ទម្រាំតែការអភិវឌ្ឍន៍សម្ព័ន្ធភាពឲ្យទៅជាស្នេហាបានគូខ្លះប្រើពេលតែបន្ដិចរីឯគូមួយចំនួនវាអាស្រ័យពេលវេលានិងការអត់ធ្មត់ខ្ពស់ដើម្បីឲ្យអ្នកទាំងពីរមានចិត្តដូចគ្នាប៉ុន្ដែបញ្ហាត្រង់ ថាធ្វើយ៉ាងដូចម្ដេចទើបអាចរក្សាស្នេហានោះឲ្យបានយូរអង្វែង? ៨ វិធីខាងក្រោមគូស្នេហ៍ទាំងឡាយគួរយកទៅប្រតិបត្តិ ដើម្បីថែរក្សាស្នេហាឲ្យគង់វង្សយូរអង្វែង …. ។
១. នឹកគិតដល់ចំណុចល្អៗ ដែលមានចំពោះគ្នាពេលដែលខឹងគ្នា ទោះបីអ្នកដែលស្រលាញ់គ្នាខ្លាំង ក៏អាចមានរឿងទាស់ទែងខ្វែងគំនិតគ្នាបានដែរ ហើយអ្នកដែលអាចរម្ងាប់ភាពក្រេវក្រោធបាន គឺមានតែអ្នកខ្លួនឯង ។ ដូច្នេះបើគេធ្វើខុស ដែលធ្វើឲ្យអ្នកខឹងសម្បាខ្លាំង ចូរព្យាយាមនឹកគិតដល់ចំណុចល្អៗ ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នា ដើម្បីការពារកុំឲ្យរឿងរាលដាលធ្ងន់ជាងនេះ ។
២. ឧស្សាហ៍ផ្ដល់ពេលវេលាដល់គ្នា ពេលវេលាសំខាន់ចំពោះការមានស្នេហា សូម្បីតែការទូរស័ព្ទទៅគូស្នេហ៍រយៈពេលខ្លី និងផ្ដាំផ្ញើពាក្យនឹករលឹកចំពោះគ្នា ក៏អាចជួយបង្កើនសេចក្ដីស្នេហារបស់អ្នក ឲ្យស្រស់ថ្លាមួយកម្រិតថែមទៀតបានដែរ ។
៣. បើកចំហខ្លួន រឿងនេះ អ្នកគួរធ្វើតាំងពីរាប់អានគ្នាដំបូង រហូតដល់ថ្ងៃអនាគត ដើម្បីឲ្យអ្នកទាំងពីរបានស្វែងយល់ និងកែទម្លាប់ដែលខុសគ្នាឲ្យស៊ីសង្វាក់គ្នាវិញ ។ បើអ្នករវល់តែខ្លាចគេស្គាល់ពីធាតុពិតរបស់ខ្លួន ហើយចាំបើកចំហនាពេលក្រោយ ដែលយល់ចិត្តគ្នាហើយវាប្រហែលជាមិនបានល្អឡើយ ព្រោះអ្នកនឹងមានរឿងដែលមិនគួរកើតសោះកើតឡើងបាន ព្រោះតែអ្នកបានលាក់បាំងវា ។
៤. ពេលជជែកគ្នាគួរសម្លឹងភ្នែកគ្នាខ្លះ កែវភ្នែក គឺជាទ្វារបេះដូង បើជជែកជាមួយគូស្នេហ៍ ប៉ុន្ដែភ្នែកបែរជាសម្លឹងទៅឯណាផ្សេងនោះ ពាក្យពេចន៍ដែលអ្នកនិយាយប្រហែលជាមិនមានន័យជ្រៅប៉ុន្មានឡើយ ។ ដូច្នេះ គួរប្តូរទម្លាប់អាក្រក់នេះចោល ។
៥. ជាភាគីលួងលោមខ្លះ មិនថាអ្នកជាបុរស ឬស្ត្រី បើគូស្នេហ៍របស់អ្នកមានអាការងរងក់ឡើងមក ចូរប្រញាប់លួងលោមគេ ។ អ្នកខ្លះពិបាកលួងលោម អ្នកខ្លះទៀតងាយស្រួល ដូច្នេះបើអ្នកលួងលោមដោយពាក្យពេចន៍យ៉ាងណាក៏មិនបានផល ត្រូវតែរកជំនួយដូចជា ផ្កា ឬកាដូ ដែលត្រូវចិត្តគេធានាថា នឹងបាត់ងរង៉ក់មួយរំពេច ។
៦. កុំស្ងៀមខ្លាំងពេក កុំបណ្តោយឲ្យភាពស្ងប់ស្ងៀមកើតឡើង លើស ៥ នាទី ព្រោះវាអាចវាសញ្ញាតូចតាច បង្ហាញពីស្នេហាដែលកំពុងគ្មានរសជាតិរបស់អ្នក ។ ដូច្នេះព្យាយាមបបួលគ្នាលេងខ្លះ មិនថា រឿងផ្ទះសម្បែង, រឿងរៀន ឬរឿងមិត្តភក្ដិ យ៉ាងហោចណាស់ក៏អ្នកអាចរំសាយអារម្មណ៍ចំពោះគ្នា ថែមទាំងអាចស្វែងយល់ពីទស្សនគតិរបស់ភាគីម្ខាងទៀតបាន ។
៧. ចូលចិត្តដៃគូឲ្យបានច្រើន អ្នកត្រូវចងចាំថា សេចក្ដីស្នេហាជាអារម្មណ៍ម្យ៉ាងដែលអាចមានទៅមានមក ។ ដូច្នេះបើស្រលាញ់គ្នាពិតប្រាកដ ត្រូវចេះសម្របសម្រួលតាមគ្នា ស្រលាញ់ចូលចិត្តគ្នាឲ្យបានច្រើន ដោយកាត់បន្ថយចំណុចមិនពេញចិត្តឲ្យបានច្រើន ។
៨. ប៉ះពាល់គ្នា ការប៉ះពាល់បបោសអង្អែលគ្នា ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមី ដែលធ្វើឲ្យមានសេចក្ដីសុខ បង្កើតនូវអារម្មណ៍សប្បាយ កក់ក្ដៅ ធូរស្បើយ និងជាពិសេស គឺជំរុញចំណង់ផ្លូវភេទឲ្យកើតឡើងផងដែរ
៕
About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
RELATED POSTS

ក្រុមតារាវិទូប្រេស៊ីលរកឃើញភពថ្មីៗចំ...

Justine Bieber និង Selena Gomez សម្...
ការពិតដ៏កម្សត់ដែលអ្នកមិនធ្លាប់ដឹងពី...

សាហាវ ជនជាតិចិនបរិភោគទារកដើម្បីជំនួ...

ក្តៅៗ លោកទិត្យវិច្ឆិការបាញ់អតីតសង្ស...

ក្តៅៗ អតិតមិត្តប្រុសកញ្ញា វាន់នីឡា ...

ចិន ចង់សាងសងមន្ទីរពិសោធក្នុងទឹក ជម្...

សួនសត្វ Phnom Penh Safari World នឹង...
0 comments:
Post a Comment