ស្នេហាតាមហ្វេសប៊ុកដល់ពេលជួបមុខគ្នា ធ្វើអោយនារីស្រស់ស្អាតម្នាក់សម្រេចចិត្តលោតសម្លាប់ខ្លួន
ចិន៖ នារីវ័យ ២៨ ឆ្នាំម្នាក់បានប៉ុនប៉ងលោតសម្លាប់ខ្លួនជាច្រើនដងមកហើយ បន្ទាប់ពីនាង អន់ចិត្តនឹងសង្សាររបស់ខ្លួនមិនស្អាតមិនសង្ហា មិនដូចបុរសក្នុងសុបិន្តរបស់នាង ដូចដែលធ្លាប់គិត ដែលព្យាយាមទាក់ទងគ្នាតាម Online អស់រយៈពេលជាយូរកន្លងមក។
ហេតុការណ៏នេះបានកើតឡើងនៅអាគារជាន់ទី ៧ មួយកន្លែង នៅក្នុងខេត្ត Heilongjiang ប្រទេសចិន។ តាមប្រភពព័ត៌មានបានរាយការណ៏មកថា កាលពីថ្មីៗនេះ នារីខាងលើបានណាត់ជួយសង្សារប្រុសរបស់ខ្លួនដែលបានទាក់ទងគ្នា តាមអនឡាញ ហើយនៅពេលដែលណាត់ជួបគ្នា ជាលើកដំបូង នាងបានអន់ចិត្តយ៉ាងខ្លាំងព្រោះនៅពេលជួបមុខផ្ទាល់មិនស្អាត សង្ហារដូចអ្វីដែលនាងធ្លាប់គេងគិតស្រម៉ៃ នោះឡើយ។
ក្រោយពីបានដឹងថាសង្សាររបស់ខ្លួនមិនស្អាតដូចបុរសក្នុងក្តីស្រម៉ៃរបស់នាង ភ្លាមនោះនាងបានដើរចេញទៅខាងក្រៅ អាគារ ហើយ ស្រែកថា បងកុហកអូន ហើយនាងបានអាដៃរបស់នាង។ ក្រោយពីប៉ូលីសបានមកដល់ក៏បានអោយលេបថ្នាំងុយដេកហើយហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកនារីរងគ្រោះទៅកាន់មន្ទីរពេទ្យ។
បើតាមសំដីរបស់ម្តាយនារីរងគ្រោះបានអោយដឹងថា ក្រុមគ្រួសារសាច់ញាតិ្តរបស់គាត់មិនចង់អោយកូនស្រីរបស់គាត់មានទំនាក់ទំនងតាមអនឡាញនោះឡើយ ហើយពេលនេះ កូនស្រីប្រហែលជាដឹងខ្លួនហើយថាវាយ៉ាងណានោះ។ គាត់បានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក៏ដោយ កូនស្រីរបស់អ្នកស្រីប្រហែលជាលេងងប់ស្រឡាញ់ដូចមុនទៀតឡើយ ពេលនេះ។
ចំពោះអាការៈរបស់នារីរងគ្រោះខាងលើ គឺគ្រូពេទ្យបានប្រាប់ថា មិនមានបញ្ហាដល់អាយុជីវិតនោះទេ តែរង់ចាំការសម្រាកព្យាបាលមួយរយៈសិន៕


0 comments:
Post a Comment