កងទ័ព​អ៊ីស្រាអែល​ខ្លាំង​ប៉ុណ្ណា​ទៅ​បាន​ជា​ISIS​ខ្លាច​ម្ល៉ឹង​ៗ

Advertisements
ISIS ដែល​ជា​ក្រុម​ភេរវកម្ម​សាហាវ​ជាង​គេ​លើ​លោក ​បាន​និយាយ​ថា​ ពួក​គេ​មិន​ខ្លាច ​អាមេរិក អង់គ្លេស រុស្សី និង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​សូម្បី​តែ​បន្តិច​ ហើយ​ពួក​គេ​ត្រៀម​ខ្លួន​នឹង​ពលី​ជីវិត​ ប្រយុទ្ធ​ប្ដូរ​ផ្ដាច់​លោះ​ដល់​ដង្ហើម​ចុង​ក្រោយ​ទៀត​ផង​ ទោះ​បី​ជា​កង​ទ័ព​សម្ព័ន្ធ​មិត្ត​មាន​អាវុធ​ទំនើប​បំផុត​ក្នុង​សាកលលោក​ក៏​ដោយ។ ប៉ុន្តែ​កង​ទ័ព​ដែល​ក្រុម​ឧទ្ទាម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ីរី ​និង​អ៊ីរ៉ាក់​មួយ​នេះ ​បែរ​ជា​ខ្លាច​កងទ័ព​អ៊ីស្រាអែល​ទៅ​វិញ​ហើយ​ថែម​បាន​និយាយ​ថា ​​កងទ័ព​របស់​ប្រទេស​មួយ​នេះ​ជា​ឆ្អឹង​ទទឹង​ករ​ និង​ជា​បន្លា​ក្នុង​ទ្រូង​របស់​ក្រុម ​ISIS​ ទៅ​វិញ​។​មាន​ហេតុផល​ជា​ច្រើន​ដែល ​ISIS ​ខ្លាច​អ៊ីស្រាអែល​ប៉ុន្តែ ​Kqube ​សូម​លើក​យក​ចំណុច​៣​យ៉ាង​ធំៗ​មក​បង្ហាញ​ជូន៖ ១- ជំនាញ​ទាហាន​ថ្មើរ​ជើង​៖ ជា​ការ​ពិត​ទាហាន​ថ្មើរ​ជើង​អ៊ីស្រាអែល​ពិត​ជា​មាន​ជំនាញ​ខ្លាំង​បំផុត​ក្នុង​ការ​បង្ក្រាប​ភេរវកម្ម​និង​ក្រុម​ឧទ្ទាម​ដោយ​សារ​ទី​តាំង​របស់​ប្រទេស​អ៊ីស្រាអែល​ព័ទ្ធ​ទៅ​ដោយ​ប្រទេស​សម្បូរ​ភេរវកម្ម​កើត​ឡើង​ដូច​ជា៖ ប៉ាឡេស្ទីន(តំបន់​ហ្គាសាស្រ្ទីព និង​វែសបែង) ស៊ីរី លីបង់ ហ្សកដានី​ អេហ្ស៊ីប​ជា​ដើម​ពិសេស​បាន​ចូល​រួម​កម្ទេច​ក្រុម​ភេរវកម្ម​ជា​ច្រើន​ករណី​មក​ហើយ​កាល​ពី​អតីត​កាល។ ២-មជ្ឈមណ្ឌល​ផលិត​សព្វាវុធ​ធំ​ជាង​គេ​នៅ​មជ្ឈិមបូព៌ា​៖ ​អាច​និយាយ​បាន​ថា​អ៊ីស្រាអែល​ជា​មហា​អំណាច​ផលិត​អាវុធ​មួយ​ក្នុង​ពិភពលោក​និង​នៅ​មជ្ឈិមបូព៌ា​ដោយ​មិន​ចាញ់​អាមេរិក រុស្សី ចិន ឡើយ។ ពួក​គេ​អាច​ផលិត​កាំភ្លើង​ទំនើប​ៗ​ដោយ​ខ្លួន​ឯង​បាន​​ដូច​ជា ៖ រថក្រោះ Merkava tanks កាំភ្លើង​ម៉ាក X-95 (MTAR) រថយន្ត​ទាហាន​បំពាក់​អាវុធ ​ATMOS 2000 HOWITZER យន្តហោះ​ចម្បាំង F-15I RA’AM ជើង​ទម្របាញ់​មីស៊ីល​ ARROW 3 ABM ជា​ដើម។ ៣- មាន​មហា​អំណាច​ធំ​ក្នុង​លោក​គាំទ្រ ​និង​ទំនុក​បម្រុង​ច្រើន ៖ ក្រៅ​ពី​ពីរ​ចំណុច​ខាង​លើ ប្រទេស​អ៊ីស្រាអែល​មាន​មហាអំណាច​ដូច​ជា​ អាមេរិក អង់គ្លេស​ បារាំង​ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ខ្លាំង​នៃ​ប្រព័ន្ធ​យោធា​របស់​ខ្លួន​​ដោយ​ពួក​គេ​ជា​អ្នក​ឧបត្ថម្ភ​បន្ថែម​នូវ​ជំនួយ​បច្ចេកវិទ្យា​ផលិត​អាវុធ ថាមពល និង​ប្រាក់​ជា​ច្រើន​ទៀត។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment