អាកាសធាតុ នឹងចុះត្រជាក់ដល់កម្រិត ១៥អង្សា ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ៧ ខាងមុខនេះ

Advertisements

យោងតាមការព្យាករណ៍របស់នាយកដ្ឋាន ឧតុនិយម ​​​ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦​ខាងមុខនេះ​ អាកាសធាតុ នឹងចុះត្រជាក់ ជាមួយនឹងការធ្លាក់ខ្យល់ នៅបណ្តាលខេត្ត មួយចំនួនដូចជា៖ មណ្ឌលគិរី រតនៈគិរី ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលមានសីតុណ្ហភាពអប្បបរមា ពី ១៥ ទៅ ១៧ អង្សាសេ និងខេត្តបាត់ដំបង ប៉ៃលិន​ សៀមរាប ស្ទឹងត្រែង ដែលមានសីតុណ្ហភាពអប្បបរមាពី ១៧ ទៅ ១៩អង្សាសេ។
ការចុះត្រជាក់នេះ ដូចនឹងកាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ កាលពីខែធ្នូ ឆ្នាំ ២០១៥កន្លងមក គឺដោយសារតែសម្ពាធបរិយាកាសខ្ពស់លើប្រទេសចិន បាននឹងកំពុងបង្កើនឥទ្ធិពលសារជាថ្មីម្តងទៀត មកលើប្រទទេសកម្ពុជា។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុត្រជាក់នេះ ដោយត្រូវបង្កើននូវការយកចិត្តទុកដាក់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុណាមួយ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment