ឧស្សាហកម្មទាំង ៧ លើលោកនឹងធ្វើឲ្យពិភពលោកផ្លាស់ប្តូរខ្លាំងនៅឆ្នាំ ២០២៥ ខាងមុខ
១) វិស័យផលិតរថយន្ត
នៅក្នុងរង្វង់ពេល ៥ ឆ្នាំខាងមុខ រថយន្តថ្មីៗភាគច្រើន នឹងបំពាក់ទៅដោយបច្ចេកវិទ្យាជំនាន់ក្រោយ ដែលដែលកាន់តែធ្វើឲ្យរថយន្តកាន់តែមានភាពវៃឆ្លាត ហើយនៅក្នុងឆ្នាំ ២០២៥ ការព្យាករណ៍ករថា ១០% នៃរថយន្តនៅលើពិភពលោក គឺជារថយន្តដែលបើកបរដោយស្វ័យប្រវត្តិ។ ហើយបច្ចុប្បន្នក្រុមហ៊ុន Google, Tesla និងប្រទេសជប៉ុន កំពុងអភិវឌ្ឍនូវប្រភេទរថយន្តបើកបរដោយស្វ័យប្រវត្តិនេះ។
២) វិស័យហិរញ្ញវត្ថុ
ការផ្លាស់ប្តូរដ៏ធំនៅក្នុងវិស័យហិរញ្ញវត្ថុ និងទំនងជាទទួលការប្រឹក្សាយោបល់ ពីមនុស្សយន្តឬ ការវិភាគរបស់កម្មវិធីកុំព្យូទ័រ ដែលនឹងចូលមកជំនួសអ្នកជំនាញវិជ្ជាជីវៈខាងប្រឹក្សាយោបល់ក្នុងវិស័យវិនិយោគនៅពេលខាងមុខ។ គិតត្រឹមឆ្នាំ ២០២០ ខាងមុខមានទំហំទឹកប្រាក់វិនិយោគអាចកើតឡើងដល់ ២,២ ពាន់ពាន់លានដុល្លារ(Trillion) និងត្រូវធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវរបស់កម្មវិធីកុំព្យូទ័រ។
៣) វិស័យសុខាភិបាល
វិស័យសុខាភិបាល នៅថ្ងៃអនាគត កំពុងតែមានការជួយពី គ្រឿងម៉ាស៊ីនពោលគឺមនុស្សយន្ត (Robots) ដែលនឹងមកជួយស្ទើរតែគ្រប់ផ្នែកក្នុងវិស័យសុខាភិបាល ដូចជាការវះកាត់ ការថែទាំមនុស្សចាស់ជរា និង ជនពិកាជាដើម។ គិតត្រឹមឆ្នាំ ២០០០ មានមនុស្សយន្តប្រមាណជា ១០០០ គ្រឿងបានធ្វើជាជំនួយការវះកាត់របស់គ្រូពេទ្យ ហើយមកដល់ឆ្នាំ ២០១៤ ចំនួនមនុស្សយន្តធ្វើការក្នុងវិស័យសុខាភិបាលកើនដល់ចំនួន ៥៧០ ០០០ និងបន្តកើនឡើងថែមទៀត។
៤) វិស័យផលិតកម្ម
១០% នៃចង្វាក់ផលិតកម្មនៅជុំវិញសកលលោក កំពុងប្រើប្រាស់កម្លាំងមនុស្សយន្តដើម្បីផលិតឧបករណ៍ផ្សេងៗលើគ្រប់វិស័យ ហើយចំនួននេះត្រូវបានគេរំពឹងថាកើនដល់ ៤៥% នៅក្នុងរង្វង់ពេល ១០ ឆ្នាំខាងមុខទៀត ដែលកម្លាំងធ្វើការមនុស្សយន្តនឹងមកជំនួសកម្លាំងពលកម្មរបស់មនុស្សបន្ថែមទៀត។
៥) វិស័យកសិកម្ម
ក្នុងវិស័យឧស្សាហកម្ម ក៏ត្រូវបានគេមើលឃើញថានិងមានការប្រែប្រួលធំណាស់ដែរ ដែលកម្លាំងម៉ាស៊ីនបានមកជំនួសយ៉ាងច្រើនលើកម្លាំងសត្វ និង កម្លាំងមនុស្ស។
៦) វិស័យការបម្រើសេវាកម្ម
វិស័យការបម្រើសេវាកម្មក៏នឹងមានការផ្លាស់ប្តូរច្រើនណាស់ដែរ ទាំងនៅក្នុងក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ និង តាមគេហដ្ឋានជាដើម។ សេវាទទួលភ្ញៀវ ផ្តល់ព័ត៌មាន បោសសំអាត លាងចាន និង បោកគក់នៅថ្ងៃមុខមនុស្សយន្ត និង អាចមកជំនួសនូវកម្លាំងមនុស្ស។
៧) វិស័យអវកាស និង វិស័យការពារជាតិ
បច្ចុប្បន្នមានប្រទេសច្រើនជាង ៩០ បានកំពុងដំណើរការប្រើយន្តហោះគ្មានមនុស្សបើក ដែលក្នុងពួកគេប្រើក្នុងវិស័យឧស្សាហកម្ម និង វិស័យការពារជាតិ ហើយចំនួននេះត្រូវគេរំពឹងថានឹងកើនឡើងទ្វេមួយជាបី ក្នុងរង្វង់ពេល ៥ ឆ្នាំទៀត
0 comments:
Post a Comment