ក្រុមអ្នកវិទ្យាសាស្ដ្របាននិយាយថា ការរួមភេទដោយប្រើក្បាច់នារីនៅពីលើគឺជាទង្វើដ៏គ្រោះថ្នាក់បំផុតសម្រាប់ភាគីបុរស។ ប៉ុន្ដែបុរសផ្កាប់ពីលើផ្ដល់សុវត្ថិភាពខ្ពស់ទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រសុខភាពវេបសាយអង់គ្លេសឌឹដេលីមែល។
ការអនុញ្ញាតឲ្យភាគីនារីវាយប្រយុទ្ធពីខាងលើមិនធ្វើឲ្យខាងបុរសគិតឃើញអំពើអកុសលអ្វីទេ។ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា នារីនៅពីលើ ឬ «ក្បាច់ខូវប៊យស្រីជិះសេះ» គឺជាសកម្មភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់ភាគីបុរសអំឡុងពេលរួមភេទ ដោយប្រការថ្លោះធ្លោយណាមួយដែលភាគីនារីលេងដៃធ្ងន់ពេក។
អ្វីដែលហៅថាគ្រេចលិង្គ?
ការគ្រេចលិង្គ ដែលអ្នកខ្លះហៅថាគ្រាំបាក់លិង្គ គឺជា របួសដែលកើតឡើងនៅពេលដែលលិង្គដំឡើងមាឌ ពេលមានសម្រើបផ្លូវភេទ។ ថ្វីដ្បិតថា នៅក្នុងលិង្គមិនមានឆ្អឹងទ្រនុងទ្រទ្រង់ឲ្យរឹងក៏ពិតមែន ប៉ុន្តែ បើគេនិយាយថា គ្រេច ឬគ្រាំលិង្គមានន័យថា ស្រទាប់ កោសិកា ឬសរសៃណាមួយនៃអវយវៈភេទនេះត្រូវបានដាច់ ឬខូចខាត។ អាការបែបនេះអាចធ្វើឲ្យបុរសប្រឈមនឹងការធ្លាក់ឈាម ហើម ឬបាត់បង់ភាពរឹងនៃលិង្គរបស់ខ្លួន។
លទ្ធផលពីការស្រាវជ្រាវ
យោងតាមការស្រាវជ្រាវថ្មី បានបង្ហាញ ក្បាច់ដែលអាចបង្កហានិភ័យគឺធ្វើឲ្យប្រដាប់ភេទបុរសគ្រេចអំឡុងពេលឡើងរឹងពេញទំហឹង។ បើធៀបនឹង «ក្បាច់ឆ្កែពាក់គ្នា» ឬក្បាច់វាយសង្គ្រប់ពីក្រោយ បង្កហានិភ័យ២៩ភាគរយ ខណៈក្បាច់បុរសនៅលើ ឬ «ក្បាច់ទ្រោបពីលើ» មានត្រឹម ២១ ភាគរយ។
ក្នុងការសិក្សាមួយដែលចុះផ្សាយក្នុងប្រតិបត្ដិ Advances នៅបស្សាវវិទ្យា ក្រុមអ្នកស្រាវជ្រាវបានសន្មតថា ភាគីបុរសត្រូវបានហាមមិនឲ្យបញ្ឈប់ភ្លាមៗ បើរងការឈឺចាប់ នៅពេលភាគីនារីបានដាក់ទម្ងន់រាងកាយទាំងអស់មកលើប្រដាប់ភេទដ៏រឹងឆ្កឺតនោះទេ។
ទោះយ៉ាងណា បើភាគីបុរសចេះគ្រប់គ្រង គាត់មានឱកាសច្រើនក្នុងការបង្រួមហានិភ័យដោយមិនខ្វល់ពីសកម្មភាពគ្រោះថ្នាក់ណាមួយឡើយ។
ចំណោមករណីគ្រេចថ្លោះប្រដាប់ភេទ៤៤ករណី មាន ៤២ ករណីកើតឡើងអំឡុងពេលរួមភេទដោយភាគីខាងស្ត្រីនៅខាងលើខ្លួន។
អ្នកជំងឺពាក់កណ្ដាល ដែលបានចូលរួមក្នុងការសិក្សានេះបានឮសំឡេង «ផស!» នៅពេលរងគ្រោះលើកដំបូង ទើបអាច្រមក់ឡើងហើម និងឈឺខ្ទោក ខណៈ អាវុធរបស់បុរស ២ នាក់បានបាក់កទន់ល្វក់ក្រោយពីជួបគ្រោះថ្នាក់។
ទោះគ្រោះថ្នាក់ក៏មិនអាចបោះបង់ចោលដែរ
ប៉ុន្ដែមុនពេលអ្នកសម្រេចចិត្ដឈប់ប្រើក្បាច់សំណព្វចិត្ដមួយនេះ ចូរចងចាំថា ករណីគ្រេចថ្លោះអាវុធពិសេសកម្រនឹងកើតមានណាស់។
ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកការរងរបួសជាស្ថានភាពជំងឺកម្រជួបប្រទះដែលធ្វើឲ្យអ្នកជំងឺភ័យខ្លាច និងមានការអាម៉ាស់។ បើទោះបីជាជួបឧប្បតិ្ដហេតុយ៉ាងណាក៏ដោយ ក៏ភាគីបុរសគួរតែជ្រើសរើសយកការព្យាបាលប្រកបដោយឯកទេសនៅពេលដែលមានអារម្មណ៍ឈឺចាប់។ ការពន្យារជួបពេទ្យក្រោយប្រដាប់ភេទជួបគ្រោះអាចនាំឲ្យមានបញ្ហាអសមត្ថភាពផ្លូវភេទ និងប្រើការលែងកើតរៀងរហូត។
មូលហេតុផ្សេងទៀតដែលបង្កើនអត្រាគ្រេចលិង្គ
ការរួមភេទបែបលួចលាក់ដែលច្រើនប្រតិបត្តិនៅទីដែល ចង្អៀត ដូចជានៅក្នុងរថយន្ត ជណ្ដើរយន្ត បន្ទប់ទឹក ក្រោមតុ និងទីកន្លុកកន្លៀតកៀនកោះនានា ក៏ជាដើមចមនៃបញ្ហាគ្រេចលិង្គផងដែរ។
ទីកន្លែង ដូចខាងលើនេះ គឺមានភាពពិបាកក្នុងការធ្វើចលនា ហើយបុរសអាចមិនស៊ាំនឹងការរួមភេទនៅកន្លែងទាំងនោះ។
ម៉្យាងវិញទៀត ការប្រើក្បាច់រួមភេទប្លែកៗ ក្នុងល្បឿនវាយប្រហារតក់ក្រហល់ ប្រញិបប្រញាប់ ដែលនាំឲ្យបុរសបាត់បង់ម្ចាស់ការ មិនសូវគិតគូរដល់សុវត្ថិភាពអាប្អូនតូចរបស់ខ្លួនឡើយ។ ការធ្វេសប្រហែសដើម្បីឲ្យតែបានឡើងដល់ឋានសួគ៌មួយភ្លែតនោះ បុរសវាយលុកទៅភ្លាត់គោលដៅ ឬបុកចំកន្លែងផ្សេង ដែលនាំឲ្យលិង្គរបស់ខ្លួនរងការប៉ះទង្គិចដោយមិនដឹងខ្លួន
៕
៕
About sabaynews
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment