វិទ្យាសាស្ត្ររីករាយ៖ យកសំបកស៊ុតចេញដោយមិនបាច់បំបែក ឬបក

Advertisements
ថ្ងៃនេះទំព័រ​​វិទ្យាសាស្ត្រ​រីករាយ​នឹង​ ​ចែករំលែក​ចំណេះ​ដឹងដល់​ប្រិយមិត្ត​ទៀត​ហើយ។ អ្វី​ដែល​គេហទំព័រ​«គំនិត»​នឹង​លើកយក​មក​បង្ហាញ​នៅថ្ងៃនេះ គឺ​ការ​យក​សំបក​ស៊ុតចេញ​ដោយមិន​ធ្វើ​ការ​បំបែក ឬក៏បក​ដោយដៃ​នោះទេ។ តើវាអាចទៅរួចដែរ​ឬទេ? ប្រាកដជា​អាច! ឧបករណ៍ដែលត្រូវការ៖ កែវមួយ ស៊ុតមួយ (ឆៅក៏បាន​ ស្ងោរឆ្អិនក៏បាន) ទឹកខ្មេះ។ វិធី៖ ១- ដាក់​ស៊ុត​ទៅ​ក្នុង​កែវ ២- ចាក់​ទឹក​ខ្មេះ​ចូល​ឲ្យ​លិច​ស៊ុត​នោះ (ប្រហែល​២៥០ មីលីលីត្រ) ៣- ធ្វើ​ការ​សង្កេត​មើល។ ជា​ធម្មតា​សំបក​ស៊ុត​នឹង​រលាយ​អស់ក្នុង​រយៈពេល​២៤ម៉ោង តែ​វា​អាច​ប្រែប្រួល​ទៅ​តាម​កម្រិត​អាស៊ីត​របស់​ទឹក​ខ្មេះ​របស់អ្នក។ តើមាន​អ្វីកើត​ឡើង? អ្នកនឹង​ឃើញ​មាន​ពពុះ​នៅ​ជុំវិញ​សំបក​ស៊ុត​ ហើយ​ចំនួន​ពពុះ​នឹងមាន​ការកើនឡើង​ជាលំដាប់។ ពពុះទាំងនោះគឺជា​ឧស្ម័ន​កាបូនឌីអុកស៊ីត ហើយ​សំបក​ស៊ុតនឹង​រលាយបាត់​ក្នុង​រយៈពេល២៤ម៉ោង ដែល​បន្សល់​ទុក​តែ​ភ្នាស​ស៊ុត​ប៉ុណ្ណោះ។ ទឹកខ្មេះ​គឺជាសារធាតុ​គីមី​ម្យ៉ាង​ហៅថា​អាស៊ីត​អាសេទិច ហើយ​ចំណែកឯ​សំបក​ស៊ុតវិញ​គឺផ្សំឡើង​ដោយ​សារធាតុ​កាល់ស្យូមកាបូណាត។ នៅពេលដែល​អ្នកដាក់​ស៊ុត​ចូលទៅក្នុង​ទឹកខ្មេះ​នោះ អ្នក​នឹង​បានឃើញ​ប្រតិកម្មគីមី​កើតឡើង​រវាង​ទឹក​ខ្មេះ​ និង​សំបក​ស៊ុត។ មូលហេតុនេះ​ហើយទើបបង្កឲ្យ​មាន​ពពុះ​លេចឡើង​នៅពេលដែល​ស៊ុត​ប៉ះ​នឹង​ទឹកខ្មេះ ហើយ​ក៏ជា​មូលហេតុដែលធ្វើឲ្យ​សំបកស៊ុត​រលាយ​ផងដែរ។ តើ​អ្នក​មាន​សាក​ល្បង​ធ្វើការ​ពិសោធន៍​ហើយ​ឬនៅ? ប្រភព៖ គំនិត
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment