ប៉ូលិសម្នាក់ ប្រឈមការជាប់ទោស ក្រោយពីបង្ហាញលិខិតឆ្លងដែនរបស់ Messi

Advertisements
មន្ត្រីប៉ូលិសនៅអាកាសយានដ្ឋានក្នុងទីក្រុងឌូបៃម្នាក់អាចនឹងត្រូវជាប់គុកក្នុងរយៈពេលយ៉ាងហោចណាស់៦ខែពីបទបង្ហោះរូបភាពវីដេអូដែលបង្ហាញពីលិខិតឆ្លងដែនរបស់តារាឆ្នើម Lionel Messi នៃក្លិប Barcelona នៅលើបណ្តាញសង្គម។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាននានាកាលពីថ្ងៃពុធ។
ករណីនេះបានកើតឡើងនៅអាកាសយានដ្ឋានទីក្រុងឌូបៃ ដែលជាកន្លែង Messi បានធ្វើដំណើរទៅកាន់ទីនោះកាលពីខែមុនដើម្បីចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់ Globe Soccer Awards លើកទី៧ ដោយក្នុងនោះរូបគេបានឈ្នះពានរង្វាន់នេះក្នុងនាមជាកីឡាករដ៏ឆ្នើមបំផុត និងក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក។ កាសែតប្រចាំថ្ងៃ National បានចេញផ្សាយថា ប៉ូលិសរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមរូបនេះ ចង់ថតរូបរូបគេផ្ទាល់ជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Messi ត្រូវបានបានប្រាប់ថា តារាឆ្នើមរូបនេះអស់កម្លាំងពីការធ្វើដំណើរដោយយន្តហោះ។ វាត្រូវបានគេដកស្រង់សម្តីរបស់មន្ត្រីប៉ូលិសរូបនោះក្នុងពេលនិយាយថា៖ «បន្ទាប់មក ខ្ញុំបានដើរទៅកាន់តុពិនិត្យលិខិតឆ្លងដែន និងបានដឹងថា លិខិតឆ្លងដែនរបស់ Messi ត្រូវបានដាក់នៅលើតុកនោះ ហេតុនេះ ខ្ញុំក៏បានរើសឡើង និងថតវីដេអូរបស់ខ្ញុំផ្ទាល់ ខណៈកំពុងកាន់លិខិតឆ្លងដែននោះ»។ រូបគេបានបង្ហោះរូបភាពវីដេអូនោះនៅលើកម្មវិធី Snapchat និងបានសរសេរថា៖ «នេះគឺជាលិខិតឆ្លងដែនរបស់ Messi រូបគេនៅទីនេះក្នុងទីក្រុងឌូបៃ ហើយតើខ្ញុំត្រូវធ្វើអ្វី? តើខ្ញុំគួរតែដុតលិខិតឆ្លងដែននេះចោល ឬក៏ទុកវាវិញ! អូខេ អ្នកអាចទៅបានហើយ!»។ មន្ត្រីប៉ូលិសរូបនេះបានបង្ហាញខ្លួនក្នុងតុលាការ ដែលជាកន្លែងរូបគេបាន «ទទួលស្គាល់កំហុស និងទទួលស្គាល់ថា រូបគេបានធ្វើខុសនៅពេលដែលរូបគេបានបង្ហោះសេចក្តីលម្អិតនៃលិខិតឆ្លងដែនរបស់ Messi នៅលើបណ្តាញសង្គម»។ វាត្រូវបានគេចេញផ្សាយថា ប៉ូលិសរូបនេះអាចនឹងប្រឈមមុខនឹងការជាប់គុកតិចបំផុត៦ខែ និងរងពិន័យជាទឹកប្រាក់រហូតដល់ទៅ១៣៦០០០ដុល្លារអាមេរិក៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment