ចិន ចង់សាងសងមន្ទីរពិសោធក្នុងទឹក ជម្រៅ៣០០០ម៉ែត្រ ក្រោមសមុទ្រចិនខាងត្បូង

Advertisements
ច្បាស់ណាស់ ប្រទេសចិន កំពុងតែចាប់អារម្មណ៍ទៅលើសមុទ្រចិនខាងត្បូង ជាងការប្រែក្លាយទៅជាតំបន់ទេសចរណ៍ ខណៈដែលពួកគេកំពុងតែមានផែនការក្នុងការរចនា និងសាងសង់ទីកន្លែងនៅបាតសមុទ្រជ្រៅមួយដែលអាចជួយដល់ការរុករករ៉ែមានតម្លៃ ក្នុងជម្រៅ៣០០០ម៉ែត្រពីផ្ទៃសមុទ្រដែលមានជម្លោះមួយនេះ។

កាលពីពេលថ្មីៗនេះ កាសែត Bloomberg បានចេញផ្សាយពីបទបង្ហញពីមួយដែលត្រូវបានធ្វើឡើងដោយក្រសួងវិទ្យាសាស្ត្ររបស់ចិន អំពីគម្រោតជាអាទិភាពរបស់ពួកគេ។ ព័ត៌មានដ៏មិននឹកស្មានដល់ទាក់ទងនឹងដែនទឹកមួយនេះ ត្រូវបានចេញផ្សាយឲ្យឃើញយ៉ាងច្បាស់។ យើងនឹងមិនបានដឹងច្បាស់ថា ពួកគេនឹងសាងសងនៅកន្លែងណាឲ្យប្រាកឡើយ ហើយក៏មិនដឹកថា នឹងចំណាយប្រាក់អស់ប៉ុន្មានដែរ។ ប៉ុន្តែ គោលបំណងដ៏សំខាន់របស់ពួកគេគឺការស្វែងរករ៉ែដ៏មានតម្លៃក្រោមបាតសមុទ្រនៃដែនសមុទ្រចិនខាងត្បូងមួយនេះ។ បើយោងទៅតាមបណ្តាញសារព័ត៌មាន Bloomberg ក្រសួងវិទ្យាសាស្ត្រចិន ក៏បានបញ្ជាក់ផងដែរថា ការសាងសងអគារក្រោមបាតសមុទ្រនេះ គឺដើម្បីប្រើប្រាស់សម្រាប់យោធា បើទោះបីវាមិនទាន់ច្បាស់ថា នោះគឺជាគោលបំណងពិតក៏ដោយ។
លោក Xu Liping ប្រធានផ្នែកស្រាវជ្រាវសម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅឯមន្ទីរវិទ្យាសាស្ត្ររបស់ចិន បានឲ្យដឹងថា៖ «គម្រោងរបស់ចិននឹងផ្តោតសំខាន់លើផលប្រយោជន៍ស៊ីវិល ប៉ុន្តែ យើងក៏មិនច្រានចលចំពោះមុខងារយោធាផងដែរ»៕


Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment