Cole ព្រមទៅ LA បន្ទាប់ពី Roma សម្រេចបញ្ចប់កុងត្រា

Advertisements
អតីតខ្សែការពារជម្រើសជាតិអង់គ្លេស Ashley Cole បានព្រមព្រៀងជាគោលការណ៍ជាមួយនឹង LA Galaxy ដែលជាក្លិបបាល់ទាត់អាជីពលេងក្នុងលីកកំពូលអាមេរិក Major League Soccer បន្ទាប់ពីបានសម្រេចចាកចេញពីក្លិបអ៊ីតាលី Roma។
Cole បច្ចុប្បន្នវ័យ ៣៥ ឆ្នាំត្រូវផ្ទេរដោយគ្មានតម្លៃខ្លួន ដើម្បីទៅលេងជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិ Steven Gerrard បន្ទាប់ពីកុងត្រាលេងរបស់គេជាមួយនឹង Roma ត្រូវបាន មោឃៈភាព ដោយការព្រមរវាងភាគីទាំងពីរ។ អតីតខ្សែការពារឆ្វេងរបស់តោខៀវ Chelsea និងកាំភ្លើងធំ Arsenal នេះបានផ្ទេរលេងនៅក្លិបលីក Serie A នេះ កាលពីខែកក្កដា ឆ្នាំ២០១៤ និងបានបង្ហាញខ្លួនលេងត្រឹមតែ ១៦ ប្រកួតប៉ុណ្ណោះ។ Cole ចូលលេងឲ្យក្រុមជម្រើសជាតិបាន ១០៧ ប្រកួត និងធ្លាប់ចូលរួមឈ្នះពាន Premier Leagues បីដង FA Cups ៧ ដង Champions League មួយដងនិង Europa League មួយដងផងដែរ។ សូមបបញ្ជាក់ថា Roma ទើបតែបានដេញគ្រូបង្វឹកលោក Rudi Garcia កាលពីឆ្នាំមុន បន្ទាប់ពីទម្រង់លេង ស្គាល់ការឈ្នះតែមួយប៉ុណ្ណោះ ជិតបីខែកន្លងមកនេះ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment