នៅឆ្នាំ ២០០៦ Susan Wojcicki នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Google បានត្រួតពិនិត្យមើលថា គេហទំព័រ YouTube មានទិន្នន័យនៃការស្វែងច្រើនជាងគេបំផុតលើ Google ។ គាត់មានការចាប់អារម្មណ៍ខ្លាំងទៅលើគេហទំព័រ YouTube នៅពេលដែល Wojcicki បានទស្សនាខ្សែវីដេអូរបស់ក្មេងប្រុសពីរនាក់នៅក្នុងប្រទេសចិនបានធ្វើត្រាប់ជាច្រៀងតាមបទចម្រៀងមួយ របស់ក្រុមតារាចម្រៀងប្រុស Backstreet Boys ដែលមានចំណងជើងថា “As Long As You Love Me»។របាយការណ៍
“វីដេអូនៃក្មេងប្រុសពីរនាក់នោះគឺ បង្ហាញពីសកម្មភាពត្រាប់ជាច្រៀងតាមបទចម្រៀង ខណៈមិត្តរួមបន្ទប់កំពុងធ្វើលំហាត់និងកិច្ចការផ្ទះរបស់ពួកគេនៅក្នុងផ្ទៃខាងក្រោយគឺ វាមើលទៅគួរឲ្យអស់សំណើចហើយបានធ្វើខ្ញុំចាប់អារម្មណ៍ខ្លាំង” Wojcicki បាននិយាយនៅលើឆាកនៅឯកិច្ចប្រជុំ ‘the Fortune Most Powerful Women Next Gen Summit’ ។ ហើយគាត់បានបន្តថា “នោះគឺជាវីដេអូដែលបានធ្វើឱ្យខ្ញុំដឹងថា ‘វាពិតជាអស្ចារ្យ ព្រោះមនុស្សទាំងអស់នៅលើពិភពលោកអាចបង្កើតជាវិដេអូដោយខ្លួនឯងបាន ហើយពួកគេមិនចាំបាច់ត្រូវមានស្ទូឌីយោឡើយ” ។
៦ខែ បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះ Wojcicki បានទិញយកបណ្តាញចែករំលែកវីដេអូ YouTube ក្នុងតម្លៃ $1,65 ពាន់លានដុល្លា។ នាងបានស្រឡាញ់គេហទំព័រ YouTube ចាប់តាំងពីនាងបានមើលវីដេអូនៃក្មេងប្រុសពីរនាក់នេះ ហើយនាងបានក្លាយទៅជានាយកប្រតិបត្តិថ្មីនេះនៅក្នុងខែកុម្ភៈឆ្នាំ ២០១៤ ។
សូមទស្សនាវីដេអូរបស់ក្មេងប្រុសទាំងពីរនាក់ខាងក្រោមនេះ ៖
VIDEO
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment