សន្យាថានឹងចូលស្តីដណ្តឹងនាង ហើយលួងលោមយកទៅរំលោភជាច្រើនដង

Advertisements
បាត់ដំបង ​៖​ យុវជន​ម្នាក់ ដែល​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​អនុវត្ត​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​រង​ហេង លុយ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០០​និង​១០នាទី រំលង​អធ្រាត្រ​​ត្រង់​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ បន្ទាប់ពី​ជននេះ​កំពុង​រង​នូវ​ការចោទប្រកាន់​ពី​សំណាក់​អាណាព្យាបាល​របស់​នារី​រង​គ្រោះ។គួរ​បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០១៦​ រឿងរ៉ាវ​នៃ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​លើ​នារី​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ធ្លាយ​អាថ៌កំបាំង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ​ដាំ ពៅ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ចេញ​ សង្កាត់​អូរ​ចារ ​ ក្រុង​បាត់ដំបង បាន​កើត​ទុក្ខ​មិន​សុខចិត្ត ទើបបាន​ចូលខ្លួន​ទៅ​ទី​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ដើម្បី​ដាក់ពាក្យ​ប្តឹង​ទៅលើ​យុវជន​ម្នាក់​ឈ្មោះ អ៊ុក អួន​រ័ត្ន​រុណ អាយុ​១៧​ឆ្នាំ ​មាន​មុខរបរ​ជាជាង​ថតរូប​រស់នៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់ដំបង ដែល​បាន​ធ្វើការ​ល្បួង​លួងលោម​កូនស្រី​របស់គាត់​ឈ្មោះ​ខ.ស.ភ​ អាយុ​១៨​ឆ្នាំ​ ជាច្រើនលើក​ច្រើន​សា​​ ដោយ​គេ​បាន​សន្យា​ថា​នឹង​ចូល​ស្ដីដណ្ដឹង​ និង​រៀបការ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។យោងតាម​ចម្លើយ​របស់​នារី​រងគ្រោះ​បាន​បញ្ជាក់​ថា ពួកគេ​ទាំងពីរ​នាក់​បាន​ស្គាល់គ្នា​ជា​យូរ​មក​ហើយ ​រហូត​មាន​ថ្ងៃមួយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ គឺ​យុវជន​រូប​នេះ​បាន​បបួល នាង​ថា​ទៅ​រក​ញុំា​អី​លេង​នៅផ្ទះ​មិត្តភក្តិ ប៉ុន្តែ​ទីបំផុត​គេ​ក៏បាន​នាំ​នាង​ចូល​ទៅ​ក្នុង​ផ្ទះ​សំណាក់​យីហោ ម៉ូ​រ៉ា ស្ថិតនៅ​ភូមិ​អង់​ សង្កាត់​អូរចារ​ ដោយ​គេ​បាន​និយាយ​លួងលោម​សុំ​ស្នេហ៍​នាង​​​ ​និង​បាន​សន្យា​ថា​នឹង​ចូល​ស្តីដណ្តឹង​នាង​តាមផ្លូវ​ច្បាប់​ដើម្បី​រៀបការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ ហើយ​គេ​ក៏បាន​ចាប់​នាង​រំលោភ​រហូត​បានសម្រេច​ជាច្រើន​លើក​ច្រើនសា​ ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក គេ​ហាក់​ដូច​ជា​មាន​ភាព​សោះអង្គើយ​ជាមួយ​នឹង​នាង​ទៅវិញ​ ដែល​សឹងតែ​មិន​ចង់​និយាយ​ស្តី​ជាមួយ​នាង​ថែមទៀត ​ ទើប​នាង​បានសម្រេច​ចិត្ត​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្តាយ​នាង​តែ​ម្តង​ដើម្បី​ដាក់ពាក្យ​ប្តឹង​ទៅលើ​ យុវជន​រូប​នេះ​ឲ្យ​ទទួល​ទោស​នៅ​ចំពោះ​មុខ​ច្បាប់។នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ជនសង្ស័យ​រូបនេះ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ល្បួង​នាង​ដើម្បី​រំលោភ​សេពសន្ថវៈ​មែន ដោយ​បាន​ខ្លួន​នាង​ជាច្រើនលើក ច្រើនសា​ថែមទៀត ដោយ​មិន​នឹកស្មាន​សោះ​ថា នាង​ដាច់ចិត្ត​ប្តឹង​មក​លើ​ខ្លួន​យ៉ាង​នេះ​សោះ​ ទីបំផុត​គឺ​គេ​មានការ​ភ្ញាក់ នៅពេលដែល​ឃើញ​កម្លាំង​ប៉េអឹម​ចុះ​មក​ឃាត់ខ្លួន​ទាំង​យប់​បែបនេះ។ បច្ចុប្បន្ន​ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ និង​យោ​ង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ គឺ​កម្លាំង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ដែល​ល្មោភកាម​រូបនេះ​ទៅកាន់​សាលាដំបូង​ខេត្តហើយ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕ កម្ពុជាថ្មី

Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment