កម្រងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំថ្ងៃដែលកើតមានឡើងនៅជុំវិញពិភពលោកថ្ងៃ ៣០ ធ្នូ
១) ជំនួយការជាន់ខ្ពស់របស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មានរដ្ឋ។ លោក Kim Yang Gon វ័យ ៧៣ ឆ្នាំ ដែលជាលេខាធិការបក្សពលករ និងជាប្រធានអង្គភាពដោះស្រាយជម្លោះរវាងកូរ៉េទាំងពីរ។
២) ការវាយប្រហារតាមដែនអាកាសរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក បានសម្លាប់មេដឹកនាំកំពូលៗរបស់ក្រុមរដ្ឋឥស្លាម ISIS អស់ ១០ នាក់ហើយក្នុងខែនេះ ដោយក្នុងនោះម្នាក់ជាអ្នកដឹកនាំការវាយប្រហារនៅប៉ារីស។
៣) អ្នករុករករ៉ែ ៨ នាក់ត្រូវបានជួយសង្គ្រោះនៅថ្ងៃពុធនេះ ពោលគឺ៥ថ្ងៃបន្ទាប់ពីមានការបាក់ដីអណ្ដូងរ៉ែនៅប្រទេសចិន ដែលមនុស្សយ៉ាងហោចណាស់ ម្នាក់បានស្លាប់ក្នុងអំឡុងពេលគ្រោះថ្នាក់ចំថ្ងៃបុណ្យ Christmas កន្លងទៅ។
៤) ផ្នែកមួយចំនួននៅចក្រភពអង់គ្លេស កំពុងត្រៀមប្រឈមមុខជាមួយការធ្លាក់ភ្លៀងខ្លាំង និង ខ្យល់បោកបក់ខ្លាំង ដែលបង្កមកពីព្យុះ Storm Frank ដែលនឹងនាំឲ្យកើតមានទឹកជំនន់ខ្លាំង។
៥) យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់កើតមានពេញរដ្ឋ Missouri ដែលបង្កឲ្យទឹកទន្លេ Mississippi កើនឡើង បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ពលរដ្ឋក្នុងតំបន់ នេះបើយោងតាមសារព័ត៌មាន Associated Press។
៦) អតីតអភិបាលក្រុង New York លោក George Pataki បានបោះបង់ចោលការប្រកួតប្រជែងបេក្ខភាពប្រធានាធិបតីអាមេរិក ដោយសារមានបញ្ហាខាងផ្នែក ប្រមូលមូលនិធិ និង ការបោះឆ្នោតស្ទង់មតិប្រចាំខែរកសំឡេងគាំទ្រ ដោយលោកទទួលបានសំឡេងមិនដល់ ១% ផង។

0 comments:
Post a Comment