វិទ្យាសាស្ត្ររីករាយ៖ តើផ្លែក្រូចអណ្តែត ឬក៏លិច?

Advertisements
តើ​ផ្លែ​ក្រូច​អណ្តែត​ ឬក៏លិច​នៅពេលដែលដាក់​វា​នៅក្នុង​ទឹក? អ្នកប្រហែលជាគិត​ថា​ចម្លើយ​គឺ​វា​ច្បាស់​ក្រឡែត គឺ​វា​ប្រាកដជា​អណ្តែត។ តើ​វា​ពិតជា​អណ្តែត​មែន​ឬ? សាកល្បង​ធ្វើ​ការ​ពិសោធន៍នេះជាមួយ«គំនិត»​ទៅមើល ហើយ​ឆ្លើយ​នូវ​សំណួរ​នេះ ដែលក្នុង​ពេលជាមួយ​គ្នា​នេះដែរ អ្នក​នឹង​បាន​យល់ដឹង​អំពីលក្ខណៈពិសេស​របស់​ផ្លែក្រូច។ ឧបករណ៍៖ ផ្លែក្រូចមួយ ចានគោមដែលមានជម្រៅជ្រៅឬ ក៏ចានដែក និង​ទឹក។ វិធី៖ ១- ចាក់ទឹកចូលទៅក្នុង​ចាន​គោម ឬក៏ចានដែក។ ២- ដាក់​ផ្លែក្រូច​ចូលទៅក្នុង​ទឹក ហើយ​សង្កេត​មើល​ថា​តើ​មាន​អ្វីកើតឡើង? ៣- លើក​នេះ អ្នកត្រូវ​យក​ផ្លែក្រូច​នោះ​ចិត​សម្បក​ចេញ ហើយ​ដាក់​ផ្លែក្រូច​នោះ​ទៅក្នុង​ទឹក​ម្តង​ទៀត រួច​សង្កេត​មើល​ថា​តើ​មាន​អ្វី​កើត​ឡើង? តើ​មាន​អ្វី​កើតឡើង​ទៅ? លើក​ទីមួយ​នៅពេល​ដែល​អ្នកដាក់​ផ្លែ​ក្រូច​ទាំង​សម្បក​ទៅក្នុងចាន​គោមដែល​មានទឹក​នោះ ផ្លែក្រូចនោះ​មុខជា​អណ្តែត​នៅលើ​ទឹក ប៉ុន្តែ​នៅពេលដែលអ្នកចិត​សម្បក​វា​ចេញ ហើយ​ដាក់ចូលទៅក្នុង​ទឹក​ម្តង​ទៀត​នោះ វា​មុខជា​លិច​ទៅក្នុង​ទឹក​ជា​មិនខាន។ តើហេតុអ្វីទៅ? សម្បកផ្លែក្រូច​គឺ​ពោរពេញ​ទៅដោយ​ថង់​ខ្យល់​តូចៗជាច្រើន​ ដែលថង់ខ្យល់ទាំងនោះ​វាធ្វើ​ឲ្យ​ដង់ស៊ីតេ​របស់​ផ្លែ​ក្រូច​ស្រាលជាង​ដង់ស៊ីតេ​របស់ទឹក ដែលជា​ហេតុ​នាំ​ឲ្យ​ផ្លែក្រូច​អណ្តែត។ នៅពេលដែល​សម្បក​ផ្លែក្រូច​ត្រូវបាន​បក​ចេញនោះ ថង់​ខ្យល់​តូចៗ​របស់​វា​នឹង​មិន​នៅជាមួយ​វា​ទៀត​ឡើយ​ ហើយ​ដង់​ស៊ីតេផ្លែក្រូច​នោះ​ធ្ងន់​ជាង​ដង់​ស៊ីតេ​របស់ទឹក​វិញ ដែលជា​ហេតុ​នាំ​ឲ្យ​ផ្លែក្រូច​នោះ​លិច​ទៅ​ក្នុង​ទឹក។ ដង់​ស៊ីតេ​គឺជា​ម៉ាស​របស់​វត្ថុ​មួយ​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​មាឌ​របស់វា។ វត្ថុមួយ​ដែល​មាន​រូប​ធាតុ​ជាច្រើន​​នៅ​ក្នុង​មាឌ​ជាក់លាក់​ណា​មួយ​នឹង​មាន​ដង់​ស៊ី​តេ​ខ្ពស់ ខណៈដែល​វត្ថុ​មួយ​ទៀត​មាន​រូបធាតុ​តិចជាង​​នៅក្នុង​មាឌ​ដូច​គ្នានឹង​មាន​ដង់​ស៊ីតេ​ទាប​ជាង។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment