ទទួលទាន ផ្លែស្រកានាគ ផ្តល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

Advertisements
ផ្លែស្រកានាគ បច្ចុប្បន្នបានក្លាយទៅជាផ្លែឈើជាទីពេញនិយមគួរសមពីសំណាក់មនុស្សជាច្រើន ។ ការដណ្តើមបានប្រជាប្រិយភាពពីអ្នកទទួលទានបែបនេះ ក៏ព្រោះតែពណ៌សម្បុរនិងរសជាតិផ្អែមឆ្ងាញ់របស់វា ។ យ៉ាងណាក៏ដោយ ផ្លែឈើនេះត្រូវអ្នកជំនាញអះអាងថា ផ្ទុកសារធាតុចិញ្ចឹមរាងកាយមិនចាញ់ផ្លែឈើផ្សេងៗឡើយ ។ ក្រៅពីវីតាមីន វាក៏សម្បូរដោយសារធាតុរ៉ែផងដែរ ។ ចូរស្វែងយល់ពីអត្ថប្រយោជន៍សុខភាពរបស់វាដូចខាងក្រោមនេះ ៖



១-ជាប្រភពនៃសមាសធាតុប្រឆាំងអុកស៊ីដកម្ម ៖
ដើម្បីជួយឱ្យរាងកាយកម្ចាត់រ៉ាឌីកាល់សេរីក៏ដូចជា ធាតុដែលនាំឱ្យកើតមហារីក ចូរទទួលទានអាហារដែលសម្បូរដោយសមាសធាតុប្រឆាំងអុកស៊ីដកម្ម ។ ផ្លែស្រកានាគគឺជាប្រភពដ៏សំខាន់នៃសមាសធាតុនេះដែលជួយកាត់បន្ថយប្រសិទ្ធភាពបំផ្លាញកោសិការបស់រ៉ាឌីកាល់សេរីក្នុងរាងកាយ ។
២-ជួយទប់ស្កាត់សញ្ញានៃការចាស់នៅលើស្បែក៖
ដោយស្រកានាគជាផ្លែឈើផ្ទុកយ៉ាងក្រាស់ក្រៃនូវសមាសធាតុប្រឆាំងអុកស៊ីដកម្ម ដូច្នេះ វាត្រូវគេជឿថា អាចជួយទប់ស្កាត់សញ្ញាចាស់នៅលើស្បែក ។ ទទួលទានផ្លែឈើនេះនឹងជួយឱ្យស្បែកតឹងណែន ក្មេងជាងវ័យនិងមានសុខភាពល្អ ។ វិធីមួយទៀត គេអាចយកវាទៅបិទលើស្បែកមុខ ទុកចោល១៥-២០នាទី ទើបលាងជម្រះដោយទឹកធម្មតា ។
៣-ជួយឱ្យល្អប្រសើរដល់សុខភាពបេះដូង៖
ស្ថិតក្នុងពិភពលោកមួយនេះដែលពោរពេញទៅដោយStress មនុស្សជាច្រើនបានកើតមានបញ្ហាធ្ងន់ធ្ងរនានាទាក់ទិននឹងសុខភាពបេះដូង ។ ដូច្នេះ ការជ្រើសរើសផ្លែស្រកានាគគឺជាជម្រើសល្អមួយ ។ វាជួយកែលំអសុខភាពបេះដូង ដោយបញ្ចុះកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ តែបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ។
៤-ជួយគ្រប់គ្រងនិងប្រឆាំងជំងឺទឹកនោមផ្អែម ព្រមទាំង ធ្វើឱ្យល្អប្រសើរដល់ប្រព័ន្ធរំលាយអាហារ៖
ជាប្រភពដែលសម្បូរបែបដោយសារធាតុសរសៃនាំឱ្យផ្លែឈើមួយប្រភេទនេះ មានលទ្ធភាពជួយធ្វើឱ្យមានលំនឹងកម្រិតស្ករក្នុងឈាម និងព្រមទាំងកែលំអដល់ប្រព័ន្ធរំលាយអាហារ ។
៥-ជួយដល់សុខភាពភ្នែក៖
ស្រកានាគសម្បូរច្រើនដោយវីតាមីនA ដែលជាប្រភពសំខាន់ជួយដល់សុខភាពភ្នែក ៕


Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment