សាហាវ៖ ខឹងប្រពន្ធនៅលួចទាក់ទងជាមួយសង្សារចាស់ តាមទាន់វាយសម្លាប់ចោលតែម្តង

Advertisements
កូនក្រមុំដែលត្រូវបានជនមិនស្គាល់មុខធ្វើការលបសម្លាប់ ដែលបានកើតឡើង កាលពីថ្ងៃទី ២៦ ខែកុម្ភៈនៅវេលាម៉ោងជា ១១ និង ១៥ នាទីយប់ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលបណ្តាលអោយជនរងគ្រោះដែលជាស្ត្រីស្លាប់ទាំងអាក្រាតកាយ ហើយចំណែកឯបុរសម្នាក់ទៀតមានរងរបួស នោះ ឥឡូវត្រូវបានកងកម្លាំងគនបាល ធ្វើការបំបែករឿងក្តីនេះបានហើយ។ ជនដៃដល់ដែលបានសម្លាប់នោះគឺជាកូនកម្លោះ ព្រោះខឹងប្រពន្ធរបស់ខ្លួន ដែលទើបរៀបការនេះ មិនស្មោះស្ម័គ្រជាមួយនឹងរូបខ្លួនដោយលួចមានសង្សារ។ ជនសង្ស័យវ័យ ២០ ឆ្នាំខាងលើមានឈ្មោះឡើត ឆើត ភេទប្រុស រស់នៅភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ នៅថ្ងៃកើតហេតុបុរសម្នាក់នេះបានទៅវាយសម្លាប់ជនរងគ្រោះដែលជាស្ត្រីដែលបណ្តាលឲ្យស្លាប់ នៅពេលពួកគេទាំង២នាក់ បានទៅងូតទឹកក្រោយផ្ទះ ពេលបញ្ចប់ថ្ងៃរៀបការហើយនោះ។ តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យគឺមិនបានស្រឡាញ់នារីដែលជាជនរងគ្រោះប៉ុន្មាននោះទេក្រោយពេលដែលភ្ជាប់ពាក្យរូច ដោយសារតែនាងកាលពីមានធ្លាប់មានសង្សាររួចទៅហើយ។ ដោយសារតែបានដឹងដូចនេះ ជនសង្ស័យមិនចង់រៀបការនោះឡើយ តែដោយសារតែមេបាខាងស្រីគំរាមប្តឹងទារសំណងទើបមិនអាចប្រកែកបាន ទើបសម្រេចចិត្តថារៀបការទាំងបង្ខំ ហើយពេលខ្លះនឹកចង់សម្លាប់ខ្លួនទៀតផង តែក្រោយមកក៏បែកគំនិតសម្លាប់ ប្រពន្ធខ្លួនឯងទៅវិញ។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅពេលនាំជនរងគ្រោះទៅងូតទឹក ហើយពេលដើរមកវិញ ជនដៃដល់ដែលដើរពីក្រោយ ក៏យកព្រនង់វាយទៅលើជនរងគ្រោះរហូតស្លាប់តែម្តង មុនពេលរត់គេចខ្លួន រហូតកម្លាំងយើងតាមចាប់ខ្លួនតែម្តង»។ ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងព្រនង់ឈើចំនួន០២កំណាត់ក្បាលពិល ធ្វើអំពីដែកចំនួន០១។
បើតាមប្រសាសណ៏របស់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉ុន ស្រីញឹប ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាកូនក្រមុំ) , ទី២ឈ្មោះ ឡើក ឡើត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា បានរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល (ត្រូវជាកូនកម្លោះ)។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល៩ យប់ថ្ងៃចូលរោងចប់សប់គ្រប់ ពីរនាក់កូនកម្លោះក្រមុំ បានបណ្តើគ្នាទៅងូតទឹក អណ្តូងនៅវាលស្រែនៅខាងក្រោយផ្ទះ ក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពវាយជនរងគ្រោះ ទាំងពីរនាក់ខាងលើតែម្តង លុះដល់វេលាម៉ោងប្រមាណជាង ១១យប់ទើបក្រុមគ្រួសារបានដឹង៕

Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment