បរទេស៖ នារីវ័យ២៣ឆ្នាំម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យមួយដែលមានឈ្មោះថា Dhaka នៅប្រទេស បង់ក្លាដេស កាលពីម្សិលមិញ ដោយសារតែនាងត្រូវបានគេជះទឹកអាស៊ីត។ នាងត្រូវបានគេស្គាល់ឈ្មោះថា Jesmin Akter ដែលនាងមានរបួសយ៉ាងច្រើនកន្លែង ជាពិសេសគឺនៅលើផ្ទៃមុខ ដែលបានធ្វើអោយក្តៅក្រហល់ក្រហាយយ៉ាងខ្លាំង។
បើតាមសំដីរបស់ក្រុមគ្រួសារបាននិយាយថា អ្នកដែលជះទឹកអាស៊ីតមកលើនារីខាងលើគឺជាសង្សាររបស់នាង ដែលបានស្រឡាញ់គ្នាយូរមកហើយ ហើយកាលពីថ្មីៗនេះ អ្នកទាំងពីរបានចរចារ ថ្លៃទឹកដោះ(បណ្ណាការ) ។ ដោយនារីរងគ្រោះបានទារថ្លៃទឹកដោះច្រើនពេកនោះ បានធ្វើអោយសង្សាររបស់នាងខឹងយ៉ាងខ្លាំង ហើយក្រោយមក បុរសដែលជាសង្សារបាន យកទឹកអាស៊ីត មកជះកណ្តាលមុខតែម្តង។ក្រោយពីយកទៅដល់មន្ទីរពេទ្យ វេជ្ជៈបណ្ឌិតបាន រុំក្រណាត់លើដៃហើយនិងដងខ្លួនរបស់នាង ដើម្បីកុំអោយទឹកអាស៊ីតរាលដាលទៅកន្លែងផ្សេង ដោយផ្ទៃមុខរបស់នាងរលាត់យ៉ាងខ្លាំង។
នៅពេលក្រោយដែលមានហេតុការណ៏ខាងលើបានកើតឡើង តាមប្រភពព័ត៌មានមិនបានបញ្ជាក់នោះទេ ថាតើបុរសដែលជាសង្សារត្រូវបានចាប់ខ្លួនឬអត់នោះទេ តែបើយោងតាមស្លាកស្នាមរបួស បុរសខាងលើគឺតែត្រូវទទួលទោស។
គួរបញ្ជាក់ផងដែរ ករណីជះទឹកអាស៊ីត បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសបង់ក្លាដេសដែល កាលពីអំឡុងឆ្នាំ ១៩៩៩ ទៅដល់ ឆ្នាំ ២០១៥ គឺមានមនុស្សចំនួន ៣៦២៥ នាក់ហើយដែលបានជួបគ្រោះថ្នាក់ដ៏សាហាវព្រៃផ្សៃមួយនេះ៕
ប្រែសម្រួលពី៖ បរទេស
0 comments:
Post a Comment