៥យ៉ាង ​​អាច​​ទាយ​ដឹង​ថា​ Crush មាន​ចិត្ត​​ស្រលាញ់​អ្នក​វិញដែរអត់?

Advertisements
សញ្ញាណ​អាច​​​ឲ្យ​ដឹង​ថា Crush ចាប់​ផ្ដើម​​លួច​ស្រលាញ់​អ្នក​វិញ​ដែរ៖ ១. គេ​​ចាប់​ផ្ដើម​និយាយ​​រក​​អ្នក​នៅ​ក្បែរ​អ្នក​មុន គេ​មិន​​សូវ​និយាយ​រក​អ្នក​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​​​គេ​ព្យាយាម​​​​ក្លាយ​ជា​មិត្ត​នឹង​​អ្នក។ ​ពេល​គេ​​ខ្លះ​អ្នក​អាច​​និយាយ​ចំ​ឈ្មោះ​អ្នក​ដោយ​ប្រយោល។ អ្នក​អាច​រក​ឃើញ​ថា​ គេ​ព្យាយាម​ស្វែង​យល់​​​ពី​អ្នក​ឲ្យ​ច្បាស់ តាម​រយៈ​​ការ​សួរ​នាំ​ឬ​​​បង្ហាញ​ភាព​ជិត​ស្និទ្ធ​​​ជា​មួយ​មិត្តភ័ក្ដិ​អ្នក សួរ​នាំ​ពី​គណនី​​ Facebook​ អ្នក​រៀន​សាលា​ណា ធ្វើ​ការ​នៅ​ឯ​ណា? នោះ​ហើយ​ជា​​​សញ្ញាណ​ដំបូង។ ២. គេ​ញញឹម​​ពេល​សម្លឹង​មើល​​​មុខ​អ្នក​​ ម្ដង​ម្កាល​ អ្នក​​អាច​ចាប់​បាន​ថា គេ​លួច​ញញឹម​ពេល​សម្លឹង​ឃើញ​មុខ​អ្នក​។ បើ​អ្នក​រក​ឃើញថា​មាន​សកម្មភាព​បែប​នោះ​ច្រើន​ដង ប្រាកដ​ណាស់​ថា គេ​​ក៏​មាន​ចិត្ត​លើ​អ្នក​វិញ​ដែរ​ ប៉ុន្តែ​គេ​មិន​ហ៊ាន និង​​​មាន​អារម្មណ៍​ខ្មាស​អៀន ច្រើន​ជាង​អ្នក។ ៣. គេ​ចាប់​ផ្ដើម​​សរសើរ​ពី​អ្នក គេ​ចាប់​ផ្ដើម​និយាយ​ល្អ​ពី​អ្នក លើក​សរសើរ​ពី​គំនិត​របស់​អ្នក ដោយ​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដែល​លេច​ធ្លោ ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​ ឬ​ភាព​ងប់ងុល​របស់​គេ។ ​​​ ​៤. គេ​​​​បង្ហាញ​អារម្មណ៍​អន់​ចិត្ត​​ ពេល​អ្នក​នៅ​ជា​មួយ​អ្នក​ផ្សេង គេ​មិន​ហ៊ាន​និយាយ​​នោះ​ទេ តែ​​កាយ​វិការ​របស់​គេ​អាច​អ្នក​ដឹង​បាន។ អ្នក​អាច​សម្គាល់​ឃើញ​ថា គេ​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ពេល​អ្នក​នៅ​ជា​មួយ​អ្នក​ផ្សេង​ច្រើន​ដង។ ទឹក​មុខ​​ស្រពាប់​ស្រពោន​ ធ្វើ​ការ​មិន​ល្អ​ ជា​ដើម។ ៥. គេ​ចាប់​ផ្ដើម​ជឿ​ទុក​ចិត្ត​លើ​អ្នក ពេល​គេ​ពិបាក​ចិត្ត ឬ​មាន​បញ្ហា​អ្វី​មួយ គេ​​ចាប់​​ផ្ដើម​សុំ​ជំនួយ​ពី​អ្នក។ សកម្មភាព​នោះ​នឹង​ក្លាយ​ជា​ទម្លាប់​ ហើយ​នោះ​ក៏​ព្រោះ​តែ​អ្នក​បាន​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​លើ​អ្នក​ដែរ។ គេ​ចាប់​ផ្ដើម​​ខ្វល់​​ពី​អ្នក​​​​ខ្លះ​ៗ ខុស​​ប្លែក​ពី​ពេល​មុន និង​ព្យាយាម​ការពារ​អ្នក​ផង​ដែរ៕ ចុះ​អ្នក​មាន​សង្កេត​ឃើញ Crush អ្នក​ប្រែ​ប្រួល​ដូច​ខាង​លើ​ទេ?​
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment