លោក Ben Byrne គឺជាបុរសម្នាក់ដែលមានសំណាងជាងគេនៅលើលោក ដែលគួរអោយចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់មនុស្សរាល់គ្នា ក្រោយពេលដែលលោកបាន យកបេះដូងនិងខ្លួនប្រាណរបស់កូនភ្លោះមួយស្រីមួយគូរគឺនាង Anna ហើយនិង នាង Lucy DeCinque។
តាមប្រភពព័ត៌មានបានអោយដឹងថា កូនភ្លោះស្រីទាំងពីរនាក់ខាងលើមកពី ទីក្រុង Perth ប្រទេសអូស្ត្រាលីហើយ នាងបានចំណាយលុយយ៉ាងច្រើនរហូតដល់ទៅ ១៩ ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដើម្បីវះកាត់កែសម្ផស្សអោយមានរូបរាងស្រដៀងគ្នា។
កាលពីដំបូងឡើយ លោកបិន (Ben) មានការលំបាក់ខ្លាំងណាស់ ព្រោះចែកម៉ោងចែកពេលគ្នាមិនស្មើរ ហើយចេះតែមានទំនាស់នឹងគ្នាបន្តិចបន្តួច តែដល់ពេលរស់នៅជាមួយគ្នាបានជាងមួយឆ្នាំរួចមក នារីខាងលើហាក់ជាចុះសម្រុងនឹងគ្នាបានល្អជាងមុន។
ទន្ទឹមនឹងនេះដែរលោកបាននិយាយប្រាប់គេហៈទំព័របរទេស Woman’s Day ថា វាគឺជាលើកទីមួយហើយ ដែលលោក បាននៅជាមួយនឹងមនុស្សស្រីរហូតទៅដល់ ពីរនាក់ ហើយបើសិនជា លោក ធ្វើអ្វីលើ នាង អានណេ ហើយនោះលោកត្រូវធ្វើអ្វីចំពោះនាង លូស៊ីទៀតដែលបានធ្វើអោយលោកមានភាពស្មុគស្មាញយ៉ាងខ្លាំង។ លោកបានបន្តទៀតថា មិត្តភក្តរបស់លោកឈ្មោះ reckon បាននិយាយចំអកថា នេះគឺជាបញ្ហាដ៏ស្រួលដែលលោកត្រូវតែមានហើយធ្វើការដោះស្រាយ។
ទោះជាយ៉ាងណាក៏ដោយ នាងលូស៊ីបាននិយាយថារូបនាងហើយនិងបងស្រីរបស់នាង ពិតជាមានកំលាំងខ្លាំងណាស់ ហើយប្តីរបស់នាង ត្រូវចំណាយកម្លាំងទ្វេរដងដើម្បីទប់ទល់ជាមួយនឹងពួកនាង៕

0 comments:
Post a Comment