តើ​ទឹកកាម​សល់​ក្នុង​ស្រោម​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឬ?

Advertisements

ការ​ប៉ុនប៉ង​ចង់​មាន​កូន​ដោយ​ប្រើ​ទឹកកាម​បន្សល់​ក្នុង​ស្រោមអនាម័យ​ក្រោមពី​រួមភេទ​សម្រេច​រួចរាល់​នោះ គឺជា​ទង្វើ​ដែល​ស្ត្រី​មួយ​ចំនួន​តូច​អនុវត្ត​ខណៈ​ដែល​ភាគី​ខាង​បុរស​មិន​មាន​ការ​ព្រមព្រៀង។
សំណួរ​ដ៏​ចម្រូងចម្រាស​បាន​ផ្ដោត​ទៅលើ​ថា តើ «ស្ត្រី​ម្នាក់​អាច​មាន​ផ្ទៃពោះ​ដែរ​ឬ​ទេ​បើ​នាង​ប្រើ​ទឹកកាម​នៅ​ស្រោម​របស់​ដៃគូ​បង្ហូរ​ចូល​ក្នុង​ទ្វារមាស​របស់​នាង​នោះ?»​។
វេបសាយ​សុខភាព www.steadyhealth.com បាន​ផ្ដល់​ការ​ពន្យល់​ថា លទ្ធភាព​មាន​កូន​ឬ​ក៏​អត់ អាស្រ័យ​ទៅលើ​កត្តា​ជាច្រើន។

ស្រោមអនាម័យ​ដែល​ប្រើ​រួច​គួរតែ​ខ្ចប់​បោះចោល​ឲ្យ​បាន​ត្រឹមត្រូវ​។
ទីមួយ​ប្រសិន​បើ​ស្រោមអនាម័យ​នោះ​មាន​ស្រោប​នូវ​សារធាតុ​ជួយ​សម្លាប់​មេជីវិត (Spermicide) អត្រា​មាន​កូន​គឺ​ស្ទើរតែ​មិន​អាច​ទៅ​រួច​នោះ​ទេ។ សារធាតុ​នេះ​អាច​សម្លាប់​មេជីវិត​បាន​រហូត​ដល់​៩០​ភាគរយ​ឯណោះ។
ទី​ពីរ​គឺ​សំខាន់​បំផុត​អាស្រ័យ​លើ​ពេលវេលា។ ស្រដៀង​នឹង​ពពួក​ប៉ារ៉ាសិត​ដែរ មេជីវិត​បុរស​មិន​អាច​រស់រាន​នៅ​ក្រៅ​រាងកាយ​មនុស្ស​បាន​យូរ​ទេ។ មេជីវិត​បុរស​ត្រូវការ​បរិយាកាស​សំណើម និង​កម្ដៅ​សមស្រប​មួយ​។ បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​ស្លាប់​ក្នុង​រយៈពេល​ដ៏ខ្លី។


ទោះបី​យ៉ាង​ណា បើ​បុរស​បញ្ចេញ​ទឹកកាម​ក្នុង​ស្រោមអនាម័យ ហើយ​ទឹកកាម​នោះ​ត្រូវ​បាន​ស្ត្រី​ជា​ដៃគូ​ប្រើប្រាស់​ភ្លាមៗ​បញ្ចូល​ទៅក្នុង​ទ្វារមាស​របស់​នាង​នោះ ការ​មាន​គភ៌​ពិតជា​អាច​ទៅ​រួច។ ប៉ុន្តែ​អត្រា​មាន​គភ៌​ដោយ​ការ​ធ្វើ​ដូច្នេះ​មិន​ខ្ពស់​ដូច​ការ​បាញ់​ទឹកកាម​ចូល​ទ្វារមាស​ផ្ទាល់​នោះ​ទេ។
លទ្ធភាព​ក្នុង​ការ​មាន​គភ៌​នេះ​ក៏​អាស្រ័យ​លើ​វដ្តរដូវ​របស់​នាង​ដែរ។ អំឡុង​១-២​ថ្ងៃ មុន​ពេល​អូវុល​ជ្រុះ និង​ថ្ងៃ​អូវុល​ជ្រុះ​គឺជា​វេលា​អំណោយផល​ក្នុង​ការ​មាន​កូន​តែ​ម្ដង។
តាម​ការពិត​ទៅ​មិន​ត្រឹមតែ​ទឹកកាម​ក្នុង​ស្រោមអនាម័យ​ទេ​ដែល​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ។ មេជីវិត​បុរស​អាច​ចូល​ក្នុង​ទ្វារមាស​ស្ត្រី និង​បន្ត​ទៅ​បង្កកំណើត​ទៀត​បើ​ម្រាមដៃ ឬ​វត្ថុ​ផ្សេងៗ​មាន​ជាប់​ទឹកកាម​នោះ​ត្រូវ​បាន​ស៊ក​បញ្ចូល​ក្នុង​ប្រដាប់ភេទ​ស្រី។ បើ​ទោះ​ជា​អត្រា​មាន​កូន​ដោយ​ករណី​បែប​នេះ​មាន​តិច​តួច​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​វា​នៅ​តែ​អាច​កើតឡើង។
ករណី​បែប​នេះ​ក៏​ធ្លាប់​ឈាន​ដល់​ការ​ប្ដឹងប្ដល់​ផ្អើល​ពិភពលោក​ផង​ដែរ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ អត្ថបទ​ចុះ​ផ្សាយ​ដោយ​កាសែត​ញូវយ៉ក​ប៉ុស្ដិ៍​បាន​លើក​ឡើង​នូវ​ករណី​ស្ត្រី​រាំស្រាត​អាជីព​ម្នាក់​ដែល​ព្យាយាម​ប្រើប្រាស់​ទឹកកាម​បុរស​សេដ្ឋី​ម្នាក់​ដើម្បី​ឲ្យ​នាង​មាន​ផ្ទៃពោះ ន្អាល​នឹង​បាន​ចំណែក​ទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​របស់​នាង។
បុរស​នៅ​រដ្ឋ​តិចសាស់​ម្នាក់​នោះ​ឈ្មោះ ប្រេសស៊ីល ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ។ លោក​បាន​ទាក់ទង​នឹង​នារី​រាំសិច​វ័យ​៣៤​ឆ្នាំ ក្នុង​ចេតនា​ដើម្បី​សប្បាយ​មួយ​គ្រា ដោយ​មិន​គិត​ថា​ចង់​បង្កើត​គ្រួសារ​ជាមួយ​នាង​ឡើយ។
រាល់​ការ​រួមភេទ​ជាមួយ​នាង​ម្ដងៗ បុរស​អាមេរិក​សម្បូរ​ទ្រព្យ​រូប​នោះ​តែង​ពាក់​ស្រោមអនាម័យ​ជានិច្ច​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​កូន។ ប៉ុន្តែ​លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ដែល​នាង​បាន​ប្រកាស​ប្រាប់​នូវ​ដំណឹង​មាន​ផ្ទៃពោះ​តាមរយៈ​ការ​ប្រើប្រាស់​ទឹកកាម​បន្សល់​ក្នុង​ស្រោមអនាម័យ​ក្រោយ​ពី​រួមភេទ​រួច។ នារី​រាំ​របាំ​ស្រាត​ថែម​ទាំង​បាន​ប្ដឹង​ទារ​ឲ្យ​ចែក​ទ្រព្យសម្បត្តិ​ទៀត តែ​បណ្ដឹង​នោះ​បាន​បរាជ័យ
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment