លទ្ធផលជាទីគាប់ចិត្ត បន្ទាប់ពី​អ្នកទទួល​ទាន​ទឹកដូងជាប្រចាំ​ថ្ងៃ​រយៈពេល​១​សប្តាហ៍​

Advertisements
​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ មនុស្ស​ម្នាក់ៗ​តែងតែ​យកចិត្ត​ទុក​អំពី​សុខភាព​ដោយ​ព្យាយាម​ទទួលទាន​អាហារ​ណា​ដែល​ជំនួយ​ដល់​សុខភាព ឬ​មិនមាន​ជាតិគីមី ប៉ុន្តែ​គេ​បែរជា​មើលរំលង​ទឹកដូង ដែលជា​ភេសជ្ជៈ​ធម្មជាតិ​ដ៏​ល្អ​នេះ​ទៅវិញ​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទាំង​៧​មិនគួរ​ឲ្យ​ជឿ ដែល​លោក​អ្នកនឹង​ទទួលបាន ប្រសិន​ណា​បាន​ពិសារ​ទឺ​ក​ដូង​ជាប្រចាំ​ថ្ងៃ​រយៈពេល​មួយ​សប្តាហ៍​៖ ១- ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ ​ជា​ការពិត​ទឹកដូង​មាន​ប្រសិទ្ធភាព​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ដោយមាន​សមត្ថភាព​ក្នុង​ក​ម្ចា​ច់​នូវ​បាក់​តេរី​នៅក្នុង​រាងកាយ​ដែល​បណ្តាល​ឲ្យ​អ្នកមាន​ជម្ងឺ​ឈឺ​អញ្ចាញធ្មេញ និង​ការឆ្លង​មេរោគ​លើ​ប្រព័ន្ធ​បង្ហូរទឹក​មូ​ត​។ ហើយ​ទឹកដូង​ក៏​ជួយ​ប្រឆាំង​មេរោគ​ដែល​បណ្តាល​ឲ្យ​អ្នក​ងាយ​រង​នូវ​ជម្ងឺឆ្លង ឬ​ជ​ង្ងឺ​ផ្តាសាយ បើទោះបី​នៅក្នុង​រដូវរងា​ក៏ដោយ​។​ ២- ជួយ​បង្កើន​ថាមពល​ដល់​អ្នក​ ​ទឹកដូង​ជួយ​បង្កើន​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដែល​បាន​ផ្ដល់ឱ្យ​អ្នក​នូវ​ការ​ជម្រុញ​ថាមពល​នៅ​កម្រិត​កោសិកា​។ ហើយ​បន្ទាប់ពី​ការ​ទទួលទាន​ទឹកដូង​មួ​យស​ប្តា​ហ៏​ជាប់ អ្នកនឹង​មើលឃើញថា រាងកាយ​របស់​អ្នកមាន​ភាព​មាំទាំ​ជាង​មុន​ជាក់​ជាមិនខាន​។​ ៣- ជួយ​ដល់​ប​ញ្ហ​តម្រងនោម​ ​ទឺ​ក​ដូង​ជួយ​លុបបំបាត់​ជាតិពុល​ពី​រាងកាយ និង​ជួយ​បំបែក​គ្រួស​ក្នុង​តម្រងនោម​ផងដែរ​។ ដោយ​វា​មាន​នាម​ជា​ថ្នាំ​បញ្ចុះ​ទឺ​ក​នោម​បែប​ធម្មជាតិ ជាការ​ពិត​វា​មាន​ប្រយោជន៍​សម្រាប់​អ្នកមាន​ជម្ងឺ​តម្រងនោម​។ ដោយ​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ព្រមទាំង​បណ្តាញ​ប្លោកនោម​ទៀត ដូចនេះ​បន្ទាប់​ពីមួយ​សប្តាហ៍​អ្នកនឹង​យល់​ខ្លួនឯង​ពោ​ពេញ​ដោយ​ភាពស្រស់​ថា្ល និង​ស្វាហាប់​។​ ៤- ជួយ​បង្កើន​សមត្ថភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​ទឹកដូង​គឺ​ប្រសើរ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ដោយ​ផ្តល់​ឲ្យ​លោកអ្នក​នូវ​តម្រូវការ​ប្រចាំថ្ងៃ​គឺជា​ជាតិ​សរសៃ (Fiber)​។ និង​ជួយ​កាត់បន្ថយ​ជាតិ​អាស៊ីត​នៅ​ក្រពះ នោះ​អ្នក​នឹងមាន​ថាមពល​ខ្លាំង​ក្នុងការ​បញ្ចេញ​ពលកម្ម​ប្រចាំថ្ងៃ​។​ ៥- ជួយ​សម្រក​ទម្ងន់​ ​នៅពេលដែល​អ្នក​ពិសារ​ទឹក​ដូចជា​ប្រចាំ​ក្នុង​មួយ​សប្តាហ៍ នោះ​អ្នកនឹង​ឃើញថា​ទម្ងន់​របស់​អ្នក​បាន​ថមថយ​ចុះ​។ ព្រោះថា​នៅពេលដែល​អ្នក​ពិសារ​ទឹកដូង​ដែលមាន​ជាតិ​ខ្លាញ់​ទាប​បំផុត​នោះ​ច្រើន នោះ​ចំណង់​អាហារ​របស់​អ្នកនឹង​កាត់បន្ថយ ហើយនឹង​អាចធ្វើ​ឲ្យ​បរិភោគ​តិចជាង​មុន​។​ ៦- ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​ ​ពិតជា​មិនគួរ​ឲ្យ​ជឿ​ពី​អត្ថប្រយោជន៍​មួយ​នេះ​របស់​ទឹកដូង​។ ជាការ​ពិតណាស់​ស្បែក​ត្រូវបាន​គ្របដណ្តប់​ទៅលើ​រាងកាយ​របស់​អ្នក​មូល​។ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​ទឹកដូង​ជាប្រចាំ នោះ​អ្នកនឹង​ឃើញថា​ស្បែក​របស់​អ្នកមាន​សំណើម​កាន់តែ​ប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់ ក៏ដោយ​សារ សារធាតុ​រ៉ែ និង​ជាតិ​ទឹក ដែលមាន​កម្រិត​អតិបរមា​នៅក្នុង​ទឹកដូង​។​ ៧- មាន​អារម្មណ៍​ថា​ក្មេង​ជាង​វ័យ​ ​ប្រសិនបើ​អ្នកមាន​ការ​ធុញ​ទ្រាំ​ក្នុងការ​ទទួលទាន​ផ្លែ​ការ៉ុត សម្រាប់​ជំនួយ​ដល់​ភ្នែក ទឹកដូង​អាចជា​ជម្រើស​ថ្មី​របស់​អ្នក​។ ទឺ​ក​ដូង​មាន​សមត្ថភាព​កែប្រែ​បញ្ហា​ចក្ខុ ដូចជា ទឹក​ដក់​ក្នុង​ភ្នែក និង​ភ្នែក​ឡើងបាយ​ជាដើម​។ តាមរយៈ​ការផឹក​ទឹកដូង​អ្នកនឹង​ទទួលបាន​ថាមពល ជៀសវាង​ហានិភ័យ គាំងបេះដូង និង​ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​ជាពិសេស​ជួយ​ពន្យឺត​កោសិកា​ដែល​នាំ​ឲ្យ​លោកអ្នក​ទៅរក​ភាព​ចាស់​បាន​ទៀតផង​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment