ទំនាយដ៏ឆុតរបស់លោកយាយពិការភ្នែកជនជាតិប៊ុលហ្ការាន Baba Vanga អំពីការសាបសូន្យនៃពិភពលោក

Advertisements


ទំនាយដ៏ឆុតរបស់លោកយាយពិការភ្នែកជនជាតិប៊ុលហ្ការាន Baba Vanga អំពីការសាបសូន្យនៃពិភពលោក baba vanga prophecies
គ្រូទាយពិការភ្នែកជនជាតិប៊ុលហ្ការានម្នាក់ឈ្មោះ Baba Vanga ដែលបានស្លាប់កាលពីឆ្នាំ ១៩៩៦ នៅជន្មាយុ៨៥ឆ្នាំ បានធ្វើអោយមនុស្សរាប់លានអ្នកនាំគ្នាផ្អើលថា មុនពេលដែលគាត់ស្លាប់គាត់បានចងក្រងឯកសារមួយចំនួនដែលទាក់ទងនឹងការសាបសូន្យរបស់មនុស្សនិងពិភពលោក ទន្ទឹមនឹងនេះផងគាត់ក៏បានទាយឆុតពីការវាយប្រហារផ្លូវអាកាសដោយបុកអគារភ្លោះអាមេរិក (World Trade Center) ក្នុងឆ្នាំ ២០០១ និងគ្រោះធម្មជាតិរលកយក្សស៊ូណាមិមួយដ៏ធំដែលបានកើតទ្បើងកាលពីឆ្នាំ២០០៤។ លើសពីនេះទៅទៀតគាត់ក៏បានទាយថានឹងមានការកកើតក្រុមភេរវករឥស្លាមដ៏សាហាវឃោរឃៅមានឈ្មោះថាអាយសុីស (ISIS) ដែលធ្វើអោយមនុស្សទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែទំនាយរបស់គាត់មានលក្ខណៈឆុតពេក។
មិនតែប៉ុណ្ណោះគាត់បានទាយអំពីការវិនាសហិនហោចនៃពិភពលោកដែលចាប់ពីឆ្នាំ២០១៦ខាងមុខនេះ រហូតដល់ឆ្នាំ៣៧៩៧ ដែលបានរៀបរាប់ដូចខាងក្រោមនេះ៖
២០១៦៖ ជនជាតិម៊ូស្លុីមនឹងលុកលុយចូលទ្វីបអុឺរ៉ុប ធ្វើអោយទ្វីបនេះលែងមានម្ចាស់ការលើខ្លួនឯង ដែលធ្វើអោយមានការ ធ្វើយុទ្ធនាការប្រឆាំងយ៉ាងគគ្រឹកគគ្រេងជាច្រើនឆ្នាំ ជាហេតុបណ្តាលអោយមនុស្សជាច្រើនអ្នកបង្ខំចិត្តចាកចេញ ធ្វើអោយទ្វីបទាំងមូលសឹងតែក្លាយជាវាលរហោឋាន។
២០២៣៖ ដំណើរនៃផែនដីបានផ្លាស់ប្តូរ ហើយមានភាពមិនប្រក្រតី (គ្មាននរណាម្នាក់អាចពន្យល់ពីបាតុភូតនេះទេ)។
២០២៥៖ អត្រាប្រជាជនក្នុងទ្វីបអុីរ៉ុបនឹងឈានដល់កំរិតទាបបំផុតសឹងតែស្មើសូន្យ។
២០២៨៖ នឹងមានមនុស្សហោះទៅកាន់ភពព្រះសុក្រ (Venus) ដើម្បីស្វះស្វែងរកប្រភពថាមពលថ្មីៗ។
២០៣៣៖ កំពស់ទឹកទូទាំងពិភពលោកនឹងមានការកើនទ្បើងយ៉ាងខ្លាំង ដោយសារតែទឹកកកនៅឯតំបន់ប៉ូលរលាយ (គេសង្កេតឃើញថា វាកំពង់តែកើតទ្បើងក្នុងពេលសព្វថ្ងៃនេះ)។
២០៤៣៖ ទ្វីបអឺរ៉ុបទាំងមូលនឹងប្រែក្លាយជារដ្ឋឥស្លាម ទីក្រុងរ៉ូម Rome នឹងក្លាយជារាជធានី ហើយសេដ្ឋកិច្ចរបស់ពិភពលោកនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ពួកម៊ូស្លុីម។
២០៦៦៖ អាមេរិកនឹងយកសាសនាគ្រិស្តជាលេសនៃការបម្រែបម្រួលអាកាសធាតុ ដើម្បីវាយយកទីក្រុងរ៉ូម (Rome)
២០៧៦៖ ជនជាតិអឺរ៉ុបនិងមនុស្សទូទាំងពិភពលោក នឹងវិលត្រទ្បប់ទៅរកសម័យកម្មុយនីសវិញ។
២០៨៤៖ ធម្មជាតិបានកកើតទ្បើងសារជាថ្មី តែគ្មានអ្នកណាម្នាក់ដឹងថាមកពីមួលហេតុអ្វីទេ។
២១០០៖ មនុស្សនឹងបង្កើតព្រះអាទិត្យសុប្បនិម្មិត ដើម្បីបំភ្លឺផ្នែកងងឹតនៃផែនដី។ គម្រោងការនេះបានបង្កើតទ្បើងតាំងពីឆ្នាំ ២០០៨ មកម្លេះ ដោយមានការសហការណ៏ពីក្រុមអ្នកវិទ្យាសាស្រ្តក្នុងការព្យាយាមបង្កើតព្រះអាទិត្យសុប្បនិម្មិតដោយប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។
២១៣០៖ មនុស្សក្រៅភព (Aliens) នឹងចុះមកជួយមនុស្សលោក ដោយអោយរស់នៅក្នុងទឹកដើម្បីជៀសផុតពីគ្រោះធម្មជាតិ។
២១៧០៖ គ្រោះមហន្តរាយដ៏ធំសម្បើមនៃភាពរាំងស្ងួតនឹងចូលវាយលុក។
២១៨៧៖ គេរកឃើញវិធីដើម្បីបញ្ឈប់ភ្នំភ្លើងពីរដ៏ធំ អោយឈប់ផ្ទុះ។
២២០១៖ សីតុណ្ហភាពនៃភពផែនដីនឹងមានការធ្លាក់ចុះ ដោយសារតែបាត់បង់កម្តៅព្រះអាទិត្យ។
២២៦២៖ ដំណើរនៃភពទាំងអស់នឹងផ្លាស់ប្តូរបន្តិចម្តងៗ ដែលធ្វើអោយភពផ្កាយព្រះអង្គារ (Mars) ទទួលរងការប៉ះទង្គិចពី អាចម៏ផ្កាយ។
២៣៥៤៖ មានឧបទ្ទវហេតុកើតទ្បើងលើព្រះអាទិត្យសុប្បនិម្មិត ដែលធ្វើអោយភាពរាំងស្ងួតកាន់តែធ្ងន់ធ្ងរទ្វេដង។
២៤៨០៖ មនុស្សបានបង្កើតព្រះអាទិត្យសុប្បនិម្មិតមួយទៀត ដែលធ្វើអោយព្រះអាទិត្យទាំងពីរប៉ះទង្គិចគ្នា បណ្តាលអោយផែនដីស្ថិតក្នុងភាពងងឹតសូន្យ។
៣០០៥៖ សង្រ្គាមបានផ្ទុះទ្បើងនៅភពផ្កាយព្រះអង្គារ (Mars) ដែលធ្វើអោយមានការប៉ះទង្គិចយ៉ាងខ្លាំងទៅលើភពផ្សេងៗ។
៣០១០៖ អាចម៍ផ្កាយនឹងធ្លាក់មកបុកព្រះចន្ទ ធ្វើអោយភពផែនដីអមទៅដោយកំទេចដុំថ្មនិងផេះ។
៣៧៩៧៖ អ្វីៗទាំងអស់ដែលស្ថិតនៅលើផែនដីនឹងរលាយសាបសូន្យ ប៉ុន្តែដល់ពេលនោះមនុស្សលោកនឹងចេះបង្កើតបច្ចេកវិទ្យាដ៏ទំនើបដែលអាចជូនពួកគេទៅកាន់ភពថ្មីមួយទៀត។

Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment