រឿងនិទានខ្មោចៈ ផ្ទះលោកមេឃុំ ១៩៧៥

Advertisements
ការទំលាក់គ្រាប់បែកសសាចដូចគ្រាប់ទឹកភ្លៀងបានយកជីវិតមនុស្សរាប់សែន លានអ្នក នៅភូមិមួយ ក្លាយជាខ្ទេចខ្ទាំដោយសារគ្រាប់បែកទាំងនោះ។ រួចពីសង្គ្រាម............. «អ្នកទាំងអស់គ្នាពេលនេះពួកយើងបានត្រលប់មកភូមិវិញហើយ យើងពិតជាបានសុខហើយ។ ជាងនេះទៅទៀតខ្ញុំបានដំណឹងថាលោកមេឃុំ សាន របស់យើងមានព្រះជន្មនៅឡើយទេ យើងមានអ្នកគ្រប់គ្រងហើយពេលនេះ» ពូហាល់ លើកឡើង។ «ពិតជាល្អណាស់ តោះយើងរួមគ្នាឡើង រៀបចំភូមិទាំអស់គ្នា» ប្រពន្ធមេឃុំសាន និយាយដោយភាពរីករាយ។ «តែល្ងាចហើយណា៎» អ្នកភូមិម្នាក់និយាយបែបខ្ជិល។ «យី! បែកពីយមរាជមិនទាន់ដឹងអីផង ចាប់ផ្ដើមខ្ជិលទៅហើយ?» «តោះ! អញ្ចឹងក៏បាន» ពេលយប់ខែមូលក្រឡង់ពេញបូរមី លោកមេឃុំ សាន ឈរស្រងេះស្រងោចម្នាក់ឯង នៅព្រៃក្រោយផ្ទះ។ ពេលនេះគាត់មិនមានញាតិឯងណាទៀតទេ ពួកគេស្លាប់អស់ហើយ នៅតែគាត់ម្នាក់ទេ តែថាគាត់ចាំមិនបានទេ ថាគាត់នឹងអ្នកភូមិទាំងអស់គ្នាបានរួចផុតពីសេចក្តីស្លាប់ នឹងបានមកជុំគ្នាដោយរបៀបណា? “ពិតជាសំណាងណាស់” គាត់និយាយតិចៗ គាត់សំលឹងទៅឆ្ងាយទៅក្នុងព្រៃ យប់នេះស្ងាត់ល្អ មិនមែនស្ងាត់បែបខ្លាចស្លាប់ដូចមុនបែកប៉ុលពតទេបើមិនទាស់ត្រង់ថានៅមានក្លិនស្អុយសាកសព យីតែថាអម្បាញមិញនេះមិនមានអីផង។ ប្រាកដណាស់វាមិនចំឡែកទេដែលធំក្លិនសាកសពនោះ។ “ខ្ញុំគិតច្រើនពេកហើយ ដល់ថ្នាក់ភ្លេចរឿងស្អុយខ្មោចងាប់” មេឃុំសាន ក៏ដើរតាមខ្លិនសំដៅរកកន្លែងសាកសពទាំងនោះ ហើយទៅធ្វើស្អីឱ្យប្រាកដទៅ? ហ៊ឺម! មិនដឹងដែរអ៊ុតមើលទាំងអស់គ្នាតោះ។ ដោយមានពន្លឺព្រះចន្ទគាត់មកដល់កន្លែងមួយដែលមានរណ្ដៅសាកសពជាច្រើន គាត់ឃើញសាកសពមួយដែលដូចជាប្រហាក់ប្រហែល អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺស្នាមរបួសលើដៃឆ្វេងរប់សាកសបនោះ.............................................................. ដូចនូវអ្វីដែលមានលើដៃឆ្វេងគាត់ដែរ គាត់ចាប់ផ្ដើមបែកញើស ហើយសន្សឹមបេះដៃសាកសពម្នាក់ទៀតដែលកិនពីលើមុខសាកសពដែលគាត់កំពុងតែចង់ឃើញមុខនោះ..................... គាត់ស្ទើរឆ្កួតព្រោះវាគឺជាសាកសពរបស់គាត់ អ្នកអានគិតមិនខុសទេ វាមានន័យថាគាត់បានស្លាប់ហើយនឹងសាកសពឯទៀតគឺ ពូហាល់ ប្រពន្ធគាត់នឹងអ្នកភូមិទាំងអស់។ “ទេ!!!!!!!!!!!!!!!” . . . . . . . . . . . . . . . . . . . . . . . . . . . . . .. . . . . . . . . . . . . . . . យន្តហោះបោះពួយយ៉ាងលឿនពីទីក្រុង តូក្យូ ប្រទេស ជប៉ុន ទៅទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា។ “អៃយ៉ូយ! ប្រទេសខ្ញុំស្រស់ស្អាតដល់ហើយ អាកាសធាតុល្អខ្លាំងណាស់” ផែនឌី បានមកលេងប្រទេសកម្ពុជាដែលជាកន្លែងដែលនាងបានកើត។ នាងប៉ងយូរណាស់មកហើយ តែចេះតែគ្មានពេល តែពេលនេះល្អណាស់ បំណងប្រាថ្នាបានសំរេច គឺការដែលបានមកលេងជាងមួយមិត្តទាំង៤របស់នាងពួកគេក៏ជាជនជាតិខ្មែរដែរ។ នាងបានមកបោះជុំរុំលេងក្នុងព្រៃទាំងអស់គ្នា ពួកគេបានដើរលេងពាសពេញព្រៃ។ ពេលមួយពួកគេទៅជិះទូកលេង ចៃដន្យក៏មានកំលាំងទឹកគួចយ៉ាងខ្លាំងឆក់យកពួកគេទៅ។ ពួកគេក៏វង្វេងក្នុងព្រៃ ផែនឌី បានទើលើទួលដីមួយពេលនាងភ្ញាក់ឡើងនាងមិនឃើញមិត្តឯទៀតរបស់នាងទេ តែដោយសំណាងល្អពួកគេក៏បានមកដល់ភូមិមួយ បែបនេះធ្វើឱ្យមានការរំភើបចិត្តឥឧបមា «ស្ងាត់ដល់ហើយ» «ទីង កាដុមសែប» ផែនឌី ភ្ញាក់នៅពេលដែលនៅសុខៗស្រាប់តែមានសំលេងមនុស្សមួយក្រុមហ៊ោឡើង ហាក់បីដូចជាមកទទួលស្វាគមន៍ពួកគេ។ «សួស្ដីមកកាន់ភូមិរបស់យើង ខ្ញុំគឺមេឃុំ សាន រីករាយណាស់ដែលបានឃើញនាងមកលេងទីនេះ ព្រោះមិនសូវមានមនុស្សច្រើនទេដែលបានមកដល់ទីនេះ។ អូ និយាយអញ្ចឹងនាងហត់ណាស់មែនទេ? មើលទៅដូចជាវង្វេងផ្លូវហើយ? មោះមោះ ចាំពួកខ្ញុំរៀបចំឱ្យណា៎» អ្នកភូមិនៅទីនេះរាក់ទាក់ដល់ហើយ។ តែថាហេតុអីក៏ដឹងថាគេវង្វេងផ្លូវ? មិនគិតច្រើនទេ នាងក៏ទៅតាមការអញ្ចើញរបស់អ្នកភូមិ។ ពេលទៅដល់ ផែនឌី សប្បាយចិត្តខ្លាំងណាស់ ដោយបានជួបមិត្តទាំង៤របស់នាង។ «អេពួកឯង ខ្ញុំរំភើបដល់ហើយពេលឃើញពួកឯងមិនអី ហើយហេតុអីឯងបានមកដល់ទីនេះ?» ផែនឌី និយាយទាំមុខរីកដូគ្រាប់ជី។ «គឺអ្នកភូមិបាប្រហែលហត់ពេកហើយ។ «អូ ល្អណាស់បានជួបគ្នាទៀតហើយ» ដោយអត់កំលាំង ផែនឌី ក៏មកគេង នាងក៏ចង់បបួល វេល ជីអាន ផរណា និងឡេងសៃ មកគេងជាមួយគ្នាដែរ តែពួកគេមិនព្រម ដោយនិយាយថាគេងគ្នាច្រើនហប់ណាស់។ បន្ទប់គេងត្រូវបានរៀបចំយ៉ាងស្អាត គ្រែមានពណ៌ស៊ីជំពូស្អាត បែបជាគ្រែមនុស្សស្រី មានទូសៀវភៅ តុសម្រាប់អានសៀវភៅ គ្រប់យ៉ាងត្រូវបានរៀបចំបែបសតវត្សទី១៩។ ម៉ោង៩:៣០នាទីល្ងាច «ទីនេះអ៊ូអរសប្បាយដល់ហើយ ខ្ញុំស្រលាញ់ទីនេះណាស់ ខ្ញុំចង់នៅទីនេះដល់ហើយ» «អេ តែថាឆ្ងល់ដល់ហើយ សម័យនេះទៅហើយ ម៉េចក៏ទីនេះគ្មានការអភិរឌ្ឍអីសោះអញ្ចឹង? មើលទៅការរៀបចំ របៀបរស់នៅដូចមិនមែនសម័យ២០១៥អីបន្តិចទេ ហើយទីនេះដាច់ស្រយាលពីអ្នកស្រុកខ្លាំងណាស់។ នៅមានទៀតការស្លៀកពាក់របស់អ្នកភូមិដូចជាមនុស្សក្នុងសតវត្សទី១៩ អីហ្នឹង ប្លែកពេកហើយ» ផេនឌី កេះក្បាលឆ្ងល់។ «ឆ្ងល់ពេក មិនខ្លាចងាប់ទេហេហ៍?» សំលេងអ្នកណាម្នាក់ខ្សឹបដាក់ត្រចៀកនាង នាងនៅទ្រឹងមួយកន្លែង ផ្ទៀងត្រចៀកស្ដាប់។ នាងងើបពីពូកហើយ និយាយឡើង «អ្នកណា?» គ្មានការឆ្លើយតប............... យប់នេះអាកាសធាតុសែនត្រជាក់ ហើយស្ងប់ស្ងាត់គួរឱ្យខ្លាច គ្មានសូម្បីតែសំលេងសត្វយំពេលយប់។ ក្រៅពីភាពស្ងប់ស្ងាត់ នាងបានលឺសម្រិបជើមនុស្សដើរសម្ដៅមកបន្ទប់នាង... សិប សិប សិប សិប សំលេងដែលដើរ សិប សិប នោះធ្វើឱ្យនាងមានអារម្មណ៏ព្រឺសម្បុរ ហើយចាប់ផ្ដើមឃ្លុំភួយញ័រទទ្រើក។ ហើយសំលេងគោះទ្វាក៏បន្លឹឡើង តុក តុក..... តុក តុក នាងភ្ញាក់ក្រញាងនឹងសំលេងនោះ តុក តុក......... តុក តុក «បើក.....ទ្វា...ឱ្យ...ខ្ញុំ...បន្តិច...មក» សំលេងខ្សាវៗដូចមនុស្សគ្មានកំលាំង ប្រាកដឡើងបែបមនុស្សស្រី។ «សូម...ជួយ...ផង..អឹក» សំលេងដូចជាថប់ដង្ហើមពិបាកទ្រាំនឹងអ្វីមិនដឹង នាងក៏សម្រចដើរយឺតៗសម្ដៅទៅរកទ្វារ, ផេនឌី ឃើញស្ត្រីម្នាក់ពាក់រូបដេកពណ៌សឈរបែរខ្នងដាក់នាង។ «មាន....មានរឿងអីទាំងយប់.......ហ្នឹង?» នាងសួរទាំងសំលេងញ័ររាងខ្លាចៗព្រមទាំងខ្ទប់ច្រមុះខណៈពេលដែលនាងបានទទួលក្លឹនដ៏ស្អុយពីស្ត្រីម្នាក់នោះ។ រំពេចនោះស្ត្រីម្នាក់នោះក៏ងាក មករកនាង។ គឺងាកតែ_កតែប៉ណ្ណោះ ខ្លួនបែរទៅដដែល។ ស្ត្រីម្នាក់នោះគ្មានមុខទេ មានតែមាត់ តែរយះដល់គុម្ពត្រចៀកហើយនិយាយ “ខ្ញុំឃ្លានណាស់ អាចឱ្យខ្ញុំខ្ចីជើងឯងមួយចំហៀងស៊ីសិនបានទេ?” ផេនឌី ស្រែកភ្លាត់សំលេង ហើយបិទទ្វារយ៉ាងលឿន។ ពេលនាងងាកមក អ្វីម្យ៉ាងដែលនាងឃើញមុនគេនោះគឺក្មេងស្រីម្នាក់ អង្គុយលើកៅអីគ្មានភ្នែកច្រមុះអីទេ ហើយក៏គ្មានសក់ដែរទៀត តែមានស្នាមរយះពីថ្ងាសដល់ចង្ការ .............................នោះគឺមាត់។ ក្មេងនោះនិយាយថា «បងស្រី លេងប៉ាវហែកមាត់ទេ?» «ខ្ញុំមិនបាច់ស៊ីជើងឯងក៏បាន លេងជាមួយកូនខ្ញុំទៅ» ផែនឌី ងើយមើលទៅលើ ក៏ឃើញស្ត្រីនោះវារនៅលើពិដាន។ នៅក្នុងសភាពមិនស្រួល នាងក៏រត់ចេញពីបន្ទប់ទៅរកអ្នករាល់គ្នាឱ្យជួយ។ «ជួយផងៗ ជួយខ្ញុំផង» នាងខំរត់ពីជាន់ទី៤មកខាងក្រោម ក៏រអិលដួលមកដល់ជាន់ទី៣។ មិនបង្អង់យូរនាងក៏រត់ចូលក្នុងបន្ទប់មួយយ៉ាងធំ។ ទីនោះគឺបន្ទប់ដាក់គ្រោងឆ្អឹងយ៉ាងច្រើនដាក់ជាគំនរ នាងភ្លឹកដោយបានឃើញរូបថតផ្លាកព្រលឹងជាច្រើន ហើយក្នុងនោះក៏មានរូបរបស់លោកមេឃុំ សាន ផងដែរ។ ពេលនោះមានដៃមួយចាប់ជើងនាង នាងខំប្រវេប្រវ៉ាទាញខ្លួនមកវិញយ៉ាងត្រដាបត្រដួល។ នាងខំរត់ទៅគ្រប់ទីកន្លែង នាងរកឃើញ វេល ជីអាន ផរណា នឹង ឡេងសៃ នៅទីបំផុត។ នាងបើកទ្វារគ្រាំង ភាពអ៊ូអរច្រៀងរាំទាំងឡាយត្រូវបានបង្អាក់ បន្ទប់ដ៏ធំទាំងមូលប្រែជាស្ងប់ស្ងាត់។ «អ្នកទាំងអស់គ្នា!!!!! ឆាប់រត់ចេញពីទីនេះភ្លាមទៅ ពួកគេមិនមែនជាមនុស្សដូចពួកយើងទេ ហ៊ឺ ហ៊ឺ» «ឯងនិយាយស្អី?» ផរណា និយាយបែបខឹង។ «ឆាប់រត់ភ្លាមទៅ នេះមិនមែនជាភូមិមនុស្សរស់នៅទេ»។ នាងទាញដៃ ជីអាន ឱ្យមកតាមរហូតដល់មាត់ទ្វារ តែនាងត្រូវបញ្ឈប់ជើងរបស់នាងយ៉ាងទាន់ហន់ ព្រោះមិនបានលឺសំរិបជើងរបស់ ជីអានសោះ។ នាងបានងាកក្រោយវិញ នាងបានកាន់ដៃរបស់ ជីអាន ពិតមែន តែខ្លួនរបស់នាងមិនបានមកជាមួយទេ។ «ជិ....ជីអាន!» ផែនឌី បង្វែទៅមើលអ្នកគ្រប់គ្នាក្នុងបន្ទប់ បន្ទប់ប្រែពីសោភ័ណដ៏ស្រស់ស្អាតមកជាទីកន្លែងដ៏គគ្រិចចាស់ទ្រុឌទ្រោមតាមសម័យកាលហើយប្រែពីខ្លិនក្រហូបប្រហើមកជាស្អុយគគ្រុគ ជាងនេះទៅទៀត គឺមនុស្សទាំងអស់បែរជាមានសម្លៀកបំពាក់ចាស់ រហេករហែកខ្ទេចខ្ទីក្នុងសភាពរូបរាងរលួយសាច់ មានឈាមប្រឡាក់ពេញខ្លួនទាំងអស់។ អ្នកខ្លះវារលើក្ដារដោយសារតែមានតែមួយកំណាត់ខ្លួនតែប៉ុណ្ណោះ ហើយខ្លះទៀតបាត់ក្បាលពីស្មា ជាពិសេសគឺនារីម្នាក់ដែលមានមាត់រយះដល់គុម្ពត្រចៀកនឹងកូនដែលនាងបានជួបមុននេះ។ «ផរណា វេល ជីអាន ហ៊ឹក ឡេងសៃ......តើអ្នកទាំងអស់គ្នាកើតអី? ហ៊ឹក តើមានរឿងអី ប្រាប់ខ្ញុំមក» «មីមិត្តក្បត់» វេល គំហ៊ក។ «នាងរត់ចោលពួកយើង នាងមិនបានមករកពួកយើង ទុកឱ្យយើងស្លាប់វេទនា។ នាងដឹងហើយថាទីនោះប្រាកដជាមានទឹកគួច តែនាងនៅតែនាំពួកយើងទៅ។ នាងអាងខ្មោចទឹកនោះជួយ នាងក៏មិនភ័យ នាងចង់ឱ្យពួកយើងស្លាប់ដើម្បីនាងមានជីវិតអមតៈ។ យើងបានសង្កេតឃើញនាងសូត្រអ្វីម្យ៉ាងហើយលួចសំពះទៀតផង ពេលនោះយើងមិនបានដឹងទេ ព្រោះគិតថានាងកំពុងបន់ស្រន់សំសេចក្ដីសុខ តែពេលទូកលិច នាងបែរជាហែលបាន។ តែនាងមិនដឹងទេថានាងឆ្កួតហើយ នាងមិនបានមានជីវិតអមតៈទេ គឺនាងចាញ់បោកខ្មោចចង្រៃនោះហើយ»។ «ផែនឌី នាងជាពេលចុងក្រោយនៃជីវិតនាងហើយ» លោកមេឃុំបន្ត។ លឺបែបនេះ ផែនឌី ចាប់ផ្ដើមភ័យខ្លួនហើយឈានជើងថយក្រោយ តែទ្វារបានបិទ។ «យើងមិនជឿឯងទេ ឯងយល់ច្រឡំហើយ!» «អញ្ចឹងសាកទៅ ឯងមានជីវិតអមតៈមែនទេ? ចង់ដឹងដល់ហើយ» និយាយរួច វេលចាប់ទាញដៃ ផែនឌី ឱ្យរលេះចេញពីស្មាយ៉ាងសាហាវ។ «អា!!!!!!!!!!!!!!!!» «យ៉ាងម៉េច?ឈឺមែនទេ?» «កុំអី......កុំ........កុំ!!!!!!!!!!!!» មិនស្ដាប់សម្ដីអង្វរ-កឥតបានការនោះ ផែនឌី ក៏ត្រូវបានកាត់ផ្តាច់ខ្លួនជាពីរស្លាប់បាត់ទៅ។ ចាប់ពីពេលនោះមក ភូមិនោះក៏ក្លាយជាភូមិដ៏គួរឱ្យខ្លាចជាងមុនទ្វេដង៕ ចប់ ន័យបង្កប់ៈ កុំដោយសារជឿអ្នកដ៏ទៃ យករឿងល្ងង់ខ្លៅបំផ្លាញមិត្តភាព។ ___អីពើអាក្រក់តែងវិនាសនៅពេលណាមួយមិនយូរមិនឆាប់___
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment