នៅពហុកីឡដ្ឋានជាតិយប់មិញ ពោរពេញដោយសំឡេងហ៊ោកងរំពងពីអ្នកគាំទ្រដល់អ្នកចម្បាំងអង្គរ Cambodia All Stars ដែលទទួលស្វាគមន៍ក្រុមយក្សមកពីថៃ Buriram United ។ ជាលទ្ធផលក្រុមទាំងពីរបានបញ្ចប់ទៅដោយស្មើគ្នា ២-២ ក្នុងការប្រកួតរយៈពេល៩០នាទី។ ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រុមកម្ពុជា Cambodia All Stars ជាអ្នកឈ្នះដោយគ្រាប់បាល់ ៤-៣។ សរុបគ្រាប់បាល់ ក្រុមកម្ពុជា Cambodia All Stars ឈ្នះក្រុម Buriram United ៦-៥។
ក្រោយរងបរាជ័យយប់មិញ ប្រធានក្លឹប Buriram United បានបញ្ជាក់នៅលើ Page Facebook ផ្លូវការរបស់ខ្លួនថានេះជាការប្រកួតល្អ ក្រុមត្រូវទទួលយកលទ្ធផល។ បរាជ័យ ប៉ុន្តែមិនត្រូវអស់សង្ឃឹមឡើយ ត្រូវព្យាយាមហ្វឹកហាត់បន្ថែមទៀត។ ក្រុមកម្ពុជាលេងល្អ បូករួមជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់ផងដែរ៕
ប្រភព៖ News.Sabay
0 comments:
Post a Comment