១០​នាក់​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កណ្ដាល​ក្រុង អ៊ីស្តាន់ប៊ុល

Advertisements
នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ចំ​កណ្តាល​ទីក្រុង អ៊ីស្តាន់ប៊ុល​ គឺ​នៅ​កន្លែង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ Sultanahmet ដែល​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ខ្លាំង​គេ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១០ នាក់​នឹង​មនុស្ស ១៥ នាក់​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ នាយក​រដ្ឋ​មន្ត្រី ទួរគី Ahmet Davutoglu ថ្លែង​ថា​ជន​បំផ្ទុះ​គ្រាប់​បែក​គឺ​ជា​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម ISIS។ អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​ជា​ជន​បរទេស ដែល​ក្នុង​៩ នាក់​នៃ​អ្នក​ស្លាប់ត្រូវ​បាន​គេ​ដឹង​ថា​ជា​ជន​ជាតិ​អាល្លឺម៉ង់ នេះ​បើ​យោង​តាម​ឧបនាយក​រដ្ឋ​មន្ត្រី​ទួរគី​លោក Numan Kurtulmus។ លោក​បន្ថែម​ទៀត​ថា​ជន​វាយប្រហារ​ បាន​បំផ្ទុះ​ខ្លួន​ឯង​ ហើយ​ជន​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​កើត​នៅ​ប្រទេស​ស៊ីរី​ក្នុង​ឆ្នាំ ១៩៨៨។ នេះ​ជា​ការ​បំផ្ទុះ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​លើក​ទីពីរ​ហើយ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង អង់ការ៉ា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ ១០០ នាក់។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment