ម៉ិកស៊ីកូនឹង​ប្រគល់​ស្ដេច​គ្រឿងញៀន El Chapo ទៅ​ឲ្យ​អាមេរិក

Advertisements
រិយាល័យ​របស់​អគ្គមេធាវី​ម៉ិកស៊ីកូ​ ​បាន​និយាយ​ថា​ វា​នឹង​មាន​ការ​ដំណើរ​ការ​​ក្នុង​ការ​ប្រគល់​ជន​ឧក្រិដ្ឋ​ស្ដេច​គ្រឿងញៀន​ Joaquin “El Chapo” Guzman ទៅ​ឲ្យ​សហរដ្ឋអាមេរិក​។ នេះបើ​​តាម​ការ​ចុះផ្សាយ​របស់ BBC។
ការិយាល័យ​ខាងលើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​​ថា សហរដ្ឋអាមេរិក​​បាន​សំណូមពរ​ក្នុង​ការ​ផ្ទេរ El Chapo តាំងពី​​ឆ្នាំ​២០១៤ ប៉ុន្តែ​សំណូមពរ​នេះ​ត្រូវ​បរាជ័យ​។​ កាល​ពី​ថ្ងៃ​សុក្រ​ Guzman ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ម៉ិកស៊ីកូ​ចាប់​ខ្លួន​​បាន​ជា​ថ្មី​ម្ដង​ទៀត ​និង​បញ្ជូន​​ចូល​គុក​ក្រោយ​រត់​គេច​ខ្លួន​អស់​រយៈពេល​៦​ខែ។ ​Guzman ដែល​​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ធំ​ម្នាក់​ក្នុង​ពិភពលោក​បាន​រត់​ចេញ​ពី​គុក​កាល​ពី​ខែ​ កក្កដា ឆ្នាំ ២០១៥​តាម​ផ្លូវ​ក្រោម​ដី​ក្នុង​បន្ទប់​ទឹក។ នេះ​ជា​ការ​គេច​ខ្លួន​​ជា​លើ​ទី​២​របស់ Joaquin បន្ទាប់​ពី​ត្រូវ​ចប់​ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ ១៩៩៣ និង​រត់​ចេញ​ពី​គុក​លើ​ទី​១នៅ​ឆ្នាំ​២០០១៕ ​​​
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment