ជាទូទៅគឺគេច្រើននិយាយថា ចំណុច G ជាប្រការសំខាន់ក្នុងតណ្ហាផ្លូវភេទដែលសម្រាប់នារីៗគឺឆ្តេញ (clitoris) ។ ប៉ុន្តែតើ "របស់" នោះនៅឯណា? ហេតុអ្វីត្រូវបានអ្នកស្រាវជ្រាវឲ្យតម្លៃខ្ពស់យ៉ាងហ្នឹង ខណៈពេលដែលមនុស្សភាគច្រើនពុំបានយល់ដឹងច្បាស់ពីវាផងនោះ។
តាមពិតវាជាបបំពង់ប្រហោងក្នុងមួយប្រវែង 3cm ស្ថិតនៅក្រោមឆ្អឹងថ្ងាសយោនី។ ប៉ុន្តែបើសម្លឹងមើលពីក្រៅវាដូចជាឡេវអាវមួយរាងពើតឡើងបន្តិច។ ក្នុងនោះផ្ទុកនូវចុងសរសៃប្រសាទដ៏ច្រើនវាអាចឡើងរឹង ហើយតម្លើងទំហំផ្ទៃដល់ទៅទ្វេដង។ តាមពិសោធន៍ ឆ្តេញ (clitoris) គឺជាស្លាកស្នាមបន្សល់ទុករបស់លិង្គគ្រាដែលនៅជាគភ៌។ ទោះបីជាតូចហើយកប់ចូលក្នុងជ្រៅក៏ដោយ តែវាត្រូវបានធ្វើការស្រាវជ្រាវ វិភាគច្រើនពីសមត្ថភាពនាំមកនូវតម្រេកកំពូលរបស់នារីៗ។
វេជ្ជបណ្ឌិត និងជាអ្នកតណ្ហាវិទ្យាសញ្ជាតិបារាំង Gerard Leleu បានសរសេរសៀវភៅដ៏ល្បីៗជាច្រើនពីតណ្ហាវិទ្យា រហូតដល់ថ្នាក់គេហៅគាតថាជាអ្នកនាំពាក្យរបស់ក្តីទន្ទឹងរង់ចាំរបស់ស្ត្រីទាំងឡាយ។ ហេតុនេះលោកបានចំណាយពេលវេលាសិក្សាល្អិតល្អន់អំពីឆ្តេញ។ នៅក្នុងនិក្ខេបបទស្រាវជ្រាវនេះលោកសន្និដ្ឋានថា ឆ្តេញជាផ្នែកដ៏អស្ចារ្យមួយពុំត្រឹមតែនាំមកនូវអារម្មណ៍ត្រេកត្រអាលមួយភ្លែតប៉ុណ្ណោះទេ តែវាបានស្រោចស្រពទៅលើផ្លូវភេទស្ត្រីឲ្យមាំមួនទៀតផង។ ហេតុនេះលោកពុំស្តីបន្ទោសទៅលើការ "ស្វ័យសម្រេចកាម" របស់នារីៗទេថែមទាំងចាត់ទុកថា នេះជាទង្វើស្វែងយល់ពីខ្លួនឯង រាវរកឃើញនូវចំណុចត្រេកត្រអាលត្រូវបានលាក់កំបាំង។
ការជាក់ស្តែងបានកត់ត្រាថា មានស្ត្រី ៩៥% អាចឡើងដល់ "កំពូល" ក្នុងរង្វង់ប៉ុន្មាននាទី ក្រោយពីត្រូវបានរំញោចដោយខ្លួនឯង។នេះឯងក៏ជាសមាមាត្រក្នុងការរួមភេទជាមួយដៃគូ ប្រសិនបើដៃគូអនុវត្តបាននូវការ "បើកឆាក" ត្រឹមត្រូវបទដ្ឋាន "រំញោច" នោះ។ ប្រការគួរឲ្យសោកស្តាយគឺបុរស "ដើមទ្រូង៥ហត្ថ" ជាច្រើនពុំអាចយល់ឬដុតចោលសំណល់កាលនេះ ។ លោកក៏ត្រូវដឹងថាស្ត្រីគ្រប់រូបសុទ្ធសឹងមាន "ពហុកំពូល" ពីទីតាំងបញ្ចេញនូវអារម្មណ៍ត្រេកត្រអាល។ វេជ្ជបណ្ឌិត leleu ប្រាប់ថា ស្ត្រីពុំត្រឹមតែមានអារម្មណត្រេកត្រអាលនៅឆ្តេញ (Clitoris) ប៉ុណ្ណោះទេ តែវានៅរួមទាំងទ្វារមាសផងដែរ។
ទំនាក់ទំនងរវាង ចំណុចត្រេកត្រអាលទាំង២នេះមានភាពស្អិតរមួតណាស់។ ប្រសិនបើឆ្តេញ ដើរតួនាទីដាស់ "ទេពអប្សរ ក្នុងព្រៃឲ្យភ្ញាក់" នោះទ្វារមាសគឺជាដំណើរឈានទៅកាន់តម្រេកកំពូល។ ប្រសិនបើអ្នកចង់ទទួលបានផលត្រេកត្រអាលទាំង២នេះវាតម្រូវឲ្យមានការចែករំលែក និងស្វែងយល់ពីគ្នា ។
About sabaynews
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:
Post a Comment