ច្បាប់ជោគជ័យទាំង១០ របស់តួអង្គ YODA ក្នុងរឿងសង្គ្រាមភពផ្កាយដែលអ្នកគួរយកដាក់ជាប់ខ្លួន
១) ភាពភ័យខ្លាចនាំមនុស្សទៅរកទុក្ខវេទនា និង ភាពបរាជ័យ៖ ភាពភ័យខ្លាចគ្រាន់តែជាស្រមោលខ្មៅ មួយផ្នែកនៅក្នុងចិត្តរបស់អ្នក ហើយភាពភ័យខ្លាចគឺជាកំហឹង ហើយកំហឹងនោះហើយនាំអ្នកទៅរកសេចក្ដីស្អប់ ហើយសេចក្ដីស្អប់នាំអ្នកទៅរកទុក្ខវេទនា និង ភាពបរាជ័យ។
២) មិនគួរនិយាយពាក្យថានឹងព្យាយាម ប៉ុន្តែត្រូវនិយាយថាត្រូវតែធ្វើ ៖ គ្មានឧបសគ្គណាមួយដែលមនុស្សដោះស្រាយមិនបាននោះទេ ហើយក៏គ្មានឧបសគ្គណាថ្មីហើយប្លែកដែរ រាល់ភាពប្លែកថ្មីគឺចេញពីចិត្តរបស់អ្នក អ្វីដែលរៀនបានគួរតែរៀន និង អ្វីដែលអាចធ្វើបានគួរតែធ្វើ មិនគួរប្រើពាក្យថាគួរតែព្យាយាមនោះទេ។
៣) ឲ្យតម្លៃទៅលើគំនិតអ្នកដ៏ទៃ ៖ ការឲ្យតម្លៃទៅលើគំនិតអ្នកដទៃ គឺជាការលើកទឹកចិត្ត និង ជំរុញឲ្យពួកគេអាចធ្វើអ្វីមួយបានសម្រេចចំពោះអ្វីដែលពូកគេមានក្ដីសុបិន។
៤) ត្រូវមានភាពជឿជាក់ ៖ ភាពជឿជាក់នាំឲ្យមនុស្ស សម្រេចអ្វីបានគ្រប់យ៉ាង ទោះបីជាអ្នកមានភាពរឹងមាំ ឆ្លាតយ៉ាងណាតែបើគ្មានភាពជឿជាក់លើខ្លួនឯង មិនប្រាកដថាអ្នកអាចសម្រេចវាបាននោះឡើយ។
៥) ត្រូវចេះបំបាត់ភាពភ័យខ្លាចទាំងឡាយចេញពីខ្លួនឲ្យអស់ ៖ ត្រូវចេះហ្វឹកហាត់ផ្លូវចិត្តខ្លួនឯង ដោយបំបាត់ចោលឲ្យអស់នៅរឿងភ័យខ្លាចទាំងឡាយដែលអ្នកមានអារម្មណ៍ថានឹងបាត់បង់វា។
៦) កុំធ្វើការសន្មត ៖ ត្រូវធ្វើចិត្តឲ្យជ្រះស្រឡះ ហើយត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយមុនសម្រេចចិត្តធ្វើអ្វីមួយប្រកបដោយភាពត្រឹមត្រូវ ជៀសវាងការសន្មតចំពោះអ្វីដែលគ្រាន់តែលឺ។
៧) រក្សាភាពអត់ធ្មត់ ៖ ការរក្សាភាពអត់ធ្មត់អាចឲ្យអ្នកគិតបានជ្រៅ និងមើលបានឆ្ងាយពីផ្លូវដែលអ្នកត្រូវដើរ ហើយវាក៏ជាពេលដែលអ្នកត្រូវហ្វឹកហាត់ស្មារតីខ្លួនឯងឡើងវិញដែរ។
៨) បង្កើតការសម្រេចចិត្តដ៏លំបាក ៖ នៅពេលមានការសម្រេចចិត្តក្នុងការធ្វើរឿងលំបាកណាមួយមនុស្សគ្រប់រូបបានចំណាយពេលច្រើនដើម្បីគិតពីរបៀបនៃដំណើរការ និង ការដោះស្រាយបញ្ហាបានច្បាស់លាស់ និង ប្រកបដោយការយកចិត្តទុកដាក់។
៩) ធ្វើចិត្តឲ្យស្ងប់ ៖ ការធ្វើចិត្តឲ្យស្ងប់មិនត្រឹមតែខ្លួនអ្នក អាចបង្កើនការគិតប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ វាជាពេលដែលអ្នកអាចស្វែងយល់ពីចិត្តមនុស្សដទៃដែលកំពុងនៅក្បែរអ្នកបានទៀតផង។
១០) ការពាររាល់អ្វីៗដែលមកជញ្ជក់យកថាមពលពីខ្លួនអ្នក ៖ បរិស្ថានដែលរស់នៅជុំវិញអ្នកអាចព័ទ្ធជុំវិញទៅដោយមនុស្សវិជ្ជមាននិងអវិជ្ជមានដូច្នេះ អ្នកគួរតែចេះបែងចែកពេលវា ដោយចំណាយពេលភាគច្រើនជាមួយមនុស្សដែលផ្ដល់កម្លាំងឲ្យអ្នក ឲ្យបានច្រើនជាងមនុស្សដែលចូលមកធ្វើឲ្យជីវិតរបស់អ្នកកាន់តែធ្លាក់ចុះ។
ប្រភព៖ Thebnews
0 comments:
Post a Comment