ថ្មីៗនេះក្រុមហ៊ុន Qualcomm Inc បានប្រាប់ឲ្យដឹងថាក្រុមហ៊ុន Samsung នឹងក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់ទូរស័ព្ទដៃស្មាតហ្វូនថ្មីរបស់ខ្លួនតែមួយគត់ ដែលជាការជម្រុញមួយយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះក្នុងការប្រកួតប្រជែងជាមួយគូប្រជែងធំ TSMC ។
អ្នកវិភាគមួយចំនួនបានប៉ាន់ស្មានលើកិច្ចព្រមព្រៀងនេះមានប្រមាណជាជាង ១ ពាន់លានដុល្លារដែលភ្ជាប់មកជាមួយក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់ឲ្យក្រុមហ៊ុន Apple Inc គឺកំពុងតែមានដំណើរប្រឈមមុខនឹងការធ្លាក់ចុះនៃប្រាក់ចំណេញនៅឆ្នាំនេះដោយសារតែការធ្លាក់ចុះនៃតម្រូវការគ្រឿងអេឡិចត្រូនិច និងសមាសភាគ។
អ្នកវិភាគរបស់ធនាគារ Maybank Kim Eng លោក Waren Lau បានឲ្យដឹងថា វាគឺជាការសំខាន់ខ្លាំងណាស់ព្រោះវាជាអ្វីដែលពុំធ្លាប់បានកើតមានពីមុនមកសម្រាប់ក្រុមហ៊ុន Qualcomm ក្នុងការប្រើប្រាស់ក្រុមហ៊ុនផ្សេងទៀតជំនួសឲ្យក្រុមហ៊ុនលំដាប់ខ្ពស់ TSMC ។
ក្រុមហ៊ុន Samsung អាចនឹងទទួលបានច្រើនជាង ១ ពាន់លានដុល្លារដោយការបញ្ជាទិញអង្គប្រតិបត្តិការ Snapdragon ៨២០ ក្នុងការចំណាយនៃគូប្រជែងតៃវ៉ាន់របស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន TSMC ដែលរាប់បានថាក្រុមហ៊ុន Qualcomm ជាអតិថិជនកំពូលរបស់ខ្លួនបានប្រាប់ឲ្យដឹងថា ខ្លួនរំពឹងថាការធ្លាក់ចុះនូវតម្រូវការក្នុងស្មាតហ្វូនលំដាប់ខ្ពស់នាពេលបច្ចុប្បន្ននេះបន្ទាប់ពីការប្រកាសមួយដែលមានភាពល្អប្រសើរជាងការរំពឹងទុកពីប្រាក់ចំណេញប្រចាំត្រីមាស។
លោក Lau នៃធនាគារ Maybank Kim Eng បានឲ្យដឹងបន្ថែមថាក្រុមហ៊ុន Qualcomm ទំនងជាបង្កើនការបញ្ជាទិញចំពោះ Samsung សម្រាប់បន្ទះឈីប Snapdragon មួយផ្សេងទៀតដែលនឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះ ហើយក្រុមហ៊ុននេះនឹងក្លាយជាអតិថិជនដ៏សំខាន់ នៅពេលដែលក្រុមហ៊ុនកូរ៉េខាងត្បូងធ្វើការចាប់ផ្តើមផលិតដោយផ្អែកលើបច្ចេកវិទ្យា ១០-ណាណូម៉ែត ដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍។ ជាងនេះទៅទៀត ការបញ្ជាទិញនេះអាចនឹងទាក់ទាញអតិថិជនកាន់តែច្រើនធ្វើការចាកចេញពីក្រុមហ៊ុន TSMC ហើយងាករមករកក្រុមហ៊ុន Samsung ។ បន្ទះសៀគ្វីតូចមួយ ដែលមានទំហំតូចជាងមុន មានសមត្ថភាពក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល កែលម្អការដំណើរការ នឹងការចំណាយទាបជាងបានអនុញ្ញាតឲ្យមានការបន្ថែមទៀតនៅលើ wafer តែមួយ។
ក្រុមហ៊ុន Samsung បានឲ្យដឹងថាអង្គប្រតិបត្តិការ Snapdragon ៨២០ ដែលត្រូវប្រើ ១៤-ណាណូម៉ែត ក្នុងការដំណើរការផលិតរបស់ខ្លួន ដែលប្រើដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការប្រភេទ Exynos វានឹងមាននៅក្នុងផលិតផលថ្មីនៅក្នុងត្រីមាសទីមួយក្នុងឆ្នាំនេះ។
ប្រភព៖ Thebnews
0 comments:
Post a Comment