Mayflower និងក្លាយជានាវាល្បាតអាកាសធាតុគ្មានមនុស្សបើកលើមហាសមុទ្រ អាត្លង់ទិចនៅ dailymail នាវាល្បាត Mayflower នឹងត្រូវធ្វើដំណើរកាត់លើមហាសមុទ្រ អាត្លង់ទិច នៅក្នុងឆ្នាំ ២០២០ ខាងមុខ ប៉ុន្តែទូកមួយនេះគឺបើកបរដោយស្វ័យប្រវត្តិ និង មិនអាចផ្ទុកមនុស្សបានទេ។ Mayflower ដែលបើបរដោយស្វ័យប្រវត្តិអាចធ្វើដំណើរបានចម្ងាយ ៥១៨២ គីឡូម៉ែត្រ នៅក្នុងគោលបំណងដើម្បីប្រមូលព័ត៌មាននៃការប្រែប្រួលរបស់មហាសមុទ្រ។ នាវាបំពាក់ដោយបច្ចេកវិទ្យាថ្មីនេះនឹងត្រូវធ្វើដំណើរលើខ្សែផ្លូវដដែល នាវា Mayflower ដែលធ្វើពីឈើកាលពី ៤០០ ឆ្នាំមុន។
ការបង្កើតនាវា Mayflower គឺជាការរំលឹកខួបលើកទី ៤០០ ឆ្នាំនៃទូក Mayflower ជំនាន់ដើមរបស់អង់គ្លេស កាលពីដែល Mayflower ជំនាន់ក្រោយនេះគឺដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ និង កម្លាំងខ្យល់។ ការធ្វើដំណើរ Mayflower អាចចំណាយពេលពី ៧ ទៅ ១០ ថ្ងៃ និង បំពាក់ដោយយន្តហោះគ្មានមនុស្សបើក (Drones) ដើម្បីប្រមូលទិន្នន័យ ខាងអាកាសធាតុ និង ស្ថានភាពទឹកសមុទ្រ។
នាវា Mayflower ផលិតដោយក្រុមហ៊ុន បច្ចេកវិទ្យាមួយនៅអង់គ្លេស Shuttleworth Design សហការជាមួយ សាលកលវិទ្យាល័យ Playmouth University អាចធ្វើដំណើរក្នុងល្បឿន ជាង ២២ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនឹងចេញដំណើរពីកំពង់ផែ Playmouth ប្រទេស អង់គ្លេស ទៅ Plymouth Massachusetts សហរដ្ឋអាមេរិក។
ប្រភព៖ Thebnews
Home / កំសាន្ត
/ Mayflower និងក្លាយជានាវាល្បាតអាកាសធាតុគ្មានមនុស្សបើកលើមហាសមុទ្រ អាត្លង់ទិចនៅឆ្នាំ ២០២០
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment