សហរដ្ឋអាមេរិកលក់ថ្នាំថ្លើមប្រភេទ C តម្លៃ១ពាន់ដុល្លារ ខណៈឥណ្ឌាលក់តែ៤ដុល្លារ
ក្រុមហ៊ុនឱសថបានធ្វើឱ្យភូមិ Lande Rode មួយនៅប្រទេសឥណ្ឌាបានក្លាយទៅជាឆាកប្រយុទ្ធដើម្បីដណ្តើមយកទីផ្សារភាគហ៊ុនថ្នាំ Sofosbuvir ដែលជាការព្យាបាលដោយអព្ភូតហេតុដល់ជំងឺរោគថ្លើមប្រភេទ C ឱ្យជាសះស្បើយក្នុងតម្លៃ៤ដុល្លារ ខណៈពេលដែលក្រុមហ៊ុនឱសថនៅអាមេរិកឈ្មោះ Gilead Science Inc. លក់នៅអាមេរិកថា ឈ្មោះ Sovaldi តម្លៃ១.០០០ ដុល្លារក្នុង១គ្រាប់ ។
Gilead បានផ្តល់អាជ្ញារប័ណ្ណដល់ឥណ្ឌាចំនួន១១ក្រុមហ៊ុន ដើម្បីបង្កើតកំណែទម្រង់ទូទៅ និងពួកគេផ្សារភ្ជាប់កិច្ចព្រមព្រៀងទីផ្សារជាមួយនឹងក្រុមហ៊ុនដទៃទៀត ។ ប្រកួតប្រជែងហាក់បីដូចជាមានភាពសាហាវ ខណៈពេលដែលជាបានជម្រុញការធ្លាក់ចុះតម្លៃ និងជម្រុញឱ្យមានមនុស្សរាប់ពាន់នាក់កំពុងសាកល្បងជាមួយថ្នាំនេះ ។ លោក Nirmaljeet Malhi ដែលជាអ្នកជំនាញផ្នែកជំងឺក្រពះពោះវៀនប្រចាំមន្ទីពេទ្យ Apollo Hospital ចម្ងាយប្រមាណជា២០០ គីឡូម៉ែត្រពីភូមិ Lande Rode និយាយថា ក្រុមហ៊ុនផលិតឱសថចង់បានអ្នកជំងឺច្រើនឡើង ហើយពួកគេមានឆន្ទៈក្នុងការទម្លាក់តម្លៃឱ្យនៅទាបបំផុតដើម្បីឱ្យអ្នកជំងឺមកពីគ្រួសារក្រីក្រមានលទ្ធភាពព្យាបាល ។
ថ្នាំព្យាបាលជំងឺថ្លើមប្រភេទ C ឈ្មោះថា Sofosbuvir មានតម្លៃថោកបំផុតក្នុងចំណោមប្រភេទថ្នាំស្រដៀងគ្នាលក្ខណៈស្តង់ដាផ្សេងទៀតនៅពេលដែលវាបានចូលក្នុងទីផ្សារក្នុងរដ្ឋ Punjab កាលពីខែមីនាដែលក្នុង១គ្រាប់តម្លៃ ១០ដុល្លារ ។ តម្លៃបន្តធ្លាក់មកនៅ៤,២៩ ដុល្លារ ហើយក្រុមវេជ្ជបណ្ឌិតព្យាករថាវានឹងធ្លាក់ថ្លៃទៀត ។
ហ្គេមផ្លាស់ប្តូរថ្មី
នោះហើយគឺជាកិច្ចសន្យាទៅឱ្យស្ថានភាពក្នុងសហរដ្ឋអាមេរិកដែលជាកន្លែងក្រុមហ៊ុន Gilead បានចាប់ផ្តើមបង្កព្យុះភ្លៀងកាលពីខែធ្នូ ២០១៣ ដោយចុះបញ្ជីថ្នាំ Sovaldi ក្នុងតម្លៃ៨៤.០០០ ដុល្លារព្យាបាលក្នុងរយៈពេល ១២សប្តាហ៍ ។ វាគឺជាការប្រកួតផ្លាស់ប្តូរថ្នាំដែលធ្វើឱ្យជាដាច់ក្នុងរយៈពេល៣ខែ និងគ្មានផលប៉ះពាល់គ្រោះថ្នាក់មុនពេលការព្យាបាលនោះទេ ។ តម្លៃចំណាយចុងក្រោយបំផុតបានចាប់ផ្តើមអំឡុងពេលតម្លៃថ្នាំពេទ្យថ្លៃ ។ កម្មវិធីថែទាំសុខភាពក្នុង Medicaid នៅសហរដ្ឋអាមេរិកគ្រោងកំណត់ពីការផលិតថ្នាំ។ ខណៈពេលដែល Gilead និយាយថា តម្លៃរបស់ថ្នាំ Sovaldi ទទួលខុសត្រូវ និងការគិតពេញលេញដែលផ្តល់ឱ្យអ្នកធានា និងអ្នកទិញភាគច្រើនបញ្ចុះតម្លៃ។
យោងតាមអ្នកនាំពាក្យលោក Nathan Kaiser ឱ្យដឹងថា ដូចទៅនឹងឧស្សាហកម្មដទៃផ្សេងទៀត ក្រុមហ៊ុនរៀបចំបង្កើតការព្យាបាល សង្គ្រោះជីវិតនៅផ្នែកមួយចំនួននៅតាមតំបន់លើពិភពលោកតិចតួច, ច្បាប់ និងសម្ពាធណែនាំអ្វីដែលហៅថាការកំណត់ថ្នាក់តម្លៃក្រោយពីការព្យាបាលប្រឆាំងទៅនឹងមេរោគអេដស៍តម្លៃថ្លៃបំផុតបានក្លាយជាអាចប្រើបានក្នុងសវត្សរ៍ទី៩០ និងការកាត់បន្ថយការស្លាប់ក្នុងប្រទេសអ្នកមាន និងប្រទេសដែលមិនមែនក្រីក្រ ។ ក្នុងការផ្លាស់ប្តូរសម្រាប់កាត់បន្ថយ ៧ ភាគរយនៃការលក់។ Gilead បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឥណ្ឌារួមមានក្រុមហ៊ុន Mylan Nv, Cipla Ltd និងក្រុមហ៊ុន Natco Pharma Ltd ដើម្បីបង្កើតការចែកចាយទូទៅក្នុងប្រទេសកំពុងអភិវឌ្ឍចំនួន១០១ ដែលជាកន្លែងជំងឺថ្លើមប្រភេទ C មិនត្រូវបានគេព្យាបាលជាញឹកញាប់ និងតម្លៃ ១.០០០ដុល្លារ មនុស្សអាចនឹងរកបានច្រើនជាងនេះក្នុង១ឆ្នាំ ។ ក្រុមហ៊ុនចង់ជម្រុញឱ្យមានការប្រកួតប្រជែងនៅលើទីផ្សារក្នុងតំបន់ដែលមានប្រាក់ចំណូលទាប ។
លោក M.V Ramana អនុប្រធានប្រតិបត្តិ និងជាប្រធានទីផ្សារប្រចាំមន្ទីរពិសោធន៍របស់វេជ្ជបណ្ឌិត Reddy’s Laboratories Ltd និយាយថា ឥឡូវនេះមានថ្នាំ Sofosbuvir ផ្សេងៗគ្នាច្រើនជាង១២ប្រភេទចរាចរលក់នៅប្រទេសឥណ្ឌា ហើយទីផ្សារការលក់មានការប្រកួតប្រជែងខ្ពស់ក្នុងរយៈពេល៦ខែចុងក្រោយរួមមាន២០ ក្រុមហ៊ុនដែលកំពុងដំណើការប្រតិបត្តិការលក់របស់ពួកគេ ។
ប្រកួតប្រជែងផលប្រយោជន៍
គូប្រជែងរបស់ថ្នាំ Sofosbuvir កំពុងតែបោះជំហានពីការពង្រីកមូលដ្ឋានអតិថិជនដោយបង្កើតថ្នាំឱ្យមានតម្លៃសមរម្យ និងព្យាបាលឆាប់ជា ។ លោកវេជ្ជបណ្ឌិតជាឧទាហរណ៍បានបង្កើតគម្រោងមួយជាមួយនឹងអ្នកផ្តល់ប្រាក់កម្ចីហិរញ្ញវត្ថុ Arogya Finance ដើម្បីផ្តល់ប្រាក់កម្ចីគ្មានការប្រាក់សម្រាប់អ្នកជំងឺ និងមន្ទីរពិសោធន៍ Abbott Laboratories បានធ្វើការជាមួយក្រុមហ៊ុនវេជ្ជសាស្ត្របារាំងដើម្បីផ្គត់ផ្គង់ដល់មន្ទីពេទ្យឥណ្ឌាជាមួយនឹងម៉ាស៊ីនអេកូ ១៣គ្រឿងដែលកំណត់ពីកម្រិតជំងឺដោយគ្មានការវះយកជាលិកាពីក្នុងរាងកាយមកពិនិត្យឱ្យល្អិតល្អន់នោះទេ ។
យោងតាមវេជ្ជបណ្ឌិតច្រើនរូបថា កត្តាចម្បងនៃការប្រកួតប្រជែងគឺថា ថ្នាំជាច្រើនប្រភេទត្រូវបានគេធ្វើតេស្តសម្រាប់ជំងឺថ្លើមប្រភេទ C ដែលអាចឈានដល់ជងឺក្រិនថ្លើម និងមហារីកថ្លើម ។ យោងតាមអង្គការសុខភាពពិភពលោកថាមនុស្ស១៥០លាននាក់ក្នុងលោកមានជំងឺថ្លើមប្រភេទ C ដែលក្នុងនោះយ៉ាងហោចណាស់មានអ្នកជំងឺ១២លាននាក់ក្នុងប្រទេសឥណ្ឌាមានជំងឺនេះ ។
ការស្គែនថ្លើម
លោក Gagandeep Goyal គ្រូពេទ្យប្រចាំ Global Healthcare ដែលជាមន្ទីរពេទ្យស្ថិតនៅចន្លោះហាង Adidas និងហាងទូរស័ព្ទ Vodafone ក្នុង Bathinda ក្រុងធំជាងគេទី ៥ នៅរដ្ឋ Punjab មួយចំនួននៃអត្រាឆ្លងជំងឺខ្ពស់បំផុតគឺស្ថិតក្នុងតំបន់ Lande Rode និងតំបន់ភូមិផ្សេងទៀតនៃរដ្ឋ Punjab របស់ឥណ្ឌាដែលជាកន្លែង ៥០ភាគរយនៃចំនួនប្រជាជនអាចនឹងមានវីរុសថ្លើម C ។
មានការចំណាយលើសពីថ្នាំផ្ទាល់ខ្លួន ។ អ្នកភូមិត្រូវបានលើកទឹកចិត្តឱ្យទៅមន្ទីរពេទ្យក្នុងក្រុងសម្រាប់ការពិនិត្យឈានដល់ការកំណត់ពីចំនួនវីរុសនៅក្នុងឈាម និងសម្ពាធជាក់ស្តែង ព្រមទាំងស្គែនរកមើលចំនួនស្នាមនៅលើថ្លើម។ មន្ទីរពេទ្យមួយនៅតំបន់ Malhi យកកម្រៃពីការស្កែនថ្លើមក្នុងតម្លៃ៥២,៨៦ដុល្លារ (៣.៥០០ រ៉ូពី) ។ មន្ទីរពេទ្យនោះនិយាយថា ក្រុមហ៊ុនឱសថអាចនឹងត្រូវបានបញ្ចុះបញ្ចូលដើម្បីជួយបង់រាល់ការចំណាយអស់ទាំងនេះផងដែរ ។ បើសិនជាការព្យាបាលភាគច្រើនទាមទារដូច្នេះ។ ក្នុងភូមិដែលជាកន្លែងមនុស្សចំនួន២០០នាក់មានភាពវិជ្ជមានពួកគេអាចនឹងជួយផ្តល់ប្រាក់ទៅកាន់ភូមិសម្រាប់ការព្យាបាលបញ្ចប់ ។ លោក Goal និយាយថា បើសិនជាធ្វើតេស្តលើមនុស្សប្រមាណជា ២០.០០០នាក់នឹងរកឃើញថាមានមនុស្ស២.០០០ បានឆ្លងជំងឺ លោកអាចនឹងមានលទ្ធភាពចរចាដើម្បីទទួលតម្លៃព្យាបាលក្នុងរយៈពេល១២សប្តាហ៍ដោយបន្ថយ១ភាគ៣ទៅ១.០០០ដុល្លារ ។ ខណៈពេលនៅសហរដ្ឋអាមេរិកអ្នកជំងឺនឹងទទួលបានគ្រាប់ថ្នាំ និងការព្យាបាលទាំងស្រុង ។ មនុស្សក្នុងភូមិនៅឥណ្ឌាក៏អាចតថ្លៃដូចនឹងករណីនេះបានដែរ ៕
0 comments:
Post a Comment