រន្ធត់ខ្លាំងណាស់ បុរសម្នាក់ ជាអនុប្រធានការិយាល័យបេឡា ដាច់ក្បាលចេញពីខ្លួន ដោយសារ..
ខេត្តព្រៃវែង៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩វិច្ឆិកា២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៨អា ក្នុងភូមិក្រសាំងគយ ឃុំជ្រៃ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយនឹងមិនដែលធ្លាប់កើតមានទាល់តែសោះនៅក្នុងខេត្តព្រៃវែង គឺបុរសម្នាក់ដែលជាអ្នកបើកបររថយន្ត បានរងគ្រោះរហូតដល់ដាច់ក្បាលចេញពីខ្លួនបាត់ ដោយសារតែបើករថយន្តឆ្លាមទៅបុកជាមួយរថយន្តយីឌុប ដែលបើកមកបញ្ច្រាស់ទិសគ្នា។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ សូ សុធា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានមុខរបរជាអនុប្រធានការិយាល័យបេឡាសន្តិសុខសង្គមខេត្តកំពង់ចាម។ លោកវរៈសេនីយទោ អ៊ុង ផានអធិការនគរបាលស្រុកស្វាយអន្ទរបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៌ខាងលើនេះគឺបង្ករឡើងដោយរថយន្តម៉ាកកាំម៉ារីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AB ៥៨១៣ បើកបរដោយជនរងគ្រោះ សូ សុធា ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តជនរងគ្រោះបានបើកឆ្លងទ្រូងថ្នល់ ចូលទៅខាងឆ្វេងដៃទៅ បុករថយន្តយីឌុប១គ្រឿងផ្សេងទៀតដែលបើកមកបញ្ច្រាស់ទិសគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង ៣A ១០០៥បណ្តាលអោយរថយន្តទាំង២ បុកគាបរួញក្បាលទាំងសងខាង ចំណែកជនរងគ្រោះ សូ សុធា មិនដឹងថាត្រូវនឹងអ្វីនោះទេស្រាប់តែឃើញដាច់ក្បាលធ្លាក់ចេញពីខ្លួនបាត់ទៅហើយហើយនៅក្នុងរថយន្តនោះមិនមានអ្នកផ្សេងជិះរួមដំណើរនោះទេ។ ដោយឡែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយដែលប៉ះទង្គិចគ្នានោះក្រោយកើតហេតុភ្លាមបានរត់គេចខ្លួនបានស្រមោលភ្លាមបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មានពីអ្នកស្រុកនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍នេះកើតឡើងគឺ ដោយសារតែជនរងគ្រោះខ្លួនឯង បើកបរក្នុងល្បឿនលឿនជ្រុលពេក ហើយបើកជែងវ៉ាមិនមើលមុខក្រោយ ទើបកើតមានគ្រោះថ្នាក់បែបនេះ ហើយសម្រាប់ផ្លូវជាតិលេខ៨Aនេះ អ្នកស្រុកអះអាងថាមិនមែនមានតែរថយន្តខាងលើនេះទេដែលបើកលឿននេះ គឺរថយន្តផ្សេងៗទៀត ជាពិសេសរថយន្តដឹកទំនិញ ដឹកឈើ និងដឹកអ្នកដំណើរជាដើម ក៏សុទ្ធតែបើកក្នុងល្បឿនលឿនគួរអោយខ្លាចដែរមិនដឹងថាគេប្រញាប់ទៅណាទេ។ហេីយ ដល់ពេលបុកគ្នាបែបនេះទើបទឹកភ្នែកដូច្នេះសូមសមត្ថកិច្ចជំនាញជួយពិនិត្យមើលផងទាន។
គួរបញ្ជាក់ផងដែរថា ក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាម ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះទៅទទួលយកសាកសពជនរងគ្រោះភ្លាមៗផងដែរចំណែករថយន្តទាំង២ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ូស្តិ៍រដ្ឋបាលឃុំជ្រៃ ដើម្បីរងចាំការដោះស្រាយនៅពេល
0 comments:
Post a Comment