រកឃើញសត្វចម្លែកពីសមុទ្រជាង ៦០ ឆ្នាំ អត់ដឹងថាជាសត្វ ដំបូងគេដែលផ្តល់ជីវិតលើផែនដី

Advertisements
សត្វចម្លែកដែលមានរាងដូច ស្រោមជើង ខុសពីសត្វដដទៃទៀត បានធ្វើអោយអ្នកវិទ្យាសាស្ត្រទាល់គំនិតអស់រយៈពេល ៦០ ឆ្នាំមកហើយដែលមិនដឹងជាដាក់វាចូលទៅក្នុងប្រភេទណាមួយនៃភាវៈរស់នោះទេ។ សត្វដ៏ចម្លែកនេះត្រូវបានគេដាក់ឈ្មោះអោយថា Xenoturbella ។ កាលពីថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញសត្វទាំងនេះចំនួន ៤ ប្រភេទទៀតនៅតំបន់អាស៊ីប៉ាស៊ីភិច ដែលវាអាចធ្វើអោយអ្នកវិទ្យាសាស្ត្រ អាចសន្និដ្ឋានថា វាគឺជាសត្វដំបូងគេបង្អស់ដែលធ្វើអោយមានជីវិតលើភពផែនដី ដែលបានចេញផ្សាយនៅក្នុងកាសែត Nature ។
លោក Prof Greg Rouse ដែលជាសាស្ត្រាចារ្យអ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថាននៃការសិក្សាអំពីសមុទ្រនៅអាមេរិកបាននិយាយថា ឈ្មោះហៅក្រៅដែលបានដាក់អោយសត្វចម្លែកខាងលើគឺស្រោមជើងស្វាយ ដោយសារតែវាមានរាងដូចទៅនឹងស្រោមជើង។ សត្វនេះគឺគ្មានពោះវៀន ហើយនិងខួរក្បាលទេ ឬក៏ភ្នែកនោះទេ តែវាមានមាត់សម្រាប់ អោយអាហារហូរចូលទៅក្នុងពោះវា ហើយបន្ទាប់មកកាកសំណល់ក៏ហូរចេញមកក្រៅដោយខ្លួនឯង។កាលពីការធ្វើតេស្តមុនដំបូង អ្នកវិទ្យាសាស្ត្រទាំងនោះច្រឡំថាវាគឺជាសប្បីសត្វ តែក្រោយមកគឺវាមិនមែនជាពពួកសត្វទាំងនេះនោះទេ។
ពូជអម្បូររបស់វាមួយទៀតគឺមានប្រវែង រហូតដល់ទៅ ២០ សង់ទីម៉ែត្រឯណោះដែលត្រូវបានគេដាក់ឈ្មោះអោយថា Xenoturbellamonstrosa។ វាគឺគ្មានធ្មេញហើយនិងមាត់បិទបើកដូចសត្វលៀសគ្រុំនោះឡើយ ហើយអ្នកស្រាវជ្រាវទាំងនោះពុំដែលឃើញវាស៊ីចំណីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រទាំងនោះសង្ឃឹមយ៉ងមុតមាំថា នៅថ្ងៃអានាគត ពួកគេនឹងអាច មុជទៅក្នុងជម្រៅទឹកសមុទ្រកាន់តែជ្រៅជាងនេះ ដើម្បីស្វែងរកបំណកស្រាយនូវអាថ៌កំបាំងសត្វខាងលើអោយទាល់តែបាន៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment