មូលហេតុឆាប់ពេញក្រមុំ

Advertisements
ការធ្លាក់ រដូវ ជាសញ្ញា បញ្ជាក់ ពីការ ឈានដល់ វ័យបន្ដ ពូជ គ្រប់ការ ឬក៏ ពេញ ក្រមុំ របស់ កុមារី។ កាលពី មុនការ ធ្លាក់ រដូវ ដំបូង ឬពេញ ក្រមុំច្រើន កើតមាន នៅពេល ដែលកុមារី មានអាយុ ពី១៣ ទៅ១៧ ឆ្នាំ។ ប៉ុន្ដែ នៅពេល បច្ចុប្បន្ន នេះ មិនដឹង ជាមូល ហេតុអ្វី បានជា កុមារី កាន់តែ ឆាប់ធ្លាក់ រដូវ ដំបូង ដែល កុមារី ខ្លះមាន អាយុត្រឹម តែ១០ ឆ្នាំប៉ុណ្ណោះ។ ដើម្បី ឱ្យលោក អ្នក ជាពិសេស ស្ដ្រីជា ម្ដាយបាន ជ្រាបកាន់ តែច្បាស់ អំពី ហេតុផល មួយ ចំនួន ដែល បណ្ដាល ឱ្យកុមារី កាន់តែ ឆាប់ ធ្លាក់ រដូវ ដំបូង នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប ជាមួយ លោកវេជ្ជ បណ្ឌិត ឡឹក សែ អនុ ប្រធាន មន្ទីរពេទ្យ បង្អែក រាជធានី ភ្នំពេញ ដើម្បី ពិភាក្សាអំ ពីបញ្ហា នេះ។ លក្ខណៈ ទូទៅ នៃ រដូវ ដំបូង តាម ពិត ធម្មជាតិ បានតាក់ តែងឱ្យ ស្ដ្រីមាន មេជីវិត ញីនៅក្នុង ខ្លួនជា ស្រេចចាប់ តាំងពី ពេលចាប់ កំណើត មកម្ល៉េះ គ្រាន់តែ មិន ទាន់ដល់ ពេលដែល ត្រូវបញ្ចេញ មកតែ ប៉ុណ្ណោះ។ នៅពេល ពេញវ័យ ត្រូវមាន រដូវទើប មេជីវិត ញីធ្លាក់ ចុះមក ដែលជា សញ្ញា ប្រាប់ថា ស្ដ្រី អាចឈាន ដល់វ័យ បន្ដពូជ បាន ហើយ។ ហេតុនេះ ហើយទើប ស្ដ្រីត្រូវ មានរដូវ។ កាលពី ជំនាន់ មុនភាព ពេញវ័យ របស់ស្ដ្រី គឺនៅក្នុ ងវ័យ ១៧ ឬ១៨ឆ្នាំ។ ផ្ទុយទៅ វិញបច្ចុប្បន្ន នេះ ស្ដ្រីឆាប់ មានរដូវ ហើយការ មករដូវ ដំបូង របស់ ស្ដ្រីធ្លាក់ មកត្រឹម ១១ ឬ១២ ឆ្នាំតែ ប៉ុណ្ណោះ។ មូលហេតុ នៃការ ឆាប់មាន រដូវ ដំបូង មានហេតុ ផលធំ ៗចំនួន ពីរដែល បណ្ដាល ឱ្យកុមារី ឆាប់ធ្លាក់ រដូវដំបូង នាពេល បច្ចុប្បន្ន នេះ។ កត្ដា ចំណី អាហារ ៖ ដោយនៅ ពេល បច្ចុប្បន្ន នេះមាន ចំណី អាហារ បរិភោគ គ្រប់គ្រាន់ ជាហេតុ ធ្វើឱ្យ សុខភាព របស់ កុមារីពោរពេញ ទៅដោយ វីតាមីន ថាមពល ជាហេតុ ធ្វើឱ្យ ការផលិត ឈាមរដូវ បានល្អ ទើបឱ្យ មានការ ធ្លាក់ រដូវ។ កត្ដា សង្គម ៖ សម័យ កាលកាន់ តែ ទំនើប ធ្វើឱ្យ ការបញ្ជូន ព័ត៌មាន ជារូប ភាព ជាខ្លឹម សារ អំពី ការថែ ទាំ សុខភាព សុខភាព បន្ដពូជ សុខភាព ផ្លូវភេទ ជាដើម។ ទាំងនេះ ជាហេតុ ផលមួយ ដែលនាំ ឱ្យអា រម្មណ៍របស់ កុមារី ឆាប់ ទទួល និងស្វែង យល់អំពី រឿង អស់ទាំងនេះ បានច្រើន។ ព័ត៌មាន ទាំងអស់ នោះបាន ជំរុញឱ្យ ខួរក្បាល ធ្វើការ នៅពេល ដែលខួរ ក្បាលធ្វើ ការក៏ បានបញ្ជាមកដៃ ស្បូនឱ្យ ធ្វើការ ដូចគ្នា ដែរ។ ទោះបី ជាយ៉ាង នេះ កុមារី នៅពេល នេះឆាប់ ធ្លាក់រដូវ ដំបូង ក៏ដោយ ក៏មាន ការសង្កេត មួយបាន បង្ហាញ ថា ការធ្លាក់ រដូវ ដំបូង នៅពេល មានអាយុ ពី១០ ទៅ១២ ឆ្នាំ របស់ កុមារីមាន តែនៅតាម ទីក្រុង ឬទី ប្រជុំជ នតែ ប៉ុណ្ណោះ។ ដោយ ឡែក នៅតាម ទីជន បទ ការ ធ្លាក់រដូវ ដំបូង របស់ កុមារី ច្រើនយឺត ជាងកុមារី នៅទី ក្រុង ដោយ ផ្អែកលើ ការ បរិភោគ ចំណី អាហារ ឬកត្ដា សង្គម និងព័ត៌ មានដែល បញ្ជូន ទៅដល់ពួកគេ មិនបាន ពេញលេញដូ ចនៅទី ក្រុង។ ចុចអាន៖ តើគួរតែរួមភេទប៉ុន្មានដងក្នុងមួយថ្អៃទើបល្អ? ចុចអាន៖ អត្ថប្រយោជន៍នៃ រុក្ខឱសថៈ សាលព្រឹក្ស ផល ប៉ះពាល់ នៃការ ឆាប់មាន រដូវ ដំបូង រហូត មកដល់ ពេលនេះ មិនទាន់ មានការ ស្រាវជ្រាវ ណាមួយ ដែល បង្ហាញ អំពី ផល ប៉ះពាល់ នៃការ ឆាប់មក រដូវនោះទេ។ ប៉ុន្ដែ បើតាម ការប៉ាន់ ស្មាន ចំពោះ ស្ដ្រីរូប ណាដែល ឆាប់មាន រដូវ ដំបូង ពួកគេ ងាយ ជួប ប្រទះ នឹងការឆា ប់អស់ រដូវ ដែរ។ ដំបូ ន្មានអ្ន កជំនា ញ រហូត មកដល់ ពេលនេះ មានឪពុក ម្ដាយជា ច្រើនមាន ការ ព្រួយបា រម្ភអំពី ការឆាប់ មាន រដូវ ចំពោះ កូនស្រី របស់ខ្លួន។ នៅពេល នេះ លោកអ្នក បាន ជ្រាប ច្បាស់ហើយ អំពី ការប្រែ ប្រួលនៃ ការមាន រដូវ ដំបូង នេះ។ ទោះបី ជាយ៉ាង ណាក៏ ដោយ ក៏ឪពុ កម្ដាយ ទាំង ឡាយ បន្ដការ តាមដាន សុខភាព របស់កូន ស្រីឱ្យ បានជាប់ ជាប្រចាំ បើមាន បញ្ហាមិន ប្រក្រតី ត្រូវនាំ កូនទៅ រកអ្នក ជំនាញ ជា បន្ទាន់។ ប្រភព ៖ សុខភាពយើង
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment