វិធីសាស្ត្រងាយៗការពារកុំឲ្យការមានផ្ទៃពោះ

Advertisements

ស្រោមអនាម័យ
ស្រោមអនាម័យត្រូវបានពាក់ចូលអាអូនតូចក្នុងពេលបង្កាត់ភ្លើងស្នេហ៏។ វាជួយការពារពីការមានផ្ទៃពោះដោយមិនឲ្យទឹកកាមចូលទៅប៉ះនឹងស៊ុតបង្កកំណើត។ ស្រោមអនាម័យតែងតែត្រូវបានគេចែកចាយដោយឥតគិតថ្លៃនៅតាមគ្លីនិកសុខភាព ហើយវាក៏មានលក់នៅតាមហាងថ្នាំ និងហាងលក់ចាប់ហ៊ួយមួយចំនួនមានតម្លៃមិនថ្លៃប៉ុន្មានទេ។
អត្ថប្រយោជន៏បន្ថែមទៀតរបស់ស្រោមអនាម័យគឺ វាអាចជួយការពារអ្នកទាំង ២ ពីការឆ្លងមេរោគតាមរយៈការរួមភេទ ក៏ដូចជាការមានផ្ទៃពោះផងដែរ។
ស្រោមអនាម័យត្រូវបានផលិតឡើងពីជ័រកៅស៊ូស្តើង ដូច្នេះពេលខ្លះ វាអាចរហែកក្នុងពេលរួមភេទ។ នៅពេលបញ្ហានេះកើតឡើង ឱកាសនៃការមានផ្ទៃពោះក៏អាចកើតឡើង។
មនុស្សមួយចំនួនដែលអាឡាក់ហ្សីនឹងស្រោមអនាម័យជ័រកៅស៊ូ អាចជ្រើសយកស្រោមអនាម័យធ្វើពីប្លាស្ទិចជំនួសវិញ។

ស្រោមអនាម័យស្ត្រី
ស្រោមអនាម័យនេះក៏ត្រូវបានផលិតឡើងពីជ័រកៅស៊ូដូចគ្នា ហើយមានរូបរាងដូចជាចិញ្ចៀនបំពាក់ថង់។ ថង់សមល្មមនឹងដាក់ចូលខាងក្នុងទ្វារមាស, ចិញ្ចៀនស្ថិតនៅខាងក្រៅខ្លួនដើម្បីទប់ស្រោមអនាម័យឲ្យនៅនឹងមួយកន្លែង។ វាផ្ទុកនូវទឹកកាមក្នុងពេលរួមភេទ ដូច្នេះវាគ្មានឱកាសអាចចូលទៅក្នុងខ្លួនប្រាណស្ត្រីបានទេ។ ស្រោមអនាម័យស្ត្រីមានតម្លៃថ្លៃជាស្រោមអនាម័យបុរសបន្តិច ហើយអាចមានលក់នៅតាមហាងឱសថ។
ស្រោមអនាម័យស្ត្រីជួយកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគ ដោយការពារទ្វារមាសពីការប៉ះដោយផ្ទាល់នឹងអាអូនតូច។
ស្រោមអនាម័យស្ត្រីមានប្រសិទ្ធិភាពតិចជាងស្រោមអនាម័យទូទៅ ហើយមនុស្សមួយចំនួននិយាយថា វាផ្តល់ក្តីសុខបានតិច។

សន្ទះ
សន្ទះនេះធ្វើឡើងពីស៊ីលីកូនដែលត្រូវបានសូកបញ្ចូលទៅក្នុងទ្វារមាស និងពីលើ.កស្បូនដើម្បីការពារទឹកកាមពីការទៅប៉ះនឹងស៊ុត។ ជាធម្មតាវាត្រូវបានប្រើផ្សំជាមួយនឹងកាវស្អិត ដែលជួយការពារពីការជ្រៀតចូលរបស់ទឹកកាម ដើម្បីបង្កើនប្រសិទ្ធិភាព។
ដោយសារខ្លួនប្រាណរបស់មនុស្សស្រីគ្រប់រូបមានទម្រង់ខុសពីគ្នាបន្តិច, សន្ទះអាចសមល្មមនឹងទំហំរបស់ពួកគេ។ ពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែករោគស្ត្រី ឬវេជ្ជបណ្ឌិតគ្លីនិកសុខភាពទាក់ទងនឹងសន្ទះដែលអាចនឹងសមល្មមនឹងទំហំរបស់អ្នក។
សន្ទះមានប្រសិទ្ធិភាព ប៉ុន្តែវាមិនអាចការពារពីការឆ្លងមេរោគតាមរយៈការរួមភេទបានឡើយ

ថ្នាំពន្យាកំណើត
ថ្នាំពន្យាកំណើតនេះធ្វើឡើងពីអរម៉ូនអឺសស្ត្រូសែន និងប្រូហ្គេស្តេរ៉ូនដែលជួយរារាំងស៊ុតស្ត្រីមិនឲ្យចេញពីអូវែ ដូច្នេះស្ត្រីមិនអាចមានផ្ទៃពោះបានឡើយ។ នៅពេលទទួលទានវាបានទៀងទាត់ វានឹងមានប្រសិទ្ធិភាពបំផុត។ ថ្នាំពន្យាកំណើតអាចទទួលបានពីវេជ្ជបញ្ជារបស់អ្នកជំនាញផ្នែករោគស្ត្រី ឬអ្នកជំនាញផ្នែកថែរក្សាសុខភាពតែប៉ុណ្ណោះ។
ថ្នាំពន្យាកំណើតត្រូវតែទទួលទានជារៀងរាល់ថ្ងៃ, ក្នុងពេលតែមួយ ដើម្បីឲ្យមានប្រសិទ្ធិភាព។ ការខកខានរយៈពេល ២-៣ ថ្ងៃអាចកាត់បន្ថយប្រសិទ្ធិភាព។
ថ្នាំនេះអាចបណ្តាលឲ្យស្ត្រីមួយចំនួនជួបនឹងផលប៉ះពាល់ជាច្រើន។ ម៉ាកថ្នាំពន្យាកំណើតខុសគ្នាមានកម្រិតអរម៉ូនអឺសស្ត្រូសែន និងប្រូហ្គេស្តេរ៉ូនក៏ខុសគ្នាដែរ, ដូច្នេះ វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងចេញវេជ្ជបញ្ជាម៉ាកថ្នាំផ្សេង ប្រសិនបើម៉ាកថ្នាំប្រើរាល់ថ្ងៃផ្តល់ផលប៉ះពាល់អវិជ្ជមានដល់អ្នក។

តំណមការរួមភេទ
ការតមពីការបង្កាត់ភ្លើងស្នេហ៏អាចជួយការពារស្ត្រីពីការមានផ្ទៃពោះ ដោយការពារទឹកកាមបុរសពីការជ្រៀតចូលទៅប៉ះនឹងស៊ុតស្ត្រី។ តំណមការរួមភេទមានប្រសិទ្ធិភាព ១០០%ការពារមិនឲ្យមានផ្ទៃពោះ។
តំណមរួមភេទនេះទាមទារសមត្ថភាពគ្រប់គ្រងលើចិត្តខ្លួនឯងខ្លាំង ហើយមនុស្សមួយចំនួនមិនអាចអត់ទ្រាំនឹងការប្រើថ្នាំពន្យាកំណើតយូរបាន៕


Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment