ស្ថាបនិក ឬ សហគ្រិន ដែល​ជោគជ័យ​មិន​មែន​ពួក​គេ​សុទ្ធ​តែ​មាន​គំនិត​អស្ចារ្យ​រហូត​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ដឹង​ថា ការ​រស់​នៅ​ដែល​អម​ទៅ​ដោយ​មនុស្ស​មាន​ទេពកោសល្យ​នៅ​ជុំវិញ​ខ្លួន​អាច​ជួយ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះ​ខាត នៃ​គំនិត​របស់​ខ្លួន ទទួល​បាន​គំនិត​ថ្មីៗ​ និង​វិធី​សាស្ត្រ​ថ្មីៗ​ដើម្បី​ជួយ​ជំរុញ​ធ្វើ​ឲ្យ​អាជីវកម្ម​ទៅ​មុខ។ ២) គំនិត​យល់​ឃើញ​ មិន​សំខាន់​ដូច​ការ​អនុវត្ត​ឡើយ ជា​ញឹក​ញាប់​ សហគ្រិន​ជោគជ័យ​ មាន​ការ​យល់​ឃើញ​ខ្ពស់​ ប៉ុន្តែ​ពួក​គេ​ដឹង​ថា របៀប​នៃ​ការ​ដាក់​បញ្ចូល​គំនិត​ខ្លួន​ ទៅ​ឲ្យ​មនុស្ស​ដទៃ​អនុវត្ត​គឺ​មិន​ងាយ​ស្រួល​នោះ​ឡើយ​ ដើម្បី​ធ្វើ​អ្វី​ទៅ​តាម​ចក្ខុវិស័យ​របស់​អ្នក។ ៣) ចក្ខុវិស័យ ត្រូវ​តែ​ជា​វត្ថុ​ដែល​រឹងមាំ​ដូច​ថ្ម មិន​ងាយ​ បំបែក​បាន និង មិន​ងាយ​ដួល​រលំ​ ខណៈ​ពេល​ដែល​សហគ្រិន​ជោគជ័យ​ តែ​មាន​ការ​ផ្លាស់​បច្ចេកទេស​របស់​ខ្លួន​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​ក៏​ដោយ យុទ្ធសាស្ត្រ​របស់​ពួក​គេ​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ច្រើន​ណាស់​ដែរ​ពី​ដំណាក់​កាល​មួយ ទៅ ដំណាក់​កាល​មួយ​ទៀត ព្រោះ​ចក្ខុវិស័យ​របស់​ពួក​គេ​គឺ​ធ្វើ​ឲ្យ​មនុស្ស​រស់​នៅ​កាន់​តែ​ប្រសើរ​ នៅ​ក្នុង​មធ្យោបាយ​មួយ​ដែល​ខុសៗ​គ្នា ហេតុ​ដូចនេះ​ទើប​តម្រូវ​ឲ្យ​ចក្ខុវិស័យ​របស់​សហគ្រិន​គ្រប់​រូប​គួរ​តែ​មាន​ភាព​រឹងមាំ​ដូច​ថ្ម។ ៤) ការ​ប្រកួត​ប្រជែង​ គឺ​ជា​រឿង​ក្រៅ​អាជីវកម្ម​របស់​ខ្លួន ជា​ការ​ពិត​ណាស់ សហគ្រិន​គ្រប់​រូប​ យល់​ច្បាស់​ថា​ក្នុង​វិស័យ​អាជីវកម្ម ការ​ប្រកួត​ប្រជែង​គឺ​ត្រូវ​តែ​មាន ហើយ​ជា​រឿយ​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​តាមដាន​ពី​សកម្មភាព​របស់​គូ​ប្រជែង​ទាំង​នោះ​ដែរ។ ប៉ុន្តែ​ពួក​គេ​ក៏​ដឹង​ផង​ដែរ​ថា​ ភាព​អស្ចារ្យ​នៃ​ផលិតផល​មួយ​ ឬ សេវា​កម្ម​មួយ គឺ​ការ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិធី​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ មិន​មែន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សកម្មភាព​គូប្រជែង​នោះ​ឡើយ។ ៥) ភាព​ជោគជ័យ​ទើប​ទទួល​បាន​ថ្មីៗ មិន​មែន​ជា​ជ័យ​ជម្នះ​ឡើយ ការ​អបអរ​ជ័យ​ជម្នះ​ថ្មីៗ​ ត្រូវ​បាន​សហគ្រិន​ជោគជ័យ​មើល​ឃើញ​ថា​គ្រាន់​តែ​ជា​ការ​ គ្រាន់​តែ​ជា​ការ​ជប់លៀង​ផ្ដល់​កិត្តិយស​ជូន​អ្នក​ដែល​បាន​បង្កើត​ប៉ុណ្ណោះ។ ជាក់​ស្ដែង​ពូក​គេ​ដឹង​ថា​ តើ​កន្លែង​ណា​ដែល​អាជីវកម្ម​គួរ​តែ​ដើរ​ទៅ​ទៀត​ ហើយ​ជោគជ័យ​ពេល​នេះ​អ្នក​កំពុង​ស្ថិត​នៅ​កន្លែង​ណា។ ដូច្នេះ​រាល់​ផ្លូវ​ដែល​ត្រូវ​ដើរ​បន្ត​គឺ​សុទ្ធ​តែ​មាន​រណ្ដៅ​នៅ​ពី​មុខ​ទាំង​អស់ ដូច្នេះ​ពួក​គេ​ផ្ដោត​សំខាន់​សម្រាប់​ដំណើរ​ទៅ​មុខ​របស់​ខ្លួន មិន​មែន​ជ័យ​ជម្នះ​មួយ​ពេល​នោះ​ឡើយ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment