Justine Bieber និង Selena Gomez សម្រេច​ចិត្ត​រៀប​ការ​នឹង​គ្នា​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ?

Advertisements
ប្រភពដ៏ក្តៅ​គគុក​មួយ​ឱ្យ​ដឹង​ថា គូ​ស្នេហ៍​ថ្មី​ក្នុង​បេះដូង​ចាស់​ចាសស្ទីន ប៊ីបឺរ (Justin Bieber) និងសេលេណា ហ្គោមេហ្ស (Selena Gomez) មិន​ត្រឹម​តែ​ត្រូវ​រៅ​គ្នា​វិញ​នោះ​ទេ តែ​ពួក​គេ​ថែម​ទាំង​បាន​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​​ឆាប់ៗ​ខាង​មុខ​នេះ​ថែម​ទៀត​ផង។
ប្រភពខាងលើឱ្យដឹង​ថា តាម​សម្តី​របស់​សេលេណា រវាង​នាង និង​ចាសស្ទីន ​ហាក់​ដូច​ជា​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​រួច​ហើយ។ នាង​នឹង​រៀប​ការ​ជា​លក្ខណៈ​ឯក​ជន​មួយ និង​មិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​គ្រួសារ​នាង​នោះ​ទេ។ សេលេណា ជឿ​ថា​​រាល់​ភាព​ល្អក់​កករ​ទាំង​ឡាយ​រវាង​នាង និង​ចាសស្ទីន នឹង​បែ្រ​ជា​រង​ថ្លា​វិញ​ដោយ​ការ​សម្រេច​ចិត្ត​រៀប​ការ​នឹង​គ្នា​របស់​ពួក​គេ។
មួយរយៈនេះ​សេលេណា ហាក់​ដុន​ដាប​ខ្លាំង​លើ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។ នេះ​អាច​ថា​ប្រហែល​ជា​មក​ពី​ជំងឺ​នឹក និង​ប្រចណ្ឌ​ចាសស្ទីន ហើយ​មើល​ទៅ ជា​ពិសេស​ពេល​ដែល​ចាសស្ទីន មិន​ទាន់​បែក​គ្នា​ជាមួយ Sofia Richie ។ ទើប​តែ​មាន​ប្រភព​មួយ​នេះ​ប៉ុណ្ណោះ​ដែល​អះ​អាង​ពី​រឿង​នេះ។ ចាំ​មើល​ថា​តើ​អ្វីៗ​គឺ​ជា​ការ​ពិត​ ឬ​ក៏​យ៉ាង​ណា?
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment