តើគួរតែរួមភេទប៉ុន្មានដងក្នុងមួយថ្អៃទើបល្អ?
ស្ត្រីម្នាក់ដែលមានឈ្មោះ Kim Kardashian ជាជនជាតិអាមេរិកបាននិយាយថា នាងបានធ្វើការរួមភេទក្នុងមួយថ្ងៃជាច្រើនដង ក៏ព្រោះតែចង់ឆាប់មានផ្ទៃពោះ។ ជាក់ស្តែងណាស់វាជាការនិយាយបំផ្លើសពេកហើយ ប៉ុន្តែមានមនុស្សជាច្រើនឆ្ងល់ថា តើការរួមភេទច្រើនដងក្នុងមួយថ្ងៃអាចបង្កើនឱកាសនៃការមានផ្ទៃពោះដែរ ឬទេ? ចម្លើយដ៏ខ្លី «មិនមែនដូច្នោះទេ»។
លោក Elizabeth Fino អ្នកជំនាញផ្នែកបន្តពូជនៅសាកលវិទ្យាល័យ New York (អាមេរិក) បានឲ្យនិយាយថា៖ «គោលការណ៍ណែនាំទូទៅសម្រាប់គូស្វាមីភរិយាដែលចង់ក្លាយទៅជាឪពុកម្តាយរបស់គេត្រូវបានត្រៀមរួចរាល់ហើយ ប៉ុន្តែអ្នកជំនាញនៅតែមានបញ្ហាមិនអាចពន្យល់ពីលទ្ធផលនៃ (ការរួមភេទ) បានទៀងទាត់ជារៀងរាល់ថ្ងៃនោះទេ។» តែការរួមភេទ ដែលមានប្រេកង់ញឹកញាប់អាចជួយពង្រឹងដល់មេជីវិតឈ្មោលរបស់បុរស និងមានសុខភាពល្អ។
ទោះបីជាយ៉ាងណាក៏ដោយ ដំបូលន្មានត្រូវបានផ្លាស់ប្តូរប្រសិនបើមានប្តីប្រពន្ធដែលបានទៅជួបអ្នកជំនាញសុខភាពន្តពូជ និងបុរសត្រូបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហានេះ (ប្រហែលជា ៤០ភាគរយ នៃគូស្នេហ៍ភរិយាដែលមិនអាចមានផ្ទៃពោះ ដោយសារបញ្ហាបន្តពូជ)។
Fino បានបន្ថែមទៀតថា «ប្រសិនបើមានបញ្ហាជាមួយនឹងការបញ្ចេញទឹកកាមរបស់បុរស គូស្វាមីគួរតែរួមភេទត្រឹមតែពីរ ទៅបីថ្ងៃម្តង ដូច្នេះបុរសអាចមានឱកាសក្នុងការបង្កើតទឹកកាមដែលមានគុណភាព និងបរិមាណដ៏ល្អបំផុត»។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនបានធ្វើការរួមភេទបាន ដោយពន្យាពេលយូរជាងនេះរហូតដល់៨ថ្ងៃ លទ្ធផលនឹងផ្ទុយពីការរំពឹងទុករបស់អ្នក ព្រោះមេជីវិតឈ្មោលដែលបញ្ចេញដោយបុរសនឹងចាស់, អាចនឹងស្លាប់ ឬគ្មានប្រយោជន៍សម្រាប់ធ្វើឲ្យមានគភ៌។
សរុបមកវិញអ្នកត្រូវដឹងថា ការរួមភេទចំនួន ៥ដងក្នុងមួយថ្ងៃគឺវាច្រើនជ្រុលពេកហើយសម្រាប់ការផលិត ទារក៕
0 comments:
Post a Comment