សាហាវ លួចមានសាហាយស្មន់ ជាមួយប្រពន្ធគេ ប្តីគេមកទាន់វាយសម្លាប់ចោល

Advertisements
(ស្វាយរៀង)៖ បុរសម្នាក់ត្រូវបានលួចសាហាយស្មន់ជាមួយប្រពន្ធគេ ស្រាប់តែប្តីគេមកទាន់ វាយសម្លាប់ចោលយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង ១០យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចមូលដ្ឋានបាន ប្រាប់ឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ងួន សាខន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ដោយឡែកជនរងគ្រោះឈ្មោះ ម៉ូវ ខេង អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជាមួយគ្នា។ 
សមត្ថកិច្ចបានបញ្ជាក់ថា ខណៈដែលជនរងគ្រោះ កំពុងលួចមានសាហាយស្មន់ជាមួយប្រពន្ធរបស់ជនសង្ស័យនៅតាមវាលស្រែនោះ ស្រាប់តែជនសង្ស័យទៅទាន់ បានចាប់ក្បាលជនរងគ្រោះវាយទៅលើដី និងជាន់ករហូតដាច់ខ្យល់ស្លាប់តែម្តង បើទោះបី បងប្អូនអ្នកស្រុកជួយខំដឹកទៅសង្គ្រោះក៏ដោយ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍អង្គតាសូ និងកម្លាំងអធិការដ្ឋានស្រុកស្វាយជ្រំ ចុះទៅកន្លែងកើតហេតុភ្លាមៗ ហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដោយ បច្ចុប្បន្នជនកំពុងឃុំខ្លួននៅអធិការដ្ឋានស្រុកស្វាយជ្រំ ដើម្បីចាត់ការតាមច្បាប់៕ 

Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment