ហេតុអ្វីក៏អាច្រមក់ងើបឡើងត្រង់ភ្លឹងរាល់ពេលព្រឹក ?
ជារឿយៗបុរសដែលមានសុខភាពល្អ គឺលោកនាយច្រមក់តែងងើបរឹងឆ្កឺតពេលភ្ញាក់ពីដំណេកពេលព្រឹក តើនេះបណ្តាលមកពីមូលហេតុអ្វី? យោងតាមក្រុមអ្នកជំនាញបានអះអាងថា ដំណើរឡើងរឹងនៃអង្គជាតិនេះ បង្កឡើងពេលមានចលនាឈាមសម្រុកខ្លាំងទៅកាន់ផ្នែកនេះ ។ មានពេលខ្លះ អង្គជាតិបុរសជាពិសេសគឺក្មេងៗតែងងើបរឹង តែពុំមានសម្រើបផ្លូវភេទនោះទេ ។មួយវិញទៀត ដំណើរងើបរឹងនេះ វាអាចទាក់ទងនឹងអ្វីដែលអ្នកយល់សប្តិផងដែរ ដោយបុរសពេញវ័យអាចមានសម្រើបផ្លូវភេទអំឡុងពេលលង់លក់រួចក៏បញ្ចេញទឹកកាមដោយមិនដឹងខ្លួន (Wet dream) ។
ការងើបរឹងក្នុងពេលព្រឹកគឺជាលទ្ធផលនៃការងើបរឹងកាលពីយប់ដែលបានកើតឡើងអំឡុងដំណាក់កាលដំណេក(Rapid Eye Movement- REM )ពោលគឺដំណេកដែលមានការយល់សប្តិច្រើន ។ ជាទូទៅ បុរសជួបដំណាក់កាលដំណេកប្រភេទនេះ៤-៥ដងក្នុងមួយយប់ ។ លិង្គងើបរឹងបន្ទាប់ភ្ញាក់ពីដំណេកគឺជារឿងល្អសម្រាប់បុរស ដ្បិតវាបញ្ជាក់ពីកំណើននៃលំហូរឈាមនិងការផ្គត់ផ្គង់អុកស៊ីសែនយ៉ាងគ្រប់គ្រាន់ទៅដល់លិង្គ ។ និយាយជារួមសភាពងើបរឹងនេះមិនប៉ះពាល់ដល់ដំណេកនោះទេ ។ លិង្គបុរសស្ទើរគ្រប់រូបតែងងើបរឹងអំឡុងដំណាក់កាលដំណេក REM នាពេលរាត្រី ៕
0 comments:
Post a Comment