កំហុស ៤យ៉ាងធ្វើឲ្យស្ត្រី ឆាប់ចាស់

Advertisements
១-ចៀសវាងកាដេកដំអកយូរ បច្ចុប្បន្ននេះគេតែងតែឃើញចា មានស្ត្រីជាច្រើនចូលចិត្តដេកដំអក់យូរទោះបីភ្ញាក់ពីដំណេក ហើយក្តី ជាពិសេសនៅថ្ងៃបុណ្យទាន ឬ ថ្ងៃឈប់សម្រាកពីការងាតែម្តង ។ តាមពិតដំណេក និងការដេកដំអក់យូ ដែលអូសបន្លាយពេលវេលាច្រើននោះបង្កឲ្យអវយវស្ពឹកស្រពន់ មាន អារម្មណ៏ស្មុគស្មាញ អស់កំលាំងល្ហិតល្ហៃ និងធ្វើឲ្យទម្លាប់នៃជីវភាពរស់នៅប្រចាំថ្ងៃច្របួកច្រ បល់ ព្រមទាំងអាចធ្វើឲ្យសរីរខ្លះនៅក្នុងរាងកាយវង្វាន់ពេលម៉ោងទៀតផង។ ២- ចៀសវាងការភ្ញាក់ពីដេកភ្លាមបត់ជើងតូចភ្លាម នៅពេលព្រឹកព្រលឹមក្រោយពេលភ្ញាក់ពីដំណេកជឿជាក់ថាប្លោកនោមពោពេញទៅដោយទឹក នោម និង ត្រូវតែបង្ខំចិត្តបញ្ចេចចោលភ្លាមៗជាក់ជាមិនខាន ប៉ុន្តែត្រូវចេះទ្រាំបន្តិច មិនត្រូវ បញ្ចេចចោលភ្លាមៗឡើយ ពីព្រោះនៅពេលដែរប្លោនោមបញ្ចេញទឹកនោមចោលអស់ភ្លាមៗ អាចបង្កឲ្យមានអាការឈឺក្បាលវិលមុខជាក់ជាមិនខាន។ ៣-ចៀសវាងពេលភ្ញាក់ពីដេកភ្លាមហាត់ប្រាណ ឬ លេងកីឡាខ្លាំងភ្លាម ស្ត្រីជាច្រើនក្រោយពេលក្រោកពីដំណេកនាពេលព្រឹកព្រលឹមភ្លាមមានទម្លាប់ហាត់ប្រាណ ឬ លេងកីឡាដោយសមស្រប។ នេះជាប្រការល្អប្រពៃណាស់ ព្រោះអាចផ្តល់ផលប្រយោជន៏ ច្រើនមសម្រាប់សុខភាព បន្តែអ្វីដែត្រូវយកចិត្តទុកដាក់នោះគឹពេលក្រោកពីដេកភ្លាមមិនត្រូវ ហាត់ប្រាណ ឬលេងកីឡាភ្លាមឡើយ ត្រូវសម្រាកបន្តិចសិន ដើម្បីឲ្យចរន្តឈាមនៅក្នុងខ្លួន រត់បានស្រូលទើបមិនប៉ះពាល់ដល់សុខភាព។ ៤-ចៀសវាងការមិនទទួលទានអាហាពេលព្រឹក តាមរយះអ្នកឯទេសខាងផ្នែកបំប៉នជីវភាពបានវិភាគថា អាហាពេលព្រឹកគឺជាអាហាមួយដ៏ សំខាន់ពេញមួយថ្ងៃតែម្តង ពីព្រោះរាងកាយក្រោយពីឆ្លងកាត់ការដេកពេញមួយយប់ និង បានសម្រាករូចមកគឺបានត្រៀមខ្លួនរូចជាស្រេច ដើម្បីប្រកបកិច្ចការងារ ឬ រៀនសូត្រពេញ មួយថ្ងៃហើយទាំងនេះចាំបាច់ត្រូវការស្រួបយកជីវជាតិយ៉ាងបរិបូណ៌ ដើម្បីទប់ទាល់និងការ បាត់បង់ជារៀងរាល់ថ្ងៃ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment