មនុស្ស ២៤ នាក់បានបាត់បង់ជីវិតដោយសារព្យុះព្រិលនៅអាមេរិកកាលពីចុងសប្ដាហ៍នេ
នៅភាគខាងកើតសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ បានរងនូវព្យុះព្រិលកំណាចមួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់ ហើយមកទល់នឹងថ្ងៃច័ន្ទនេះអគាររដ្ឋាភិបាល និងសាលារៀនមួយចំនួននៅរដ្ឋធានី វ៉ាស៊ីនតោន នៅបន្តបិទទ្វារនៅឡើយ។ ព្យុះព្រិលដ៏ធំមួយបានវាយប្រហារទៅលើរដ្ឋចំនួន ១២ នៅអាមេរិកចាប់តាំងពីថ្ងៃសុក្រ រហូតមកដល់ថ្ងៃអាទិត្យដែលបង្កផលប៉ះពាល់ដល់ពលរដ្ឋអាមេរិកប្រមាណជា ៨៥ លាននាក់ ត្រូវបានជាប់គាំងនៅក្នុងផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ព្រិលធ្លាក់នៅក្នុងកម្រាស់ ២៦,៨ អ៊ីង ស្មើនឹង ៦៨ សង់ទីម៉ែត្រ បានធ្លាក់ខ្លាំងនៅក្នុងទីក្រុង ញូវយ៉ក ដែលជាកម្រិតមួយខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៨៦៩ មក និងកម្រាស់ជាង ២២ អ៊ីង នៅវ៉ាស៊ីនតោន។ ប៉ុន្តែមកដល់ថ្ងៃច័ន្ទនេះព្យុះព្រិលបាន បញ្ចប់ទៅហើយ សីតុណ្ហភាពបានកើនឡើងវិញដោយពលរដ្ឋបានចាប់ផ្តើមជីកព្រិលចេញពីផ្លូវមុខផ្ទះនឹងធ្វើចរាចរណ៍ធម្មតាវិញហើយលើកលែងតែនៅ រដ្ឋធានី វ៉ាស៊ីនតោន ប៉ុណ្ណោះដែលសាលារៀនមួយចំនួនបន្តបិទទ្វារ។
ប្រភព៖ Thebnews
0 comments:
Post a Comment