ក្នុង​បទ​សម្ភាស​ ដឹង​ស្ដេច​គ្រឿង​ញៀន​បង្ហាញ​អាថ៌​កំបាំង​អ្វី​ខ្លះ?

Advertisements
ស្ដេច​គ្រឿង​ញៀនម៉ិកស៊ីកូ​​ Joaquín Guzmán Loera ​ដែល​គេ​ស្គាល់​ថា​ El Chapo ​ត្រូវ​ប៉ូលិស​ចាប់​បាន​ជា​ថ្មី​ម្ដង​ទៀត​ កាល​ពី​ថ្ងៃ​សុក្រ ក្រោយ​រត់​ចេញ​ពី​គុក​ជា​លើក​ទី​ពីរ។ ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ​​ គឺ​ដោយសារ​ El Chapo ចង់​​ឲ្យ​មាន​ការ​ផលិត​វីដេអូ​អំពី​រូប​លោក​ ហើយ​លោក​ក៏​​​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​ផលិតករ​ និង​ជា​តារា​សម្ដែង​ Sean Penn​​ តាំង​ពី​ខែ​តុលា ២០១៥។ ៦​ម៉ោង​ក្រោយ​ផ្ដល់​បទ​សម្ភាសន៍​បន្ថែម​ទៀត​​តាម​ទូរសព្ទ​ទៅ​ឲ្យ​ Sean Penn​ ប៉ូលិស​ក៏​បំបែក​​សំបុក​លាក់​ខ្លួន​​របស់​ស្ដេច​គ្រឿង​ញៀន​​រូប​នេះ​បាន។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Sean Penn​ ​កន្លង​ទៅ​ ស្ដេច​គ្រឿង​ញៀន​រូប​នេះ​បាន​បញ្ចេញ​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ថា៖
-El Chapo ​ចាប់​ផ្ដើម​ចេះ​រក​ស៊ី​តាំង​ពី​អាយុ​៦​ឆ្នាំ​ ដោយ​លក់​ផ្លែ​ក្រូច​ និង​ភេសជ្ជៈ។ -នៅ​​​អាយុ​១៥​ឆ្នាំ​ លោក​បានចាប់​ផ្ដើម​​ដាំ​កញ្ឆា​ និង​អាភៀន​ ដោយសារ​មិន​ដឹង​មាន​មុខ​របរ​ណា​អាច​ផ្គត់ផ្គង់​គ្រួសារ​ដ៏​ក្រីក្រ​របស់​ខ្លួន​បាន។ -ស្ដេច​គ្រឿង​ញៀន​រូប​នេះ​ទទួល​ស្គាល់​ថា​ ខ្លួន​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ហេរ៉ូអ៊ីន​ មេតាំហ្វេតាមីន​ កូកាអ៊ីន​ និង​កញ្ឆា​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​នេះ។ -ក្នុង​បទ​សម្ភាសន៍​កាល​ពី​ឆ្នាំ​១៩៩៣​ លោក​បាន​បដិសេធ​​​ថា​ ខ្លួន​​មិន​​ទាក់​ទង​នឹង​គ្រឿង​ញៀន​​​នោះ​ទេ។ លោក​បាន​ប្រាប់​អ្នក​កាសែត​ថា​ ​ខ្លួន​ជា​កសិករ​ម្នាក់​​ ដាំ​ពោត​ និង​សណ្ដែក។ -លោក​ប្រាប់​ថា​ មាន​សព្វាវុធ​ដូច​ជា​នាវា​មុជ​ទឹក​ យន្តហោះ​ ឡាន​ធំ​ៗ​ និង​កប៉ាល់​ផង​ដែរ។ -បើ​ទោះ​បី​លុយ​របស់​លោក​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថាមាន​​ប្រហែល​មួយ​ពាន់​លាន​បាន​មក​ពី​ឈាម​ ប៉ុន្តែ​លោក​មិន​ដែល​គិត​ថា​ ខ្លួន​ជា​មនុស្ស​​ហិង្សា​នោះ​ទេ។ -ការ​ជីក​រូង​ក្រោម​ដី​ រត់​គេ​ច​ចេញពី​​ពន្ធនាគារ​នា​ពេល​​កន្លង​ទៅ​ វិស្វករ​ដែល​អាច​ទទួល​បាន​ឈ្នួល​យ៉ាង​ហោច​ណាស់​មួយ​លាន​ដុល្លារ​នោះ​ បាន​ទៅ​សិក្សា​ជំនាញ​ជីក​រូង​នេះ​​ដល់​ប្រទេស​អាល្លឺម៉ង់។ ម៉ូតូ​ដែល​ប្រើ​ក្នុង​រូង​ក្រោម​ដី​គឺ​អាច​ប្រើប្រាស់​ក្នុង​បរិយាកាស​មាន​ខ្យល់​អុកស៊ីហ្សែន​ទាប​ និង​ធុន​​នឹង​ជម្រៅ​ដី​ជ្រៅ​បាន៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment