ក្រុងឡុងដ៍ ៖ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវមួយបានឲ្យដឹងថា យុវវ័យឆាប់ប្រឡូកក្នុងការមើលខ្សែភាពយន្តសិចពេក នឹងធ្វើឲ្យពួកគេឆាប់បាត់បង់ភាពបរិសុទ្ធ និងមានដៃគូរួមភេទច្រើន។
ពួកគេមិនត្រឹមតែប្រឈមនឹងរួមភេទក្នុងស្ថានភាពប្រថុយប្រថាន ប៉ុណ្ណោះទេ តែថែមទាំងមានចេតនាមិនចង់ប្រើប្រាស់ស្រោមអនាម័យទៀតផង។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ គេបានចំណាយពេលសិក្សាស្រាវជ្រាវរយៈពេល៦ឆ្នាំលើក្រុមយុវវ័យ ជាង ១២០០ នាក់បានផ្តោតលើការរួមភេទរបស់យុវវ័យដោយការមើលរឿងសិចនៅរោង កុន ឬ នៅផ្ទះ តែមិនបានផ្តោតលើការសិក្សាលើអ្នកមើលរឿងសិច ដែលបង្ហោះតាមអ៊ីនធឺណិតឡើយ។
ការលើកឡើងបែបនេះដោយសារបច្ចុប្បន្នយុវវ័យអាចមើលរឿងសិច តាមប្រព័ន្ធអ៊ីនធឺណិតបានច្រើនជាងការមើលរឿងនៅឯរោងភាពយន្ត។ គឺមានន័យថា នៅតាមប្រព័ន្ធអ៊ីនធឺណិតវាសម្បូរទៅដោយរូបភាពសិច និងរឿងសិចច្រើនប្រភេទ ដោយគ្មានការហាមប្រាម ឬ កំណត់ពីអាយុកាលក្មេងឡើយ។
ករណីទាំងអស់នេះហើយបានបង្កជាហេតុធ្វើឲ្យបណ្តាយុវវ័យភាគ ច្រើនភ្លើតភ្លើន និងមានការប្រថុយប្រថាននឹងបញ្ហាសុខភាពផ្លូវភេទ។ ដោយការមើលភាពយន្ត ឬរឿងសិចយ៉ាងជោកជាំទាំងនោះហើយ ទើបជំរុញឲ្យយុវវ័យយ៉ាងច្រើនទទួលនូវឥទ្ធិពលអាក្រក់ទាំងនោះ ហើយយកមកអនុវត្តដោយមិនបានគិតពិចារណាបានវែងឆ្ងាយពីផលអាក្រក់នៃ អនាគតពីទង្វើរបស់ខ្លួន។
ពេលខ្លះវាបង្កឲ្យពួកគេឆ្លងរោគ ហើយមួយចំនួនទៀតបានយកឥរិយាបថមិនល្អតាមរឿងសិចទៅអនុវត្តលើដៃគូ របស់ខ្លួន ដែលនាំឲ្យមានបញ្ហាកាន់តែធំ។ ជុំវិញភាពមិនសមរម្យទាំងនោះ ភ្នាក់ងារ NSPCC បានធ្វើការប្រកាសព្រមានថា ក្មេងប្រុសបច្ចុប្បន្ននេះកំពុងប្រើសកម្មភាពទំនាក់ទំនងផ្លូវភេទ ពួកគេទៅលើក្មេងស្រីដែលជាដៃគូខ្លួនដោយការយកគំរូតាមតារាសិច ក្នុងរឿងមកអនុវត្ត។
បន្ថែមពីលើការសិក្សាបានរកឃើញថា ក្មេងប្រុសភាគច្រើនមានទំនោរយកមិត្តស្រីពួកគេសម្រាប់ជាឧបករណ៍ បម្រើអារម្មណ៍សិចពួកគេតែម្តង។ ការសិក្សាស្រាវជ្រាវពីផលប៉ះពាល់របស់យុវវ័យមើលរឿងសិចនេះបាន ចុះផ្សាយជាសាធារណៈនៅក្នុងអត្ថបទផ្នែកវិទ្យាសាស្ត្រចិត្តវិទ្យា របស់ Association for Psychological Science
៕
៕
About sabaynews
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment