តាមការទូន្មានរបស់លោក Aristote បិតាវិទ្យាសាស្ត្រនយោបាយ ជនជាតិក្រិចបានឲ្យដឹងថា ប្រសិនបើប្តីប្រពន្ធ រួមដំណេកជាមួយគ្នាពេលថ្ងៃណា ដែលអាចមានខ្យល់បក់ពីទិសខាងជើង គេប្រាកដណាស់ថាត្រូវតែមានកូនប្រុស ហើយនៅថ្ងៃណាដែលមានខ្យល់ បក់មកពីទិសខាងត្បូង ពួកគេនឹងមានកូនស្រី។
រីឯផ្នែកវិទ្យាសាស្ត្រហ្សែនវិញ បានកំណត់អំពីករណីទារក នៅក្នុងផ្ទែអាស្រ័យដោយ ហ្សែនរបស់ឪពុកម្តាយទៅវិញទេ។ ដោយឡែកតាមក្រិត្យក្រមធម្មជាតិ ការកម្រិតការលៃពេលវេលា នៃការរួមភេទសម្ព័ន្ធរវាងប្តីប្រពន្ធ គឺធានាបាននូវអត្រា ស្ទើរតែចាត់ទុកថា សុក្រិតនៅពេលណាគេចង់បានកូន ប្រុសឬស្រី ទៅតាមបំណងប្រាថ្នា។ សូមស្វែងយល់ពី បញ្ហាមួយចំនួនដូចតទៅ ៖
ដើម្បីចង់ឲ្យមានគភ៌កូនស្រី
ទាំងពីរនាក់ប្តីប្រពន្ធ ត្រូវកំណត់ពេលវេលា ឲ្យបានច្បាស់លាស់ថា នៅពេលណាដែល ពងអូវិលត្រូវធ្លាក់មក។ នោះជារឿងដ៏សំខាន់ ដើម្បីចាប់ផ្តើមមានគភ៌ជាកូនស្រី បើចង់បានកូនស្រី គប្បីមានការរួមរ័ក ជាប្រចាំថ្ងៃតាំងពីរដូវប្រចាំខែ ធ្លាក់អស់ស្អាតពីខ្លួនអស់ហើយ រហូតដល់ ២ទៅ៣ ថ្ងៃមុនពេលពងអូវ៉ុលធ្លាក់ចុះមក។ នៅពេលមានទំនាក់ទំនង ភេទសម្ព័ន្ធនោះ ក៏មិនត្រូវប្រើប្រាស់ស្រោមអនាម័យ ឬប្រើប្រាស់មធ្យោបាយ បង្ការមិនឲ្យមានគភ៌ផ្សេងទៀត ក្រោយថ្ងៃដែលពងអួវ៉ុល ត្រូវធ្លាក់ចុះមកនោះ។
នៅពេលដែលគេចង់បានកូនស្រី ក៏ពុំគប្បីឲ្យភរិយា ឈានដល់តម្រេកកំពូល ខ្លាំងពេកនោះទេ នៅពេលរួមគ្រែខ្នើយ ជាមួយគ្នានោះ។ នេះក៏ដោយសារតែស្រី្ត បានបញ្ចេញនូវជាតិរំអិលមកតិច មិនដូចជាករណី ដែលឈានដល់ចំណុចកំពូល ទឹករំអិលចេញមកកាន់តែច្រើន ធ្វើឲ្យទ្វារមាសសើមរអិលខ្លាំងពេក នាំដល់មេជីវិតកាន់តែបន្ថែមចលនាយ៉ាងលឿន រុលទៅមុខជួបជាមួយ នឹងពងអូវ៉ុលនោះ។
ដើម្បីចង់ឲ្យមានគភ៌កូនប្រុស
សកម្មភាពរួមរ័ករវាងប្តីប្រពន្ធ មានកាលកំណត់ ដែលពងអូវ៉ូលត្រូវធ្លាក់ចុះមក និងអាចធ្លាក់ចុះនូវ ឱកាសដែលគភ៌ជាកូនប្រុស។ ឱកាសដ៏សមស្របបំផុត សម្រាប់គូស្វាមីភរិយា ចាប់ផ្តើមរួមរ័ក ដើម្បីមានភគ៌ជាកូនប្រុស សមទៅតាមបំណងប្រាថ្នានោះ គឺរយៈពេល ២៤ម៉ោងមុនពេល ពងអូវ៉ុលធ្លាក់ចុះមក ឬរយៈពេល ២ម៉ោងក្រោយពេលពងអូវ៉ុលធ្លាក់។
ការកំណត់ពេលរួមរ័កសង្វាស់ ទាក់ទិនទៅនឹងចំណុច ពេលដែលពងអូវ៉ុល ត្រូវធ្លាក់មកនោះ គឺជាកត្តាដ៏សំខាន់បំផុតក្នុងការ ធ្វើឲ្យទារកដែលនៅក្នុង ផ្ទៃមាតាជាកូនប្រុស។ ជាតិរំអិលដែលផ្សើម ចេញពីស្បូនក៏កាន់តែច្រើនថែមឡើង ចំពេលដែលពងអូវ៉ុល ត្រូវធ្លាក់ចុះមកនោះ ជាការផ្តល់លទ្ធភាពឲ្យមេជីវិត Y របស់បុរសធ្វើចលនាយ៉ាងលឿន ដើម្បីបានទៅជួប ជាមួយនឹងពងអូវ៉ុល។
ក្រោយពេលទទួលបាន ស្រណុកស្រួលឈានដល់ តម្រេកកំពូលហើយនោះ រូបរាងរបស់អ្នករួមភេទ ក៏នឹងបញ្ចេញសារជាតិ ដែលមានផលប្រយោជន៍ មួយបន្ថែមមកឲ្យមេជីវិត ដើម្បីឲ្យមានគភ៌ជាកូនប្រុស។សម្រាប់បុរសវិញ ក៏គួរគប្បីស្លៀកខោទ្រនាប់ រឹបណែនខ្លាំងពេកនោះទេ។ ការធ្វើយ៉ាងនេះក៏នឹង នាំឲ្យទឹកកាមនៅក្នុងប្រដាប់បន្តពូជ ឡើងសីតុណ្ហភាពនឹងធ្វើគុណភាព នៃទឹកកាមចុះខ្សោយ ឬក៏បរិមាណក៏កាន់តែតិច។ គួររំលឹកថា សារធាតុភេសជ្ជៈកាហ្វេ មានឥទិ្ធពលខ្លាំងណាស់ ដែលធ្វើឲ្យបុរសរួមរ័ក ជាមួយដៃគូនឹងមានគភ៌ ជាកូនប្រុសនោះ
៕
About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment