នារីម្នាក់ត្រូវប្តីវាយហើមភ្នែកក្រោយពេល ច្រឡំដៃ Tag រូបខ្លួនឯង អោយប្រុសក្មេង

Advertisements
បរទេស៖ ជាធម្មតានៅពេលដែលយើងបានថតរូបជាមួយនឹងមិត្តភក្តឬក៏ជាមួយក្រុមគ្រួសារ ហើយនៅពេលដែលយើងបង្ហោះវាចូលទៅក្នុងបណ្តាញសង្គម Facebook យើងតែងតែ Tag អោយគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីការស្រឡាញ់រាប់អានរវាងគ្នានឹងគ្នា។ តែនេះគឺជារឿងមួយដែលយើងគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នផងដែរ ចំពោះការ Tag អោយអ្នកដែលយើងមិនស្គាល់ព្រោះថា យើងអាចនឹងមានគ្រោះថ្នាក់ដោយនឹកស្មានមិនដល់។ ជាក់ស្តែង ដោយសារតែរឿង Tag រូបថតនេះហើយបានធ្វើអោយនារីជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានប្តីរបស់ខ្លួនវាយឡើងហើមមុខជាំភ្នែកក្រោយពេលនាងបាន Tag រូបថតខ្លួនដែលថតជាមួយកូនទៅដោយប្រុសផ្សេង។ នាងមានឈ្មោះថា Stella Ooi ហើយក្រោយពេលនាងបានរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរនាងបានបង្ហោះរូបភាពរបស់នាង ដោយបាននិយាយត្អូញត្អែរថា នៅពេលដែលនាងបាន បង្ហោះរូបថតកូនរបស់នាង គឺនាង មិនស្គាល់បុរសម្នាក់ដែលមានឈ្មោះថា SH Dato Lee នោះទេ គឺនាង ប្រហែលជាច្រឡំដៃ ដោយមិនដឹងខ្លួន។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment